ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សមិទ្ធិផល​ថ្នីៗ ក្នុង​សង្កាត់​បឹង​កុក និង​សង្កាត់​កំពង់ចាម តម្លៃ ជាង​៦​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

សមិទ្ធិផល​ថ្នីៗ ក្នុង​សង្កាត់​បឹង​កុក និង​សង្កាត់​កំពង់ចាម តម្លៃ ជាង​៦​លាន​ដុល្លារ ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​

(​កំពង់ចាម​) ៖​ចំណងដៃ​ថ្មី​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន កុដិ​សមណ​សិស្ស ផ្លូវ​បេតុង ផ្លូវ​កៅស៊ូ សាលាសង្កាត់ និង​សមិទ្ធផល​ថ្មីៗ​មួយចំនួន​ទៀត​មាន​តម្លៃ​ជាង ៦​លាន​ដុល្លា ក្នុង​សង្កាត់​បឹង​កុក និង​កំពង់ចាម ត្រូវបាន​សម្ពោធ​ដាក់​ប្រេី​ប្រា​ស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម វេជ្ជបណ្ឌិត យឹម ឆ​ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​រួម​ពី ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព​ជុំវិញ​វិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២៣ នៅ​វត្តជោត​នារា​ម បឹង​កុក ក្រុង​កំពង់ចាម​។​

​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បានឲ្យដឹងថា សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​បឹង​កុក និង​សង្កាត់​កំពង់ចាម ចំនួន ៣៨​គម្រោង ដោយ​ចំណាយ​ថវិកា​ប្រមាណ ២៧.៧៣៣.២០០.០០០​រៀល ស្មើនឹង ៦.១០៦.៩៦២​ដុល្លារ​។​

​អភិបាលខេត្ត បានបញ្ជាក់​ថា សមិទ្ធិផល​នៅក្នុង​សង្កាត់​បឹង​កុក មាន​១៦​គម្រោង ប្រើប្រាស់​ថវិកា​អស់ ១៥.១៧៩.៦០០.០០០​រៀល ប្រមាណ ៣.៧៤៨.០៤៩​ដុល្លារ ការសាងសង់​មាន​ដូចជា​៖ លូ ផ្លូវ​AC ផ្លូវ​បេតុង ២១​ខ្សែ ផ្លូវ​ក្រាល​ថ្មភ្នំ អគារ​សាលាសង្កាត់​បឹង​កុក និង​ទ្វារ​ទឹក​។​

​ដោយឡែក​សមិទ្ធិផល​នៅ​សង្កាត់​កំពង់ចាម មាន​២២​គម្រោង ចំណាយ​ថវិកា​អស់​ចំនួន​១២.៥៥៣.៦០០.០០០ រៀល ប្រមាណ ៣.០៩៩.៦៥៤​ដុល្លារ ក្នុងនោះ​បាន​សាងសង់ ផ្លូវ​ក្រាល​កៅស៊ូ AC ចំនួន ៣​ខ្សែ ច្រាំងទន្លេ ១​ខ្សែ សង់​អគារ​សាលាសង្កាត់ ជួសជុល​ដំបូល​ផ្សារ​ធំ និង​ផ្សារ​បឹង​កុក ជួសជុល​សួនច្បារ​តាម​ដង​ទន្លេមេគង្គ រូបសំណាក​ដំរី អាងទឹក​៩​កន្លែង ជួសជុល​អគារ​អុកស៊ីសែន​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​១​កន្លែង​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​លើកឡើង​ថា ជា​ការពិត​សមិទ្ធិផល​ទាំងឡាយ​ដែល​បាន​អភិវឌ្ឍន៍ គឺ​ដោយសារ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​យើង ប្រសិនបើ​គ្មាន​ការឯកភាព​ជាតិ និង​គ្មាន​សុខ​សន្តិភាព​នោះ​ទេ ការអភិវឌ្ឍន៍​ផ្សេងៗ​ក៏​មិន​អាច​រុញ​ទៅមុខ​បានដែរ ទាំង​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ​។​

​ដូច្នេះ​ដោយ​សារ​ប្រទេស​យើង​មាន​សុខសន្តិភាព​នេះហើយ ទើប​យើង​អាច​ជំរុញ​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ធ្វើឱ្យ​ជីវភាព​របស់​ប្រជាជន​យើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​មាន​ការរីកចម្រើន​ទៅ​មុខជា​លំដាប់​។ ឈរ​លើ​ស្មារតី​នេះ​យើង​ទាំងអស់គ្នា​ត្រូវ​គោរព​ស្រឡាញ់ និង​ដឹងគុណ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក សុខសន្តិភាព ឯកភាព​ជាតិ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​ទូទាំង​ប្រទេស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com