ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់ នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់

អំណោយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ​៣​នាក់ នៅ​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​៤​ខែ​កញ្ញា​ឆ្នាំ​២០២៣ លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកស្រី នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ ៣​នាក់ លេខ​រៀង​ទី​៤០៣ រស់នៅ​ភូមិ​ផ្សារ​អណ្តែត ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ដោយ​មាន​ការចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិភូ​អមដំណើរ​មួយចំនួនទៀត​។​

​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ថ្លែងថា អំណោយ​សប្បុរ​ធម៌​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន គឺ​លេខ​រៀង​៤០៣ (​គ្រួសារ​មាន​កូនភ្លោះ ៣​នាក់​នៅ​ទូទាំង​ប្រទេស​) ប្រគល់​ជូន​គ្រួសារ​កូនភ្លោះ ០៣​នាក់ នៅ​ភូមិ​ផ្សារ​អណ្តែត​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន រួមមាន​៖ អង្ករ​ខ្សាយ ចំនួន ៥០​គីឡូក្រាម​, ស្ករស ០៥​គីឡូក្រាម​, ទឹកដោះគោ ២​កេស​ធំ​, សារុង​២ ក្រមា ០២ និង​ថវិកា​ចំនួន ៥​លាន​រៀល​។ កូនភ្លោះ ៣​នាក់ ដែល​បាន​ប្រសូត្រ​នេះ បាន​ក្លាយ​ជា​ចៅៗ របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​។​

​លោក សេង ទៀង បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូ​ររ​យ៉ាង​ហ្មត់ចត់​ចំពោះ​សុខទុក្ខ របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បាន​កូនភ្លោះ​៣​នាក់​។ មិនតែប៉ុណ្ណោះ សម្តេច​ទាំង​ទ្វេ​បានចាត់ទុក​កូនភ្លោះ ៣​នាក់​នេះ ជា​ចៅ​របស់​សម្តេច​ថែមទៀត​ផង​។ ជាមួយគ្នា​នោះ​ដែរ លោក សេង ទៀង និង​លោកស្រី ក៏​បាន​ណែនាំ​ឱ្យ​ក្រុមគ្រួសារ​កូនភ្លោះ​ទាំង​៣​នាក់​នេះ ត្រូវ​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ និង​រក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ដើម្បី​ចិញ្ចឹម​បីបាច់​កូនៗ​ឲ្យ​ធំធាត់​ល្អ​ចាប់ពី​ពេល​តទៅ​។​

​សូម​ជម្រាប​ជូន​ថា គ្រួសារ​ប្រជាពលរដ្ឋ ដែល​សម្រាល​បាន​កូនភ្លោះ​៣​នោះ មាន​ឪពុក​ឈ្មោះ ឈាន សុជាតិ អាយុ​៣៦​ឆ្នាំ​មាន​មុខរបរ​ជួស​ជុល​ម៉ូតូ និង​ម្ដាយ​ឈ្មោះ ពៅ លី​ណា អាយុ ៣៤​ឆ្នាំ ជា​មេផ្ទះ​។​នាម​ឈ្មោះ​កូនភ្លោះ​ទាំង ៣​នាក់ រួមមាន​៖​កូនប្រុស​ទី​១- ឈ្មោះ សេរី​បុត្រ -​កូនប្រុស​ទី​២ ឈ្មោះ សេរី​សួស្តី​និង​កូនប្រុស​ទី​៣​ឈ្មោះ សេរី​មង្គល បានប្រសូត​នៅ​ថ្ងៃទី​៧​ខែ​សីហា ឆ្នាំ​២០២៣ និង​កូនប្រុស​ច្បង​ឈ្មោះ ឈាន ស៊ី​ង​ស៊ី​ង​អាយុ ៧​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​អណ្តែត ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ គឺជា​គ្រួសារ​កូនភ្លោះ​៣​នាក់ លើក​ទី​៤០៣ នៅ​ទូទាំង​ប្រទេស ដែល​ទទួលបាន​អំណោយ​យ​សប្បុរសធម៌​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​៕ RT

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com