ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការសម្រេចចិត្ត​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន Minebea ពិតជា​បាន​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត​ចំពោះ​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ ការសម្រេចចិត្ត​ពង្រីក​ការវិនិយោគ​របស់​ក្រុមហ៊ុន Minebea ពិតជា​បាន​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត​ចំពោះ​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា អគ្គនាយក​ក្រុមហ៊ុន Minebea ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុង​កិច្ច​ជំនួប​នេះ លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​ចូលរួម​អបអរសាទរ​ចំពោះ សម្តេច​ធិបតី ក្នុងឱកាស​នៃ​ការ​ចូល​កាន់​មុខតំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ។ ក្នុងឱកាស​នោះ​ផងដែរ លោក​អគ្គនាយក បាន​ជម្រាបជូន សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​អំពី​ការរីកចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​ក្រុមហ៊ុន Minebea ក្នុងនាម​ជា​រោងចក្រ​ផលិត​គ្រឿង​បង្គុំ ហើយ​បន្ត​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ​ឆ្ពោះទៅ​ការប្រែក្លាយជា​ក្រុមហ៊ុន​បៃតង (Green Transformation GX) ដោយ​ព្យាយាម​កាត់បន្ថយ​នូវ​ការបំភាយ​ឧស្ម័ន​កាបូនិច ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ទាំងមូល ហើយ​បាន​ប្រែក្លាយ​ខ្លួន​ឱ្យទៅ​ជា​អព្យាក្រឹត្យ​កា​បូន តាមរយៈ​ការ​ជម្រុញ​នូវ​ការលក់​ផលិតផល​បៃតង និង​ផលិតផល​ផ្សេងៗ​ទៀត ដែល​មាន​លក្ខណៈ​សន្សំសំចៃ​ថាមពល រួម​ទាំង​ផែនការ​អនាគត​ក្នុង​បង្កើត​កសិដ្ឋាន​ផលិត​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ និង​ការបង្កើត​រោងចក្រ​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា ផងដែរ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​ជំនួប​ជាមួយ​លោក កៃ​នុ​ម៉ា យ៉ូ​ស៊ី​ហ៊ី​សា និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន Minebea នា​ឱកាស​នេះ និង​បាន​រំឭក​ផងដែរ​អំពី​ជំនួប​នៅ​ទីក្រុង​តូ​ក្យូ កាលពី​ឆ្នាំ​២០២២ កន្លងទៅ ក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​នាម​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ។
​បន្ថែម​ពីលើ​នេះ សម្តេច​ធិបតី ក៏​បាន​ចូលរួម​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន Minebea នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ដើមទុន​ប្រមាណ ២៣ លាន​ដុល្លារ រហូត​បាន​កើន​ដល់ ៦០០ លាន​ដុល្លារ ហើយ​ការសម្រេចចិត្ត​ពង្រីក​ការវិនិយោគ​នេះ ពិតជា​បាន​ស្តែង​ឱ្យឃើញ​នូវ​ទំនុកចិត្ត​របស់​ក្រុមហ៊ុន ចំពោះ​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា ។

​ជាមួយគ្នានេះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ក្រុមហ៊ុន Minebea នៅក្នុង​ដំណើរ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈ​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​សម្រាប់​ប្រជាជន ក៏​ដូចជា​ការបង្កើត​នូវ​គំរូ​ស្តង់ដារ​ល្អ​នៃ​លក្ខខណ្ឌ​ការងារ​សម្រាប់​កម្មករ​-​និយោជិត ព្រម​ជាមួយនឹង​ការ​សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ការវិនិយោគ​របស់​ក្រុមហ៊ុន Minebea ពីព្រោះ​ជោគជ័យ​របស់ Minebea ក៏​ជា​ជោគជ័យ​របស់​កម្ពុជា ដូចគ្នា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com