ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​”

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​ហាលមុខ​ប្រាសាទអង្គរវត្ត​”

នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៦​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​” ។​

​ព្រះរាជ​ពិធី​នេះ ក៏​មាន​ការយាង នឹង​អញ្ជើញ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្នុងនោះ​រួមមាន

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​,​សម្តេច ឯកឧត្តម ជា​ឧត្តមប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ​, ឯកឧត្តម ជា​ឧបនាយក រដ្ឋមន្ដ្រី​, ឯកឧត្តម ជា​ទេសរដ្ឋមន្ត្រី , ឯកឧត្តម លោកជំទាវ ជា​រដ្ឋ​មន្តី​, លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​, ឯកឧត្តម លោកជំទាវ ជា​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវ​ជាតិ និង​អន្តរជាតិ​, ឯកឧត្តម អ៊ុយ​ណូ អា​តស៊ុ​ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​,​លោក សា​ដា អូ​មា អា​ឡា​ម (Sardar Umar Alam) អ្នកតំណាង​អង្គការ​យូណេស្កូ ប្រចាំ​រាជធានី​ភ្នំពេញ​,​ឯកឧត្តម អូ​ហ្គូ​ស្ទី​ន សាលី (AUGUSTINE Sali) អធិការបតី​សាកលវិទ្យាល័យ សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

​ការជួសជុល «​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​» បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ប្រើប្រាស់​រយៈពេល​សរុប ចំនួន ១៩​ឆ្នាំ ចែកចេញ​ជា​ពីរ​ដំណាក់កាល ដំណាក់កាល​ទី​១ ប្រើប្រាស់​រយៈពេល​អស់​១២​ឆ្នាំ (១៩៩៦- ២០០៧) និង​ដំណាក់កាល​ទី​២ ប្រើប្រាស់​អស់​រយៈពេល​៧​ឆ្នាំ (២០១៦-២០២៣) ។ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា នៃ​ប្រទេស​ជប៉ុន ដែល​សាកលវិទ្យាល័យ​នេះ ចាប់តាំងពី​ឆ្នាំ​១៩៨៩​មក បាន​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ធ្វើ​សកម្មភាព​ជាច្រើន​ជួយ​ដល់​រមណីយដ្ឋាន​អង្គរ ទាក់ទង​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ផ្នែក​បុរាណវិទ្យា និង​ផ្នែក​ស្ថាបត្យកម្ម​, ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទ​បន្ទាយក្តី​, កម្មវិធី​អប់រំ​បេតិកភណ្ឌ​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រស់នៅ​ជុំវិញ​តំបន់​អង្គរ ក៏​ដូច​ជា​ការ​ផ្តួចផ្តើម​បង្កើត​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ​ជា​ដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com