ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២ ឆ្នាំ​២០២៤

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១៥​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​២​។ ពិធី​នេះ រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។

«​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ត្រូវ​បាន​ផ្តួចផ្តើម​រៀបចំ​ឡើង​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​កំណត់​យក​ថ្ងៃទី​២៦ ខែ​មីនា ជា​ថ្ងៃ​សម្រាប់​ប្រារព្ធ​ទិវា​នេះ​ឡើង​។ «​ទិវា​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» លើក​ទី​១ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែល​បាន​ប្រារព្ធ​ទិវា​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​លើក​ទី​២ ព្រម​ជាមួយ​ការរៀបចំ​នូវ​ព្រឹត្តិការណ៍​អម​សំខាន់ៗ​រួមមាន​៖ ពិព័រណ៍​បច្ចេកវិទ្យា និង គ្រឿង​ឧបករណ៍ កម្មន្តសាល​, ពិព័រណ៍​វិទ្យាសាស្ត្រ​, វេទិកា​ពិភាក្សា​ស្តីពី​បច្ចេកវិទ្យា​, ពានរង្វាន់​អ្នកវិទ្យាសាស្ត្រ​កម្ពុជា​ឆ្នើម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា ការចាប់យក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជា​ខឿន​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ឌីជីថល ដោយ​បាន​ដាក់បញ្ចូល​ប​ច្ចេក​វិទ្យា​ឈានមុខ​ទាំងឡាយ ក្នុង​ប្រព័ន្ធ​ខ្សែ​ច្រវាក់​ផលិតកម្ម និង​សេវាកម្ម​សាធារណៈ​ផ្សេងៗ ដើម្បី​បង្កើន​ផលិតភាព​ស្រប​តាមឧ​ត្ត​មានុ​វត្ត​អន្តរជាតិ ដែល​ជា​កត្តា​សត្យានុម័ត​មិន​អាច​ខ្វះ​បាន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ និង ក្រុមប្រឹក្សា​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវបាន​រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច សេនាធិការ ដើម្បី​សម្រេចបាន​នូវ​ការកសាង​មូលដ្ឋាន​ជា​ប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ឆ្ពោះ​ទៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០ ដោយ​បន្ថែម​បច្ចេកវិទ្យា ជា​អាទិភាព​ទី​៥ ក្នុង យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ទៀត​ថា ព្រឹត្តិការណ៍​ថ្ងៃ​នេះ​ជា​សក្ខីកម្ម​បង្ហាញ​អំពី​សក្តានុពល​នៃ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយនឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ និង​លើកទឹកចិត្ត ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម តម្រង់​ឆ្ពោះ និង​ចាប់យក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ធ្វើ​ជា​សសរស្តម្ភ និង​ជា​ក្បាលម៉ាស៊ីន ក្នុង​ការកសាង និង អភិវឌ្ឍ​សហគ្រាស​នានា ដើម្បី​សម្រេចបាន​ប្រព័ន្ធ​អេកូឡូស៊ី​ជាតិ​មួយ ប្រកប​ដោយ​នវានុវត្តន៍​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ដោយ​ដាក់ចេញ​នូវ​ការណែនាំ ប្តូរ​ទម្លាប់​ពី​ការ​ធ្វើការ​ជា​លក្ខណៈ​សាយ​ឡូ​ដោយឡែក​រៀងៗ​ខ្លួន (Working in Silos) មក​ធ្វើការ​រួមគ្នា ដោយ​ប្រកាន់​ស្មារតី​សហការគ្នា ក្នុង​អភិក្រម «​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​» ដែល​ជា​កត្តា​មិន​អាច​ខ្វះ​បាន ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​មួយ ប្រកប​ដោយ​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​សកល​។ សម្តេច​បន្ត​ជំរុញ​ឱ្យមាន​នូវ​ថ្នាល​បច្ចេកវិទ្យា​ចម្រុះ​ថែម​ទៀត ដើម្បី​គាំទ្រ​ដល់​ដៃគូ​ពាក់ព័ន្ធ​, ជាពិសេស​វិស័យ​ឯកជន ក្នុង​ការស្វែងរក​ទីផ្សារ​ចាប់​យក​នូវ​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ និង​សកល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ថ្នាល​បច្ចេកវិទ្យា​នេះ ត្រូវ​ឈរ​លើ​យន្តការ​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ​, វិស័យ​អប់រំ និង វិស័យ​ឯកជន តាម​គំរូ​ម៉ូ​ដែល​ត្រី​វ័ណ្ឌ (Triple Helix model) ដោយ​មាន​ការចូលរួម​យ៉ាងសកម្ម រវាង​តួអង្គ​ពាក់ព័ន្ធ ក៏ដូចជា ដៃគូ​អភិវឌ្ឍ ដើម្បី​អប់រំ​, បណ្តុះបណ្តាល​, ស្រាវជ្រាវ និង អភិវឌ្ឍ ឆ្លើយតប​ទៅនឹង​តម្រូវការ​សង្គម ក្នុង​បរិការណ៍​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សូម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​, ស្រាវជ្រាវ និង វិស័យ​ឯកជន ជាពិសេស សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​សហការ​គ្នា​ជាមួយ​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​រឹងមាំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើ​គ្រប់​វិស័យ​។ សម្តេច​សូម​ស្នើ​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​កិច្ចសហការ​គាំទ្រ​ការដឹកនាំ និង​សម្របសម្រួល​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដើម្បី​ឱ្យ​វិស័យ​អាទិភាព​នេះ ក្លាយជា​ខឿន​នៃ​ការ អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា បាន​ប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com