ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លី ឈី​វ​មីង (Li Qiaoming) មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ បាន​ថ្លែងអំណរគុណ សម្តេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ឱកាស​នេះ និង​បាន​ចូលរួម​អបអរសាទរ​ក្នុងឱកាស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ។

​ក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លី ឈី​វ​មីង បាន​គូសបញ្ជាក់​អំពី​ចំណងមិត្តភាព​ដែកថែប​កម្ពុជា​-​ចិន ដែល​ជា​ទំនាក់ទំនង​បែប​ប្រវត្តិសាស្ត្រ ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​តែង​បាន​ខិតខំ​ពូន​ជ្រំ​ជាប់​ជាប្រចាំ រហូត​មាន​ការអភិវឌ្ឍ​រីកចម្រើន​គួរ​ជាទី​មោទនៈ ដូច​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​សមិទ្ធផល​ជាច្រើន ដូចជា​៖ កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ក្នុង​វិស័យ​ការពារជាតិ​, គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​, ច្រករបៀង​មច្ឆា និង​អង្ករ ។​ល​។

​លើសពីនេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ក៏​បាន​បង្ហាញ​នូវ​ក្តីជឿជាក់​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​លើកកម្ពស់​រឹងមាំ​បន្ថែមទៀត ក្រោម​ការដឹកនាំ​ប្រកបដោយ​គិតិបណ្ឌិត​របស់ សម្តេច​ធិបតី ហើយ​ប្រទេស​កម្ពុជា ក៏​នឹង​កាន់តែ​មាន​ភាព​រីកចម្រើន​រុងរឿង និង​ជឿនលឿន​ទៅមុខទៀត ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ លី ឈី​វ​មីង និង​សហការី ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រម​ជាមួយនឹង​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង​, ឯកឧត្តម​នាយករដ្ឋមន្ត្រី លី ឈាំ​ង និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ចាង យូ​សៀ អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិមបក្ស​ក​ម្មុយ​នីស្ត​ចិន ។

​ទន្ទឹមនឹងនេះ សម្តេច​ធិបតី បានកត់សម្គាល់​អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​រយៈកាល​កន្លងមក​នេះ ជាពិសេស ការសម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ MOU កាលពី​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ ក្នុងពេលដែល សម្តេច​ធិបតី នៅ​បំពេញ​មុខងារ​ជា មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ។

​ជា​ចុងក្រោយ សម្តេច​ធិបតី ក៏​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ទិសដៅ​នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​កង​ទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ផ្នែក​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការរៀបចំ​សមយុទ្ធ​រួមគ្នា​, ការភ្ជាប់​ទំនាក់ទំនង​រវាង​អង្គភាព និង​អង្គភាព ក៏​ដូច​ជា​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com