ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ទត​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម កសិឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ទត​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម កសិឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល

​នៅ​ព្រឹក ថ្ងៃអាទិត្យ ៤ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដង្ហែ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ទត​ការតាំង​បង្ហាញ​ផលិតផល​កសិកម្ម កសិឧ​ហ្សាក​ម្ម និង​សិប្បកម្ម នៅក្នុង​ការតាំង​បង្ហាញ​ក្នុង​ព្រះរាជ​ពិធី​បុណ្យច្រត់ព្រះនង្គ័ល ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ក្នុង​បរិវេណ​មន្ទីរអប់រំ យុវជន និង​កីឡា ស្ថិត​នៅ​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​ព្រះរាជ​ពិធី​បុណ្យ «​ច្រត់ព្រះនង្គ័ល​» ដែល​ត្រូវបាន​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​ខែ​ពិសាខ​។ ព្រះរាជ​ពិធី​នេះ គឺ​សំខាន់​បំផុត បន្ទាប់​ពី​ព្រះរាជា​អភិ​សេក ដែល​ជា​ពិធី​មួយ​ស្ថិតក្នុង​ចំណោម​ពិធី​ផ្សេងៗ ជាច្រើន​ទៀត​ប្រចាំឆ្នាំ​។ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​របស់​ស្រុក​ទេស ទៅតាម​ការបរិភោគរ​បស់ «​គោ​ឧសភរាជ​»​។ ព្រះរាជ​ពិធីបុណ្យ​នេះ ក៏​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ជា​ចម្បង​នោះ ឱ្យបាន​ដឹង​ថា រដូវ​ធ្វើស្រែ​ចំការ​បាន​ចូលមក​ដល់​ហើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com