ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា និងសន្តិសុខឆមាសទី១ និងលើកទិសដៅការងារអនុវត្តន៍បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគ កងពលធំ កងពលតូច នាយការិយាល័យ និងបណ្តាជំនាញចំណុះកងទ័ពជើងគោកជាច្រើនរូបទៀត៕