ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ស្ថានីយ៍​ប្រេង​ឥន្ធនះ​ឯកជន​២​កន្លែង​កំពុង​សាងសង​គ្មាន​ច្បាប់​អនុញាតិ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ

ស្ថានីយ៍​ប្រេង​ឥន្ធនះ​ឯកជន​២​កន្លែង​កំពុង​សាងសង​គ្មាន​ច្បាប់​អនុញាតិ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ

កំពង់ធំ ៖ ស្ថានីយ៍​ប្រេង​ឥន្ធនះ​ឯកជន​២​កន្លែង​ដែល​កំពុង​សាងសង​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​សាម​ក្អោក ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ គ្មាន​ច្បាប់​អនុញាតិ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឡើយ មានតែ​សេចក្ដីជូនដំណឹង របស់​រដ្ន​បាល​សាលា​ស្រុក​ស្ទោង និង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​ភូមិបាល​ស្រុក​ស្ទោង ស្ដីពី​ការស្នើរ​សុំ​សាងសង​ស្ថានីយ៍​ប្រេង​ឥន្ធនះ​តែប៉ុណ្ណោះ ទង្វើ​បែប​នេះ​បាន​កំពុងតែ​បង្ហាញថា ថ្នាក់ស្រុក និង​តាម​ថា្នក់​មន្ទីរ​កំពុងតែ​មាន​សិទ្ធិ​ធំ​ជាង​ក្រសួង​យ៉ាង​ច្បាស់ក្រឡែត មិន​ខុស​ពី​កូន​ធំ​ជាង​ឪពុក​នោះទេ ។​

​លោក ណឹម ចាន់ថា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពង់ធំ​បាន​ឆ្លើយតប​តាម​ប្រព័ន្ធ​តេ​លេក្រា​ម​ថា គេ​បាន​សុំ​ច្បាប់​ដល់​ក្រសួង គេ​មាន​ប្លង់​បច្ចេកទេស​ស្រប​តាម​សារាច​រណ៍​ក្រសួងៗ​ក៏​បាន​ចុះ​ពិនិត្យ​រួចរាល់​ហើយ តែ​ពុំ​មាន​ឯកសារ​នោះ​ទេ គ្រាន់​ប្រាប់ថា​ឯកសារ​នៅ​ក្រសួង​តែប៉ុណ្ណោះ​។​

​លោក អ៊ឹម សុ​ឌី​ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ខេត្ត​កំពង់ធំ មិន​បាន​ឆ្លើយតប​នោះ​ទេ​មិនដឹង​ថា​លោក​គេចវែ​សមិន​ចង់​ឆ្លើយតប ឬ​លោក​ខ្លាច​មិន​ឆ្លើយតប​ដោយសារតែ​លោក​អនុវត្តន៍​ច្បាប់​របស់​ក្រសួង​ខុស​គោលការណ៍ (​កូន​ធំ​ជាង​ឪ​) ព្រោះ​ការសាងសង​សំណង់ ឬ ស្ថានីយ៍​ប្រេង​ឥន្ធនះ​ក្នុងពេល​បច្ចុប្បន្ន​នេះ​គេ​សាងសង់​បណ្ដើរ សុំ​ច្បាប់​បណ្ដើរ ទោះបី​ក្រសួង​មិន​ចេញ​អោយ​ក៏​ដោយ ក៏​សំណង់​ទាំងនោះ​រួចរាល់​តាមរបៀប​អំពើពុករលួយ​។

​ចំណែក លោក លឹម ប៊ុនហេង ភូមិបាល​ស្រុក​ស្ទោង ដែល​ល្បី​ថា​ពុករ​លួ​ល​ខ្លាំង​នោះ បាន​បញ្ចាក់ កំពុង​រត់​ច្បាប់​ទៅ​ក្រសួង​តែ​មិន​ទាន់​បាន ។

​លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង មិន​បាន​ឆ្លើយតប​នោះទេ ទោះ​ខំប្រឹង​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេ​លេក្រា​ម និង​តាម​ប្រព័ន្ធ​ទូ​ស័ព្ទ​ជាច្រើន​ដង​ក៏ដោយ​ក៏​មិន​ឆ្លើយតប​ដែរ មិនដឹងថា សេចក្ដីជូនដំណឹង​របស់លោក មាន​សិទ្ធិ​ធំ​ប៉ុណ្ណា បានជា​ហ៊ាន​អោយ​គេ​សាងសង​មុន​ច្បាប់​របស់​ក្រសួង​ចេញ​អោយ​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​អ្នក​សារព័ត៏មាន​ជា​មួយមន្ដ្រី​តាម​មន្ទីរ​និង​អង្គភាព​នានាជុំវិ​ញ​ខេត្ត ឯកឧត្តម សុខ លូ អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង​ធំ​បាន​មានប្រសាសន៍ថា បើ​តេ​ទំនា​ក់​ទំ​នង់​ទៅ​មន្ដ្រី​ពាក់ព័ន្ធ​ទាំងនោះ​មិន​ឆ្លើយតប​ទេ អោយ​តេ​ទៅ លោក អញ្ចឹង​សុំ​រំខាន​ឯកឧត្តម​បន្ដិច​ហើយ !​ឯកឧត្តម សុខ លូ បាន​មានប្រសាសន៍ថា រាល់​សំណង់​ដែល​សាងសង តើ​សំណង់​ណា​ត្រូវរ​ត់​ត្រឹម​ខេត្ត សំណង់​ណា​ត្រូវរ​ត់​ដល់​ក្រសួង បើ​គ្មាន​ច្បាប់​ពី​ក្រសួង​ទេ​មិន​អាច​សាងសង​បានទេ ដូច្នេះ​អាជ្ញាធ​រ​មួលដ្នាន អាជ្ញាធរ​ស្រុក​នោះ​ត្រូវតែ​ចុះ​បិត​ការសាងសង​ភ្លាម​មិន​អាច​អោយ​សាងសង​តទៅទៀត​ទេ​។​

​តាម​ប្រភពព័ត៏មាន​ដែល​បាន​ចុះផ្សាយក​ន្ល​ង​ទៅបាន​អោយ​ដឹងថា លោក ណែ​ត សារី អភិបាល​ស្រុក​ស្ទោង​បាន​ចុះ​ឃាត់​ការសាងសង​ស្ថានីយ៍​ប្រេង​ឥន្ធនះ របស់លោក ឆេង ខួ​ង ម្ដង​ហើយ ដោយសារ​តែ​សំណង់​នេះ​រំលោភ​លើ​ដី​ចំណីផ្លូវ ដែល​ជា​ដី លូ ប្រឡាយទឹក ដែលរ​ដ្ន​បាន​ចេញ​សំណង់​អោយ​ពល​រដ្ន​រួចហើយ មិនតែប៉ុណ្ណោះ​សំណង់​នេះ​កំពុង​សាងសង់​ខុស​បច្ចេកទេស បច្ចុប្បន្ន​កំពុង​សាងសង​យ៉ាង​រលូន​ធ្វើអោយ​ការឃាត់​ឃាត ផ្អាក់​ការសាងសង​របស់លោក អភិបាល​ស្រុក​ស្ទោង​គ្មាន​ប្រសិទ្ធិភាព ដោយសារ​តែ​បង្កាប់​នូវ​អំពើពុករលួយ​ជា​ប្រព័ន្ធ​៕ ព័ត៏មាន បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com