ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​អោយ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

នា​រសៀល​ថ្ងៃ​អង្គារ ៩ កើត ខែ​កត្តិក ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា (JCA) និង​ជា​អតីត ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម ព្រមទាំង​បាន​គាំទ្រ​នូវ​ព្រឹត្តិការណ៍​បាញ់​កាំជ្រួច​កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លងទៅ ក្រោម​ការរៀបចំ​ទ្បើង​ដោយ​សមាគម​ជប៉ុន​-​កម្ពុជា (JCA) ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។ ទន្ទឹមនេះ សមាគម​ជប៉ុន​-​កម្ពុជា បាន​និង​កំពុង​ជំរុញ​អ្នកវិនិយោគ​ធុន​តូច និង​មធ្យម​របស់​ជប៉ុន មក​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​មួយចំនួន ជាអាទិ៍​៖ ការ​បោសសម្អាត​មីន​, គមនាគមន៍ និង​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ជួសជុល​យានយន្ត និង​គិលានុបដ្ឋាក ជាដើម ។ លើសពីនេះ សមាគម ក៏​គ្រោង​នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា សម្រាប់​សម្របសម្រួល​ដល់​ដំណើរការ​សហប្រតិបត្តិការរ​វា​ង​ធុរកិច្ច​ជប៉ុន និង​កម្ពុជា នា​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ថ្មី​ម្តងទៀត ។ ជាមួយគ្នានេះ សម្តេច​ធិបតី ក៏បាន​អរគុណ​ដល់​សមាគម​ជប៉ុន​-​កម្ពុជា (JCA) ដែល​បាន​សហការ​រៀបចំ​ឱ្យ​មាន​ព្រឹតិ្តការណ៍​បាញ់​កាំជ្រួច​អបអរសាទ​រ​ខួប​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​ដោយ​រលូន ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែង​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា ទាំង​ក្នុង​ដំណាក់កាល​នៃ​ការស្វែងរក​សន្តិភាព និង​ការជំរុញ​ការវិនិយោគ ។ ក្នុងន័យនេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ភាព​រីករាយ​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការវិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​ជប៉ុន​មក​កាន់​កម្ពុជា ព្រមទាំង​បាន​ជម្រាប​ជូន​គណៈប្រតិភូ​អំពី​ភាព​ទាក់ទាញ​នៃ​ច្បាប់​វិនិយោគ​ថ្មី និង​គោលនយោបាយ​លើកទឹកចិត្ត​សម្រាប់​វិនិយោគិន និង​ធុរជន ដែល​ធានាបាន​នូវ​ភាពប្រាកដនិយម​ចំពោះ​បរិយាកាស​វិនិយោគ​ប្រកប​ដោយ​ភាពអនុគ្រោះ​នៅ​កម្ពុជា ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com