ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

ខ្លឹមសារ​នៃ​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម មី​ហ្គែល ឌី​យ៉ាស​-​ខា​ណែ​ល ប៊ឺ​មូ​ដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​គុយបា​

ខ្លឹមសារ​នៃ​ជំនួប​ពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​រវាង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម មី​ហ្គែល ឌី​យ៉ាស​-​ខា​ណែ​ល ប៊ឺ​មូ​ដេស (Miguel Diaz-Canel Bermudez) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​គុយបា​

នា​ល្ងាច ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រុង​តាខ្មៅ​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្តម មី​ហ្គែល ឌី​យ៉ាស​-​ខា​ណែ​ល ប៊ឺ​មូ​ដេស ប្រធានាធិបតី នៃ​សាធារណរដ្ឋ​គុយបា ស្របពេល​ដែល​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវបាន​ពង្រឹង និង​លើកកម្ពស់​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការជួប​ពិភាក្សា​ការងារ ជា​ញឹកញាប់ រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​។

​ជា​កិច្ច​ចាប់ផ្តើម​, ឯកឧត្តម ប្រធានាធិបតី​គុយបា បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ សម្តេច​ធិបតី ដែល​ត្រូវបាន​ជ្រើសតាំង​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ផ្តាំផ្ញើ​នូវ​ការសួរសុខទុក្ខ និង​អបអរសាទរ​ជូន សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លងទៅ​។

​ក្នុង​ជំនួប​នេះ​, ឯកឧត្តម ប្រធានាធិបតី ក៏​បាន​គូសបញ្ជាក់​ឡើងវិញ​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ផ្អែក​លើ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់ និង អំពី​ការ​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​វេទិកា​ពហុភាគី​នានា​។ ទន្ទឹមគ្នានេះ​, ឯកឧត្តម ប្រធានាធិបតី ក៏​បាន​រំឭក​នូវ​អនុស្សាវរីយ៍​ល្អៗ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេជោ នៅ​សាធារណរដ្ឋ​គុយបា កាលពី​ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដូច​ស្តែងឡើង​តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា លើ​វិស័យ​ជាច្រើន ដូចជា កសិកម្ម​, សុខាភិបាល​, អប់រំ និង​កីឡា ជាដើម​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តួចផ្តើម​ឱ្យមាន​ជំនួប​តាម​ទូរស័ព្ទ​, ការអបអរសាទរ និង​បាន​ជម្រាបជូន ឯកឧត្តម ប្រធានាធិបតី ផងដែរ នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​តេជោ​។ បន្ថែម​លើ​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​ល្អៗ​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ជំនួយ​ឧបត្ថម្ភ និង​ការគាំទ្រ របស់​គុយបា ក្នុងអំឡុងពេល​ដែល​កម្ពុជា​ជួបប្រទះ​នូវ​ការលំបាក​បំផុត ជាពិសេស នៅ​ក្រោយ​ថ្ងៃ​រំដោះ​ចេញពី​របប​ខ្មែរក្រហម ដែល​ទាំងអស់​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​ប្រកប​ដោយ​សាមគ្គីភាព និង មិត្តភាព​ដ៏​រឹងមាំ រវាង​ប្រទេស និង​ប្រជាជន ទាំងពីរ​។​

​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ធិបតី បាន​អះអាង​អំពី​ស្មារតី​នៃ​ការបន្ត និង​ពង្រឹង​កិច្ច​សហ​ប្រត្តិការ​ល្អនៅ​ក្នុង​វិស័យ​ដែល​មាន​ស្រាប់ ព្រម​ជាមួយ​នឹង​ទិសដៅ​ក្នុង​ពង្រីក​បន្ថែម នៅក្នុង​វិស័យ​សក្តានុពល​ផ្សេងៗ​ទៀត​។ ក្នុងន័យនេះ​, សម្តេច​ធិបតី បាន​គាំទ្រ និង​ជំរុញ​ឱ្យមាន​ការរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើ​ក​ទី​៣ រវាង​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ជំរុញ​ការអនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា និង​កិច្ចព្រមព្រៀង​នានា ដែល​ត្រូវបាន​ចុះហត្ថលេខា​រួច ឱ្យមាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ជា​ចុងបញ្ចប់​, ឯកឧត្តម ប្រធានាធិបតី បាន​អញ្ជើញ សម្តេច​ធិបតី ធ្វើ​ទស្សនកិច្ច​ផ្លូវការ នៅ សាធារណរដ្ឋ​គុយបា ក្នុងពេល​សមស្រប​ណាមួយ ។ ជា​ការឆ្លើយតប​នឹង​ការអញ្ជើញ​, សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ និង​បាន​គូសបញ្ជាក់ថា សាធារណរដ្ឋ​គុយបា ជា​ប្រទេស​ដែល សម្តេច​ធិបតី មានបំណង​ចង់​អញ្ជើញ​ទៅ ហើយ សម្តេច​ធិបតី នឹង​កំណត់​ពេលវេលា​សមស្រប​ណាមួយ ក្នុង​ពេល​ឆាប់​ខាងមុខ​។​
#​ហ៊ុន​ម៉ា​ណែ​ត #Hunmanet
#​កម្ពុជា #Cambodia

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com