ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លោកជំទាវ អញ្ជើញ​ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត លោកជំទាវ អញ្ជើញ​ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

​នៅ​ល្ងាច ថ្ងៃ​ពុធ ៦​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត ព្រមទាំង​មាន​ការផ្ដល់​កិត្តិយស​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ផងដែរ ក្នុង​ពិធី​អបអរសាទរ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ដាក់ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។

​ពិធី​នេះ​រៀបចំ​ធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ តន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​ផងដែរ​។

«​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ត្រូវបាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​របស់​អង្គការ​យូណេស្កូ នា​ល្ងាច​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។ «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​រតនសម្បត្តិ​របស់​ខ្មែរ​ទី​៤​ហើយ ដែល​ត្រូវបាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ បន្ទាប់​ពី​រមណីយដ្ឋាន​អង្គរ (​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ទំហំ​៤០,០០០​ហិកតា​), ប្រាសាទ​ព្រះវិហារ (​ចុះបញ្ជី​ឆ្នាំ​២០០៨ ទំហំ​២,៦៤៣​ហិកតា​) និង​តំបន់​ប្រាសាទសំបូរព្រៃគុក (​ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ ទំហំ​៣៩,០០០​ហិកតា​)​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដោយ​ក្តី​មោទនភាព ដែល​បាន​ចូលរួម​ពិធី​អបអរសាទរ

“​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​” ដែល​បាន​ធ្វើឡើង​នា​ឱកាស​នេះ​។

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែង​នូវ​ការ​ឧទ្ទិស​សមិទ្ធផល​របស់​កម្ពុជា​ទាំងអស់​នេះ ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោត និង​ព្រះមហាក្សត្រ បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​ខិតខំ​កសាង ថែរក្សា អភិរក្ស និង​បង្កើតឲ្យមាន​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នានាដ៏​មាន​តម្លៃកន្លងម​ក​។

​សម្តេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​ព្រះអង្គ​តែងតែ​បាន​គាំទ្រ​ដល់​សកម្មភាព​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចុះបញ្ជី​រមណី​យដ្ឋា​ន​ប្រាសាទ​កោះកេរ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រហូត​ទទួលបាន​នូវ​ភាពជោគជ័យ​មកដល់ពេលនេះ​។ សម្តេច​ធិបតី ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​យូណេស្កូ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ថែរក្សា​ប្រាសាទ​កោះ​កេរ កន្លងមក​។ សម្តេច​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​

​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ផ្តល់​អាទិភាព លើ​វិស័យ​វប្បធម៌ ដូច​បាវចនា គឺ វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន ដើម្បី​ជា​ការ​រំលឹក​ដាស់តឿន​ឲ្យមាន​ការចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​អោយបាន​គង់វង្ស​ទាំងអស់គ្នា​។

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ រំលឹក​អំពី​សមិទ្ធផល​កម្ពុជា ដែល​មាន​ប្រាសាទ និង​កេរ្ត៍​តំណែល​ផ្សេងទៀត ដែល​បាន​ដាក់បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ពេលកន្លងមក ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​មុនៗ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន បាន​ខិតខំ​ជា​បន្តបន្ទាប់​។

​សម្តេច​ធិបតី​បាន​ប្រសាសន៍​លើកឡើងថា ការដាក់បញ្ចូល រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ នាពេលនេះ បង្ហាញ​ពី​បញ្ញាញាណ​ដូនតា​ខ្មែរ ដែល​បាន​បន្សល់ទុក​នូវ​សិល្បៈ​ដ៏​សំបូរបែប​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ បានដឹង​អំពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

​នា​ឱកាស​នេះ​ផងដែរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​មានប្រសាសន៍​ជំរុញ​ឱ្យ​បន្ត​ថែរក្សា​វប្បធម៌​ខ្មែរ ដែល​ដូនតា​ជំនាន់​មុន​បាន​ស​ន្ស​ល់​ទុក ដើម្បី​ជា​ប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ សម្ដេច​ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​ខិតខំ​រហូត​ធ្វើឱ្យ​ប្រាសាទ​កោះ​កេរ ក្លាយ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​នេះ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com