ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន​លើក​ទី​៨ នៃ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា

នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤៤ មូ​ហាំ​ម៉ាត់​សករាជ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​របស់​ខ្មែរ​ឥស្លាម​។ ពិធី​នេះ​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ ដោយ​មាន​ខ្មែរឥស្លាម​ចូលរួម​ប្រមាណ​ជាង​៦​ពាន់​នាក់​។​

​សម្ដេច​ធ្វើ​ប​តី ហ៊ុន ម៉ា​ណែ​ត ពិតជា​រីករាយ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ពិសារ​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន ជាមួយ​បងប្អូន​ខ្មែរឥស្លាម​នៅពេលនេះ​។ សម្តេច​នឹង​ចូលរួម​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉ា​ម៉ា​ឌន នៃ​សាសនា​ឥស្លាម​កម្ពុជា ដើម្បី​បន្ត​ភាពសុខដុមរមនា​គ្រប់​ជាតិ​សាសន៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ​នាពេល​ខាងមុខ​ទៀត​។ សម្តេច​សូម​កោតសរសើរ​គណៈកម្មកា​រ​រៀបចំ​ពិធី​ពិសា​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន​នៃ​សាសនា ឥស្លាម ដែលមាន ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ជា​ប្រធាន ដែល​បាន​សហការ​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​បង្ហាញ​ឱ្យឃើញ​នូវ​សាមគ្គីភាព ការយោគយល់​គ្នា និង ការរស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​ក្តី​មេត្តា ករុណា រវាង​សហគមន៍​ឥស្លាម​នៅ​កម្ពុជា ក្រោម​ម្លប់​សន្តិភាព ហើយក៏​ជា​ការផ្ដល់​ឱកាស​សម្រាប់​អង្គពិធី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា កាន់តែ​ជិតស្និទ្ធ ផ្លាស់ប្តូរ​គំនិត យោបល់ ចែករំលែក​បទពិសោធ​ន៍​ល្អៗ និង ពង្រឹង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​សុខដុម​នីយកម្ម​វិស័យ​ឥស្លាម​សាសនា​នៅ​កម្ពុជា សំដៅ​រក្សា​នូវ​សុខសន្តិភាព ស្ថិរភាព និង​សុវត្ថិភាព ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង ស្មារតី ក្នុង​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ ។​សម្តេច​ធិបតី​បាន​ផ្ញើ​សារ​ជូនពរ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា និង​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផងដែរ ដោយ​អនុវត្ត​តាម​គន្លង​ដ៏​ប្រពៃ​របស់ សម្ដេច​តេជោ​។

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល ក្នុង​បុព្វហេតុ​ប្រទេសជាតិ និង​ប្រជាជន បាន​ខិតខំ​ធ្វើឱ្យ​សាសនា​ទាំងអស់ ទទួល​បាន​ការ​គាំពារ​ធានា និង លើកទឹកចិត្ត សុខដុម​នីយកម្ម​សាសនា ដើម្បី​ឆ្ពោះទៅរក​ការរីក ចម្រើន និង រស់នៅ​ក្នុង​សុខសន្តិភាព និង​ការអភិវឌ្ឍ ។ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ផ្តល់​សេរីភាព​ជំនឿ​សាសនា​យ៉ាង​ទូលំទូលាយ​ដល់​ប្រជាជន​ទូទៅ​, ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការ ពង្រឹង​សុខដុម​នីយកម្ម​រវាង​សាសនិក​នៃ​គ្រប់​និកាយ​សាសនា​, ប្រឆាំង​រាល់​ទង្វើ​រើសអើង​នានា​, សំដៅ​ទប់ស្កាត់​ការ​យក​សាសនា​ទៅធ្វើ​អាជីវកម្ម ដែល​អាច​បង្ក​វិបត្តិ​សាសនា​នៅ​កម្ពុជា​។ កម្ពុជា​ពិតជា​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គោរព​កាន់​សាសនា ផ្សេងៗ​គ្នា​, ប៉ុន្តែ មាន​សាមគ្គីភាព​គ្នា​យ៉ាង​ល្អប្រសើរ​។ សម្តេច​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដោយ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​រៀបចំ​ឱ្យមាន​ស្ថាប័ន​កំពូល​ឥស្លាម គឺ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​។ ជាមួយនេះ​, សេរីភាព​នៃ​ការគោរព​សាសនា​ឥស្លាម ត្រូវបាន​រាជរដ្ឋាភិបាល​បើកទូលាយ ដល់​បងប្អូន​ឥស្លាម ដូចជា សិស្ស​និស្សិត​ឥស្លាម អាច​ស្លៀក​សម្លៀកបំពាក់ ប្រពៃណី​ឥស្លាម នៅ តាម​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​, បងប្អូន​ជា​ស្ត្រី​អាច​ទទូរ​ក្បាល និង បុរស​អាច​ពាក់​កាតឹប​ថតរូប សម្រាប់ ប្រើប្រាស់​លើ​ឯកសារ​រដ្ឋបាល ដូចជា លិខិតឆ្លងដែន​, អត្តសញ្ញាណ​បណ្ណ ។​ល​។ កន្លែង​ថ្វាយបង្គំ​មាន​នៅ​ព្រលានយន្តហោះ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ នៅ​តាម​រោងចក្រ សណ្ឋាគារ ផ្សារ​ធំៗ​មួយចំនួន ជាពិសេស នៅ​វិមាន​សន្តិភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​រៀបចំ​បន្ទប់​ថ្វាយបង្គំ​ផងដែរ ។​

​ក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​ផងដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​មួយចំនួន​ដូច​ខាងក្រោម ៖

​ទី​១. ថ្នាក់ដឹកនាំ​ឥស្លាម និង​សាសនិក​ឥស្លាម​ទាំងអស់ ត្រូវ​បន្ត​សហការ សាមគ្គី​គ្នា និង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហគមន៍​សាសនា​ដទៃទៀត ទាំង​ក្នុង​ថ្នាក់ជាតិ និង​អន្តរជាតិ​ដោយ​ឈរ​លើ​គោលការណ៍​សុខដុម​នីយកម្ម​ជាតិ​សាសន៍ ។​
​ទី​២. ត្រូវ​បន្ត​រៀបចំ​ដឹកនាំ កិច្ចការ​សាសនា ក្នុង​សហគមន៍​ខ្មែរ​ឥស្លាម តាមរយៈ កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​លំដាប់​ថ្នាក់​។
​ទី​៣. សូមឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​សម្រួល​លើ​ការសាងសង់​សាលារៀន វិហារ​ឥស្លាម​ស៊ូ​រ៉ា ជូន​បងប្អូន​ខ្មែរ​ឥស្លាម ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​សេចក្តីជូនដំណឹង ស្តីពី​ការ កំណត់​លើ​ការកសាង​ទីកន្លែង​ប្រតិបត្តិ​សាសនា នៅតាម​បណ្តា​ភូមិ​ដែល​មាន​សាសនិក​ខ្មែរឥស្លាម រស់នៅ ស្រប​តាម​ក្រឹត្យក្រម​ច្បាប់​សាសនា​ឥស្លាម​ដែល​បាន​កំណត់ និង​អនុវត្ត​តាម​បច្ចេកទេស​ទៅ​តាម​សា្ថប័ន​មាន​សមត្ថកិច្ច​។​
​ទី​៤. ត្រូវ​បង្កើន​សកម្មភាព​សង្គម តាមរយៈ កិច្ចការ​មនុស្សធម៌​ការអប់រំ ការអភិវឌ្ឍ និង​សកម្មភាព​សាសនា ដោយ​ឈរ​លើ​គោលការណ៍​នៃ​ជំនឿ​ឥស្លាម និង​គោរព​តាម​រដ្ឋធម្មនុញ្ញ ។​
​ទី​៥. ត្រូវ​មាន​ការជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ធានា​សិទ្ធិ​សេរីភាព ខាង​សាសនា​ឥស្លាម​នៅ​កម្ពុជា តាមរយ​: សាមគ្គីភាព ជាមួយ​អ្នក​កាន់​សាសនា​នានា ដើម្បី​ភាព សុខដុម​នីយកម្ម​ផ្នែក​សាសនា ។​
​ទី​៦. ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាតិ និង អន្តរជាតិ ដើម្បី​កៀរគរ​ថវិកា និង បច្ចេកទេស សម្រាប់​គាំទ្រ​ដល់​សកម្មភាព​អភិវឌ្ឍ​សហគមន៍​ខ្មែរ​ឥស្លាម ដោយ​ជៀសវាង​ការ​យក​សាសនា សម្រាប់​ធ្វើ​អាជីវកម្ម​, បង្កើត​បញ្ហា​មិន​ល្អ នៅក្នុង​សហគមន៍​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com