កំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងចុះបង្ក្រាប់រថយន្ដដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីហង្សថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំឲ្យចុះបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើដែលឆ្លងកាត់ខេត្តកំពង់ធំកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២០ ដោយឈ្មួញដឹកឈើចេញពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំទៅលក់នៅឯខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីពលរដ្ឋនៅស្រុកជាំក្សាន្តបានឲ្យដឹងថា ស្តាយដឹកផ្ទះចាស់របស់ឈ្មួញគឺសុទ្ធតែឈើត្រាំទឹករួចហើយលើកយកមកវ៉ៃដែកគោលដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចដែលមិនធ្លាប់ដឹង តែថ្ងៃនេះបានបែកការណ៍ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងបង្ក្រាបបានតែម្ដង។
ម្ចាស់ឈើបានប្រាប់ឲ្យដឹងថា ខ្លួនបានបង់លុយឲ្យសមត្ថកិច្ចជំនាញរដ្នបាលព្រៃឈើគ្រប់អស់ហើយ ក្នុងនោះមាននាយផ្នែករដ្ឋបាលព្រៃឈើស្ទោងផងដែរ។
ក្រោយពីបង្ក្រាបរួចកំលាំងកងរាជអាវុធហត្ថបានបញ្ជូនរថយន្តដឹកបទល្មើសនឹងវត្ថុតាងទាំងអស់ប្រគល់ជូនមន្ដ្រីជំនាញផ្នែករដ្ធបាលព្រៃឈើស្ទោង ដើម្បីធ្វើការវាស់វែងទាំងឈើថ្មីនឹងឈើចាស់ បានចំនួនជាង៦ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាំងទាំងឈើទាំងរថយន្ដរក្សាទុកផ្នែករដ្នបាលព្រៃឈើស្ទោង៕
ប៊ុនរិទ្ធី