កំពង់ធំ÷ កាលពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោក សាយវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះទៅបង្ក្រាបទីតាំងជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទ នៅចំណុចភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ នៅក្នុងការចុះយុទ្ធនាការបង្ក្រាបល្បែងស៊ីសងជល់មាន់ និងល្បែងអាប៉ោង ខាងលើនេះកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រឹបអូសបាន ម៉ូតូចំនួន៥៩គ្រឿង មាន់ជល់១០ក្បាល មេអាប៉ោង៦គ្រាប់ មនុស្ស១១នាក់ ។
ការលេងល្បែងស៊ីសងនេះបានកើតឡើងជាយូរមកហើយប៉ុន្តែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន មិនមានការបង្ក្រាបឡើយដោយសារតែសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានបានទទួលលាភសក្ការៈពីក្រុមអ្នកញៀនល្បែងទាំងអស់នេះជាប្រចាំខែ ប្រជាពលរដ្ឋបានចោទសួរនិងរិះគន់យ៉ាងខ្លាំងទៅលើសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានថាតើឯណាទៅភូមិឃុំមានសុវត្ថិភាពបើអស់លោកបណ្ដែតបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកបែបនេះ ការបង្ក្រាបល្បែងស៊ីសងកន្លងមកនៅក្នុងខេត្តកំពង់ធំ ពេលខ្លះប៉ះចំសមត្ថកិច្ចមួយចំនួនទៅលេងល្បែងស៊ីសងជាមួយនឹងគេដែរ ។
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ សូមសំណូមពរទៅសមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងអោយអស់ព្រោះអីនៅពេលដែលមានល្បែងស៊ីសងប្រជាពលរដ្ឋនៅតាមទីទួលជនបទគឺសម្រាប់មិនដែលលក់ទេម្យ៉ាងខ្លាចចោលលួចគោក្របីម៉ូតូគ្រប់បែបយ៉ាង។