ទាន់ហេតុការណ៍
សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy Mabagos Galido ​មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា សន្យា​ជំរុញ​ក្រុមការងារ​អភិវឌ្ឍ​យុវជន​ខេត្តព្រៃវែង ពង្រីក​ការបណ្ដុះបណ្ដាល​ចំណេះ​ជំនាញ​យុវជន ឱ្យ​កាន់តែ​សកម្ម​និង​មាន​គុណភាព​! - លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ នេះ បាន​បង្ហាញ​លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINESCAMS) ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា - ​ឯកឧត្តម នួន ផា​រ័ត្ន បាន​ដាក់បទបញ្ជា​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​ស្រុក​ឃុំ​សង្កាត់ និង​មន្ទីរ​ពាក់ព័ន្ធ រួមគ្នា​អនុវត្ត​បទបញ្ជា​របស់​សម្ដេច​មហា​បវរ​ធិបតី ស្តី​ពី​យុទ្ធនាការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា
0

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​

ភ្នំពេញ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ផ្សេងទៀត ដើម្បី​ទុក​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ដែល​សមត្ថកិច្ច ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សកម្ម​ភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅក្នុង​ភូមិសាស្ត្រ រាជធានី ខេត្ត គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥​។ គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១២ ខែ កក្កដា ឆ្នាំ ២០២៥ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់កា​រលើ​សំណុំរឿង ព្រហ្មទណ្ឌ​លេខ ៤០៤២ របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់ ១-​ឈ្មោះ FAN TUN ២-​ឈ្មោះ WU KWOK HUNG ៣-​ឈ្មោះ NG CHUN KEAN KENNY ៤-​ឈ្មោះ TANG KING HIN ៥-​ឈ្មោះ YANG GUI SHUN ៦-​ឈ្មោះ LING JINGHUA ៧-​ឈ្មោះ BU LONG និង​៨-​ឈ្មោះ ZHOU KAI ZHI និង​វត្ថុតាង​មួយចំនួន ពាក់ព័ន្ធ​នឹង​ករណី ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (online scam)​។​

​ក្រោយ​ពី​តុលាការ​បាន​ពិនិត្យ​លើ​របាយការណ៍​របស់​ស​ម​ត្ថ​កិច្ច លទ្ធផល កោសល​វិច័យ​បឋម​លើ​កុំព្យូទ័រ ទូរ​សព្ទ​ដៃ ព្រមទាំង​ពិនិត្យ​ទៅ​លើ​ភស្តុតាង នានា​មួយចំនួន​ទៀត និង​ក្រោយ​ពី​បាន​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ ជា​លទ្ធផល​នៃ​ការស៊ើបអង្កេត​របស់​តុលាការ​ឃើញថា ក្រុម​ជនសង្ស័យ​ដែល ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០២៥ វេលា​ម៉ោង ១៣:០០​នាទី នៅ​ចំណុច​អាគារ DYVITHHOTEL ស្ថិត​នៅលើ​ផ្លូវ​លេខ ១០១១ ភូមិ ឧកញ៉ា​វាំង សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ពិតជា​បាន​ប្រើប្រាស់​កម្មវិធី​online scam ដោយ​មាន​ការផលិត​វីដេអូ រូបភាព​អាសអាភាស ដោយ​បង្កើត​ជា studio ក្លែងខ្លួន​ជា​មន្ត្រី​នគរបាល ប្រទេស​ចិន​ជំរិត​គម្រាម​ទារ​ប្រាក់​ដោយ​ក្លែង​ឯកសារ​ផ្លូវច្បាប់​, ឆបោក (ROMAN SCAM) បង្កើត​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​លួងលោម ជនរងគ្រោះ​វេរ​ប្រាក់​។​

​ជា​លទ្ធផល​ព្រះរាជអាជ្ញា​បានសម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ និង​មេក្លោង​ផ្សេង​ទៀត​ពី​បទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ជា​ក្រុម​មាន ការចាត់តាំង និង​ក្លែងបន្លំ តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ២៧១០ អ​.​យ​ឍ ចុះ​ថ្ងៃ​ទី ១៦ ខែ កក្កដា ឆ្នាំ ២០២៥ បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នៅក្នុង​នីតិវិធី​ស៊ើបសួរ ចៅក្រម​បាន​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់ ព្រមទាំង​ពិនិត្យ​ទៅ​លើ​ភស្តុតាង​ដែល​មាន​ក្នុង​សំណុំរឿង មាន​ភាពស៊ីសង្វាក់​គ្នា ទៅ​នឹង​ចម្លើយ​របស់​ជន​ត្រូវ​ចោទ ទើប​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​ខាងលើ​ជា​បណ្តោះអាសន្ន និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេក្លោង​ផ្សេងទៀត ដើម្បី​ទុក​ជូន​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​សូមបញ្ជាក់​ថា តុលាការ​នឹង​បន្ត​នីតិវិធី ចោទប្រកាន់​លើ​ជនសង្ស័យ​ផ្សេងៗ ទៀត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​នេះ ដោយ​មិន​លើកលែង​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com