ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន កោតសរសើរ​ចំពោះ​ដំណើរការ​ដោយ​រលូន​នៃ​ការបង្កើត​រាជរដ្ឋាភិបាល អាណ​តិ្ត​ទី​៧ និង​បង្ហាញ​ការជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​នឹង​បន្ត​មាន​ការរីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​បន្ថែមទៀត​

ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប​-​អាស៊ាន កោតសរសើរ​ចំពោះ​ដំណើរការ​ដោយ​រលូន​នៃ​ការបង្កើត​រាជរដ្ឋាភិបាល អាណ​តិ្ត​ទី​៧ និង​បង្ហាញ​ការជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​នឹង​បន្ត​មាន​ការរីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​បន្ថែមទៀត​

នា​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក JENS Ruebbert ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សភាព​អឺរ៉ុប​-​អាស៊ាន (EU-ABC) និង​គណៈប្រតិភូ ព្រមទាំង​ឯកឧត្តម IGOR Driesmans ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក JENS Ruebbert ប្រធាន EU-ABC ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​សហភាព​អឺរ៉ុប ដែលមាន​ចំណាប់​អារម្មណ៍​ស្វែងរក​ឱកាស​វិនិយោគ ក៏​ដូចជា​ការពង្រីក​ការវិនិយោគ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​គូសបញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្នុង​ការបើកចំហ​ស្វាគមន៍​រាល់​ការវិនិយោគ​នៅ​កម្ពុជា របស់​បណ្តា​ក្រុមហ៊ុន​នានា​លើ​សកលលោក រួម​ទាំង​សហភាព​អឺរ៉ុប តាមរយៈ​ការប្តេជ្ញា​ដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត​ផ្សេងៗ ដើម្បី​បង្កើត​ភាព​ទាក់ទាញ ។ ក្នុងន័យនេះ សម្តេច​ធិបតី បាន​បញ្ជាក់បន្ថែម​ថា រាជរដ្ឋាភិបាល​តែង​បាន​យកចិត្តទុកដាក់ និង​លើកកម្ពស់​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​នាម​ជា​ដៃគូ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការបង្កើត​នូវ​យន្តការ​ភ្ជាប់​ទំនាក់​ទំនង​ជា​ប្រចាំ ដើម្បី​រាជរដ្ឋាភិបាល​អាច​ផ្តល់​នូវ​ការគាំទ្រ​ជ្រោមជ្រែង​តាម​គ្រប់​លទ្ធភាព សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​ឯកជន​ទទួលបាន​ជោគជ័យ ពីព្រោះ​ជោគជ័យ​របស់​ក្រុមហ៊ុន​-​សហគ្រាស​ឯកជន បាន​ផ្តល់​នូវ​ឱកាស​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​នេះ ក៏​អាច​និយាយបាន​ថា គឺជា​ជោគជ័យ​របស់​ប្រទេស​កម្ពុជា​ទាំងមូល ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក JENS RUEBBERT បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ​ចំនួន ២៥ រូប ក្នុងចំណោម ៧៥ រូប ជា​តំណាង​ក្រុមហ៊ុន​ធំៗ​ក្នុង​វិស័យ​ភេសជ្ជៈ​និង​អាហារ​, សវនកម្ម​, ថាមពល​, ឱសថ​, ដឹកជញ្ជូន​, និង​ថ្នាំជក់ ។​ល​។ នៅក្នុង​ទ្វីប​អឺរ៉ុប បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រម​ជាមួយនឹង​ការអបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុងឱកាស​នៃ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទន្ទឹមនឹងនេះ លោក​ប្រធាន EU-ABC បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ដំណើរការ​ដោយ​រលូន​នៃ​ការបង្កើត​រាជរដ្ឋាភិបាល អាណ​តិ្ត​ទី​៧ នេះ និង​ក៏​បាន​បង្ហាញ​នូវ​ការជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ប្រទេស​កម្ពុជា​នឹង​បន្ត​មាន​ការរីកចម្រើន​រុងរឿង​លើ​គ្រប់​វិស័យ​បន្ថែមទៀត ។​

​ដោយឡែក ក្នុងឱកាស​នៃ​កិច្ចពិភាក្សា​នោះ​ផងដែរ សម្តេច​ធិបតី ក៏​បានអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ធំៗ​ចំនួន ៨ ជាអាទិ៍​៖ ក្រុមហ៊ុន Heineken, KPMG, Shell, Zuelling Pharma, Danone, DHL, JTI, និង Airbus ធ្វើការ​លើកឡើង​អំពី​កង្វល់ និង​សំណួរ​នានា​ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន ដោយ​ក្នុង​នោះ សម្តេច​ធិបតី បាន​ធ្វើ​ការឆ្លើយតប និង​ផ្តល់​អនុសាសន៍​ដ៏​ល្អ​ជាក់ស្តែង​ជាច្រើន សម្រាប់​ជា​ការតម្រង់​ទិស​បន្តទៅ​មុខ ស្រប​ទៅតាម​ទិសដៅ​ដែល​មានចែង​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com