ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឈ្មួញ​សម្រុក​ដឹក​ជញ្ជូ​នឈើតាម​រថយន្ត​លាន់​ទ្រហឹង​តាម​ដងផ្លូវ​លេខ​៦២ សង្ស័យ​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ​

ឈ្មួញ​សម្រុក​ដឹក​ជញ្ជូ​នឈើតាម​រថយន្ត​លាន់​ទ្រហឹង​តាម​ដងផ្លូវ​លេខ​៦២ សង្ស័យ​មន្ត្រី​ជំនាញ​បើកភ្លើង​ខៀវ​

ខេត្ត​ព្រះវិហារ​៖ មួយ​រយៈពេល​កន្លងមក​ថ្មី​នេះ​គេ​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ធ្វើ​ការផ្សព្វផ្សាយ​រិះគន់​ដើម្បី​ស្ថាបនា​ទៅលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ឲ្យមាន​ការ​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើក៌​ដូច​ជា​បទល្មើស​ផ្សេងៗ​ក្នុង​មួយ​យប់ៗ​រាប់សិប​រថយន្ត​ក្នុង​ខេត្តព្រះវិហារ​ផងដែរ ក៌​ប៉ុន្តែ​ការផ្សព្វផ្សាយ​ឬ​សេចក្តីជូនដំណឹង​ទាំងអស់​នេះ​បែ​ជា​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ពាក់ពាន់​ទាំងនោះ​ហាក់បីដូច​ជា​ធ្វើ​មិនដឹងមិនលឺ​ទោះ​ខិតខំ​ផ្សព្វផ្សាយ​ជូនដំណឹង​ភាពដ៌ដែលៗ​យ៉ាងណាក៌ដោយ​ក៌​សមត្ថ​កិច្ចឬ​មន្ត្រី​ជំនាញ​ប្រចាំ​គោលដៅ​នៅតែ​បន្ត​បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ផល​អនុផល​ព្រៃឈើ​រៀងរាល់​យប់​ថ្ងៃ​ទៅវិញ​កក្តា​ត្រង់នេះ​សរ​បញ្ជាក់ឲ្យ​ឃើញច្បាស់​ថា​ដោយសារ​តែ​បាន​ទទួល​ផលប្រយោជន៍​ពីរ​ក្រុម​ឈ្មួញ​ភ្លេច​តួនាទី​ក្នុង​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​អស់រលីង​ទៅហើយ​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៣ គេ​ឃើញ​មាន​រថយន្ត​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ ដោយ​មិន​មាន​ការទប់ស្កាត់​ពី​មន្ត្រី​ជំនាញ​នោះឡើយ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ពី​សំណាក់​ក្រុម​ឈ្មួញ​ដោយ​គ្មាន​លិខិតអនុញាត​ច្បាប់​ស្តីពី​ព្រៃឈើ ចំណែក​សមត្ថកិច្ច​តាម​ដងផ្លូវ​និង ជំនាញ​សង្ស័យ​ត្រូវ​បាន​លេបថ្នាំ​ប៉ា​រ៉ា​សេ​តុមុល​ត្រជាក់​ភ្នែក​ដេកលង់​ស្ពឹក​ស្រពន្ធ​ដៃជើង​ធ្វើ​ឲ្យ​ជាប់​ត្រគៀក​ងាក​មិន​រួច អស់ហើយ ទើប​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​ទាល់តែសោះ​នោះ​។​

​សូមបញ្ជាក់​ថា​កន្លងមក​ថ្មីៗ​នេះ​ដោយ​មាន​បទបញ្ជា​ពី​ប្រមុខ​រាជរដ្ឋាភិបាល នឹង​អនុវត្តន៍​ទៅតាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនិយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម គីម រិទ្ឋី អភិបាល​ខេត្ត​ព្រះវិហារ ឯកឧត្តម កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៈវិហារ បញ្ជា​អោយ​សមត្ថកិច្ច​នៅ​ទូ​រទាំង​ខេត្ត ជាពិសេស​សមត្ថកិច្ច​តាម​ដង​ផ្លូវជាតិ​លេខ​៦២ ចេញ​ប្រតិបត្តិ​ការតាមដាន រុករក​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​អោយមាន​ប្រសិទ្ឋភាព​។ ប៉ុន្តែ​បទបញ្ជា​ថ្នាក់ដឹកនាំ​កន្លង​ទៅ​នោះ បែ​ជា​សាប​ដូច​ទឹក​ទន្លេមេគង្គ​ទៅវិញ ដោយហេតុ​ថា​ការដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ពី​សំណាក់​ក្រុម​ឈ្មួញ​នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​យប់​ដ៏​ដែរ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណឹង​នៅ​មាន​រថយន្ត​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​របស់​មេ​ឈ្មួញ​ជាច្រើន​ទៀត​នៅ​មិនទាន់​បាន​បង្ក្រាប​នៅឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com