ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម KOMURA Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម KOMURA Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​

នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​ជា​អតីត​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​សេរី ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​ដែល ឯកឧត្តម បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម KOMURA Masahiko បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​បាន​ចូលរួម​អបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុងឱកាស​នៃ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។ ដោយ​ធៀប​នឹង​កម្ពុជា ដែល​ធ្លាប់បាន​ស្គាល់​កាលពី​ពេលមុន​, ឯកឧត្តម KOMURA Mashiko បាន​សម្តែង​នូវ​កោតសរសើរ​ប្រកបដោយ​ក្តីរំភើប​រីករាយ ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ខ្លាំងក្លា​របស់​កម្ពុជា ដោយសារ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នា​ពេលកន្លងមក ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម KOMURA Mashiko មកកាន់​ប្រទេស​កម្ពុជា ព្រម​ជាមួយ​នឹង​ក្តីរីករាយ​ចំពោះ​ជំនួប​សាជា​ថ្មី​នា​ឱកាស​នេះ បន្ទាប់​ពី​ជំនួប​កាលពី​រយៈពេល ០៥ ឆ្នាំ​កន្លង​ទៅ នៅ​ទីក្រុង​តូ​ក្យូ ក្នុងឱកាស​ដែល សម្តេច​ធិបតី ដឹកនាំ​គណៈប្រតិភូ​យុវជន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ទន្ទឹម​នឹង​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ចំណង​ការទូត​កម្ពុជា​-​ជប៉ុន នៅក្នុង​ឆ្នាំ​២០២៣ នេះ ដោយ​នឹង​មាន​ការរៀបចំ​សកម្មភាព​អបអរសាទរ​ជាច្រើន​, សម្តេច​ធិបតី ក៏​បាន​យក​ឱកាស​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែង​បាន​ចូលរួមចំណែក​ជួយ​ឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ជាប់​រហូត​មក​នៅក្នុង​គ្រប់​កាលៈទេសៈ រាប់​តាំង​ពី​សម័យកាល​ក្រោយ​បញ្ចប់សង្គ្រាម រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន ដូច​សព្វថ្ងៃនេះ ។ ចំពោះ​អនាគត​ទៅមុខ​, សម្តេច​ធិបតី បាន​បញ្ជាក់​អំពី​ភាព​មិន​ប្រែប្រួល​នៃ​គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា ជាពិសេស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ដោយ​សង្ឃឹមថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​មាន​ការកើនឡើង​លើ​គ្រប់​វិស័យ ជាពិសេស នៅក្នុង​វិស័យ​ទេសចរណ៍​, វិនិយោគ និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com