ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត (Thongloun Sisoulith) ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ ដើម្បី​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម​ប្រធាន​រដ្ឋ ថង​លុន ស៊ី​សុ​លី​ត បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​ទទួល​ជំនួប​ពិភាក្សា​ការងារ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ឡាវ​-​កម្ពុជា ជាពិសេស​ចំពោះ​ការរៀបចំ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​នៅក្នុង​ប្រទេស​កម្ពុជា​ពី​ជំនាន់​មុន មក​ជំនាន់​ថ្មី ដែល​បាន​ដំណើរការ​យ៉ាង​រលូន និង​ប្រកបដោយ​លទ្ធផល​ល្អប្រសើរ​។

​ជាមួយគ្នានេះ ឯកឧត្តម​ប្រធាន​រដ្ឋ បានកត់សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​នៃ​ការដឹកនាំ​របស់​សម្ដេច​ធិបតី ប្រមាណ​៨​ខែ​មកនេះ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ និង​កំពុង​បោះជំហាន​ទៅមុខ ទាំង​ទិដ្ឋភាព​សន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំង​ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​លើ​នេះ ឯកឧត្តម​ប្រធាន​រដ្ឋ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​ដល់​ភាគី​ឡាវ ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ក្នុង​ឆ្នាំ​២០២៤ ដោយ​ឡាវ​នឹង​ខិតខំ​រៀនសូត្រ​ពី​ជោគជ័យ​របស់​កម្ពុជា ដែល​បាន​ដឹកនាំ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។ ប្រទេស​ឡាវ​ក៏​នឹង​រង់ចាំ​ទទួល​ស្វាគមន៍​ជានិច្ច​ចំពោះ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិបតី នៅ​ប្រទេស​ឡាវ​នាពេលខាងមុខ ជាពិសេស​ក្នុង​ខណ​:​នៃ​ការអញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន របស់​សម្តេច​ធិបតី នៅក្នុង​ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ឡាវ ដែល​តែងតែ​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដ៏​ល្អ ជា​អ្នក​ជិតខាង​ដ៏​ប្រពៃ ជាមួយនឹង​មិត្តភាព និង​សាមគ្គីភាព​ជា​ប្រពៃណី និង​ខិតខំ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រីកចម្រើន និង​ទទួលបាន​លទ្ធផល​ផ្លែផ្កា​ថែមទៀត​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​ថាមពល ការតភ្ជាប់ កិច្ចការ​ព្រំដែន ការប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កិច្ចការ​ការពារ​ជាតិ និង​សន្តិសុខ ក៏ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល សម្តេច​ធិបតី បាន​គូសបញ្ជាក់ថា វិស័យ​ថាមពល មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា ជាពិសេស​ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ថាមពល និង​ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​សម្តេច​ធិបតី ក៏​បាន​ស្នើ​ឱ្យ​ភាគី​ឡាវ​ពិចារណា និង​រិះរក​ដំណោះស្រាយ​សមស្រប​នានា ដើម្បី​ធ្វើ​យ៉ាងណា​អាច​ធានាបាន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី​មក​កម្ពុជា​ប្រកបដោយ​និរន្តរភាព និង​ទាន់​ពេល​។ ចំពោះ​កិច្ចការ​ព្រំដែន ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ក៏​បាន​បញ្ជាក់ជូន​សម្តេច​ធិបតី​ថា ប្រទេស​ឡាវ​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការដោះស្រាយ​ជាមួយ​កម្ពុជា ដោយ​ឈរ​លើ​សទ្ធិសញ្ញា​កំណត់​ព្រំដែនរ​ដ្ឋ​កម្ពុ​ជា​-​ឡាវ ឆ្នាំ​២០២៣ ដែល​បាន​ចូល​ជា​ធរមាន​។​

​ចំពោះ​មុខ​សម្តេច​ធិបតី ឯកឧត្តម​ប្រធាន​រដ្ឋ​បាន​គូសបញ្ជាក់ថា ទោះបីជា​មាន​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​ក្នុង​តំបន់ និង​ពិភពលោក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​ឡាវ​នឹង​បន្ត​ប្តេជ្ញា​រក្សា​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ឡាវ​-​កម្ពុជា និង​ខិតខំ​រក​ដំណោះស្រាយ ក្នុង​គោលដៅ​បន្ត​ចំណងមិត្តភាព សាមគ្គីភាព​ដ៏​ស្អិតរ​មួ​ត និង​យូរអង្វែង ព្រមទាំង​ជំរុញ​បន្ថែមទៀត​ដល់​ការលើកកម្ពស់​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ដែល​នឹង​នាំមក​នូវ​ផលប្រយោជន៍​រួម​ជូន​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​ជាទី​បញ្ចប់ សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ និង​ជូនពរ​មហាប្រសើរ​ដល់​ឯកឧត្ដម​ប្រធាន​រដ្ឋ និង​គណៈប្រតិភូ ជាមួយនឹង​ការស្វាគមន៍ និង​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com