ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ បង​បង្អូន​សហគមន៍​ខ្មែរ នៅ​អាមេរិក និង​កាណាដា នា​ទីក្រុង​ញូវយ៉ក​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ បង​បង្អូន​សហគមន៍​ខ្មែរ នៅ​អាមេរិក និង​កាណាដា នា​ទីក្រុង​ញូវយ៉ក​

​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ២០២៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤៖០០​នាទី​ព្រឹក​នៅ​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ បងប្អូន​សហគមន៍​ខ្មែរ នៅ​សហរដ្ឋអាមេរិក និង​កាណាដា នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ២៥០០​នាក់​។

​ជា​កិច្ច​ចាប់ផ្ដើម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ដោយ​ក្តី​រីករាយ ដែល​បាន​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​អាមេរិក និង​កាណាដា​។ ហើយក៏​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​ឆ្លៀត​ពេល​យ៉ាង​ម​មាម​ញឹក​ក្នុង​ការអញ្ជើញ​មក​គាំទ្រ និង​អបអរសាទរ​សម្ដេច​នាពេលនេះ​។

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា រាល់ដង​ធ្លាប់តែ​នៅក្រោយ​ឆាក​រៀបចំ​ឱ្យ​តែ​សម្តេច​តេជោ តែ ថ្ងៃ​នេះ​ឡើង​វេទិកា​មុខ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​។

​សម្តេច​ធិបតី បាន​បន្តថា ការ​ស្កាត់​ជួបជុំគ្នា​នៅ​អាមេរិក​ពេលនេះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ​។​

​ហើយ​ឆ្លៀត​នៅក្នុង​ឱកាស​នេះ សម្តេច​ធិបតី ក៏​បាន​នាំយក​ការ​ផ្តាំផ្ញើ​នឹករលឹក និង​សួរសុខទុក្ខ​ពី​សម្តេច​តេជោ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់គ្នា​ដែល​រស់​នៅ​ក្រៅប្រទេស​។ សម្តេច​តេជោ តែងតែ​នឹករលឹក និង​គិតគូរ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ថ្មី អត់​ចាំ​រយៈពេល​១០០​ថ្ងៃ គឺ​ចាប់ផ្តើម​បម្រើ​រាជរដ្ឋាភិបាល​សស្រាក់សស្រាំ​តាំងពីរ​ថ្ងៃ​ទី​១​មកម្ល៉េះ​។ កាលពី ថ្ងៃទី​២២ សីហា ជា​សារ​ចាប់ផ្តើម​រាជរដ្ឋាភិបាល​បង្ហាញ​ពី​គោលនយោបាយ​បម្រើ​ជាតិ​។ ថ្ងៃទី​២២ ខែ​កញ្ញា រយៈពេល​មួយ​ខែ​នៃ​ការ​កាន់អំណាច សម្តេច​ធិបតី ស្ថិតនៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​ទីក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក តំណាង​ឲ្យ​កម្ពុជា ថ្លែង​សារ​នយោបាយ​របស់​កម្ពុ​ជា ទៅកាន់​ពិភពលោក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា ដំណើរ​ចេញ​ក្រៅប្រទេស​របស់​សម្តេច​មា​ន​បេសកកម្ម​ចំនួន​៣ រួមមាន​៖ ការងារ​ការទូត នយោបាយ និង​សេដ្ឋកិច្ច​។ វត្តមាន​របស់​សម្តេច​នៅ​អង្គការសហប្រជាជាតិ គេ​អត់​មាន​ចាត់ទុក​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់ ឬ​ជា​ប្រទេស​កម្រិត​ពីរ​នោះទេ គឺ​ស្មើ​សិទ្ធិ ស្មើមុខ​ស្មើមុខ​ជាមួយ​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​ដែរ​។​

​ជំហរ​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ គឺ​ចង់ឱ្យ​ពិភពលោក​មាន​សុខសន្តិភាព ព្រោះ​បើ​ពិភពលោក​មិនមាន​សុខសន្តិភាព កម្ពុជា​ក៏​មាន​បញ្ហា​ដូចគ្នា​ដែរ​។​

​សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ការប្រឹងប្រែង​រក​ទីផ្សារ​ក្រៅ​ប្រទេស​មិនមែន​ដើម្បី​ប្រយោជន៍​សម្តេច​នោះទេ គឺ​ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​សេដ្ឋកិច្ច​ជាតិ​ទាំងអស់គ្នា​។ ជាក់ស្តែង តាមរយៈ​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា សម្តេច​រំពឹងថា នឹង​មាន​ការវិនិយោគ​ពី​អាមេរិក​នៅ​កម្ពុជា​ថែម​ទៀត​។​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា បើ​អង្គការសហប្រជាជាតិ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល គេ​មិន​ឱ្យ​សម្តេច​ឡើង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​នោះឡើយ ហើយ​អង្គការ​សហប្រជាជាតិ​ក៏​មិន​ឧទ្ទេសនាម​សម្តេច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មកដល់ពេលនេះ​មាន​មេដឹកនាំ​ប្រទេស​ជា​មិត្ត​រហូតដល់​ទៅ​ប្រមាណ ៥៩​ប្រទេស បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុងឱកាស​សំណេះសំណាល​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការជួប​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​ស្តីទី​របស់​អាមេរិក គឺ​ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​។​សម្តេច​បាន​ចោទសួរ​ទៅ​ក្រុមប្រឆាំង តើ​យល់​យ៉ាង​ណា​នៅពេល​អាមេរិក ផ្តល់​ជំនួយ​អភិវឌ្ឍន៍​១៨​លាន​ដុល្លារ​មក​កម្ពុជា​ឡើងវិញ​?​។ សម្តេច​ធិបតី​បាន​ថ្លែងថា ជំហរ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​។

​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​រំលឹក​ទៀតថា ចំនួន​ពលរដ្ឋ​ជាង​៨​លាន ២​សែន​នាក់ ដែល​ចេញ​ទៅ​បោះឆ្នោត គឺ​បាន​បង្ហាញ​ភាពត្រឹមត្រូវ និង​ភាពស្របច្បាប់​នៃ​ការបង្កើត​រាជរដ្ឋាភិបាល​នៅ​កម្ពុជា​។​ចំនួន​ពលរដ្ឋ​ច្រើន​លើសលប់​ចេញ​ទៅ​បោះឆ្នោត គឺ​បាន​បង្ហាញថា ពលរដ្ឋ​ត្រូវការ​ដំណើរ​ប្រជាធិបតេយ្យ មិន​ត្រូវការ​សង្គ្រាម​នោះ​ឡើយ ព្រោះ​កម្ពុជា បាន​ឆ្អែតឆ្អន់​នឹង​សង្គ្រាម​អស់ហើយ​។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ធ្លាក់​ខ្លួន​ដល់​អាមេរិក​គឺ​ដោយ​តែ​ដោយសារ​តែ​សង្គ្រាម​។​

​ទាក់ទង​ទៅនឹង​កិច្ច​ការ​បន្ត​អភិវឌ្ឍន៍​ប្រទេសជាតិ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រលានយន្តហោះ​នៅ​សៀមរាប ដែល​ជា​ព្រលានយន្តហោះ​ថ្មី ដែល​នឹង​រួមចំណែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​បន្ថែមទៀត​នាពេលខាងមុខ ហើយ​នៅ​ដើមឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រលានយន្តហោះ​ថ្មី​នៅ​ក្រុង​តាខ្មៅ​ផងដែរ​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​រំលឹកថា ការបោះឆ្នោត​មុនៗ​ពលរដ្ឋ​ភ័យ នាំគ្នា​ដក​លុយ​ពី​ធនាគារ ប៉ុន្តែ​បោះឆ្នោត​ឆ្នាំ​២០២៣ ពលរដ្ឋ​អត់​ភ័យ បោះឆ្នោត​ហើយ​នាំគ្នា​ចេញ​ទៅ​លេង​ព្រះសីហនុ និង​បណ្ដា​តំបន់​ទេសចរណ៍​ផ្សេងៗ​ឡើង​ស្ទះផ្លូវ​តែម្ដង ដែល​នេះ​បញ្ជាក់​អំពី​ភាពសប្បាយ​រីករាយ ភាព​ពេញចិត្ត​និង​អ្វី​ដែល​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ពន្យល់​រឿង​គេ​ចោទ​ថា សម្តេច​បោក​ពលរដ្ឋ​មុន​បោះឆ្នោត​ដាក់​បេក្ខភាព​សម្តេច​តេជោ ក្រោយ​បោះឆ្នោត​បែរ​ជា​សម្តេច​ធិបតី​ឡើង​ដឹកនាំ​ប្រទេស​។​

​សម្តេច​ធិបតី​បាន​ថ្លែងថា បេក្ខភាព​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី​បន្តវេន​ត្រូវបាន​បង្ហាញ​តាំងពី​មុន​ពេល​បោះឆ្នោត​។​

​លទ្ធផល​ឆ្នោត បានបង្ហាញ​ថា ពលរដ្ឋ​ពេញចិត្ត​ការដឹកនាំ​សម្តេច ហើយ​ក៏​ពេញចិត្ត​ចំពោះ​អ្នក​បន្តវេន​ផងដែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​តប​ទៅ​អ្នក​នយោបាយ​នៅ​បារាំង​ថា សម្តេច​មិន​មែន​ក្មេង​មិន​ទាន់​ជ្រុះ​ពន្លី​ពី​ក្បាល​នោះ​ទេ សក់ស្កូវ​អស់ហើយ ហើយ​សម្តេច​ក៏​បង​ប្រធានាធិបតី​បារាំង​ផងដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​កំពុង​សិក្សា​គោលនយោបាយ​ផ្តល់​អាហារូបត្ថម្ភ​ដល់​កូន​ខ្មែរ​ពី​មត្តេយ្យសិក្សា​។​នៅ​កម្ពុជា​បច្ចុប្បន្ន​មិនមែន​ធ្វើ​តែ​ការងារ​កាត់ដេរ​នោះទេ គឺ​អាច​ធ្វើ​ការងារ​ខាង​ពេជ្រ សឡា ដំឡើង​រថយន្ត និង​ដំឡើង​គ្រឿង​បង្គំ​អេឡិចត្រូនិក​ផងដែរ​។​ពីមុន​នៅ​អាមេរិក មាន​តែ​ផលិតផល​ដែល​ផលិត​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ តែ​បច្ចុប្បន្ន​ក៏​មាន​ផលិតផល​ផលិត​ពី​ខ្មែរលើ​ទីផ្សារ​អាមេរិក​ផងដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​រុញឱ្យ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​បន្តទៀត​។​សម្ដេច​ក៏​បាន​ពន្យល់​ខ្មែរ​នៅ​អាមេរិក ពី​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។ ឆ្នាំ​១៩៩៧ កម្ពុជា មាន​អត្រា​ភាពក្រីក្រ ប្រមាណ ៥៤​ភាគរយ ពោល​១០០​នាក់ ៥៤​នាក់​។ បច្ចុប្បន្ន​អត្រា​ភាពក្រីក្រ មានតែ​១៧​ភាគរយ​។​

​កម្ពុជា នៅតែ​បន្ត​មហិច្ឆតា​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​កម្ពុជា មិន​ទុក​ពលរដ្ឋ​ក្រីក្រ​ចោល​នោះឡើយ ក្នុងនោះ​រាជរដ្ឋាភិបាល បាន​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដើម្បី​សម្រាល​ការលំបាក​របស់​ពួកគាត់​។ ដរាបណា​បក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស គឺ​មិន​យកពន្ធ​ដីស្រែ​ចម្កា​របស់​កសិករ​នោះឡើយ​។​

​រាជរដ្ឋាភិបាល​កំពុង​សិក្សា​ដាក់​ឱ្យមាន​កម្មវិធី​គាំពារ​ផ្នែក​សុខភាព​ដល់​សមាជិក​គ្រួសារ​កម្មករ និយោជិត ដោយ​តម្រូវឱ្យ​បង់​ថវិកា​ប្រមាណ ១​ម៉ឺន ៦​ពាន់​រៀល​ក្នុង​មួយ​ខែ​។ រាជរដ្ឋាភិបាល​ក៏​បាន​ត្រៀម​ថវិកា ១០០​លាន​ដុល្លារ ធានា​តម្លៃ​កសិផល​របស់​ប្រជាកសិករ​ផង​ដែរ​។ ដល់​ដំណាច់ឆ្នាំ​២០២៣ យើង​នឹង​ជ្រើសរើស​មន្ត្រី​បង្គោល​ផ្នែក​កសិកម្ម ២៥០​នាក់ ចុះ​ធ្វើការ​តាម​ឃុំ ដើម្បី​លើកទឹកចិត្ត​ប្រជាកសិករ​និង​ជំរុញ​កសិករ​ឲ្យ​ចេះ​ធ្វើ​កសិកម្ម​បែប​ទំនើប​ឲ្យបាន​កាន់តែច្រើន​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការអប់រំ​គុណធម៌ សីលធម៌ និង​ឥរិយាបថ​នេះ គឺ​ត្រូវ​បណ្តុះបណ្តាល​តាំងពី​ថ្នាក់​មត្តេយ្យ​។ ឪពុកម្តាយ​កាន់តែ​រវល់ អត់​សូវ​មាន​ពេល​អប់រំ​កូន​នោះ​ទេ ដូច្នេះ​ក្រសួង​អប់រំ ត្រូវ​បង្កើន​តួនាទី​នៃ​ការអប់រំ​ឱ្យបាន​ច្រើន​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាង​ច្បាស់លាស់​ថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​នេះ មិន​ធ្វើបាប​ពលរដ្ឋ មិន​ធ្វើឱ្យ​ពលរដ្ឋ​ខកបំណង​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com