ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

កម្ពុជា​-​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​

កម្ពុជា​-​ជប៉ុន ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព និង​វិបុលភាព​ក្នុង​តំបន់​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ​រដ្ឋមន្ត្រី​ការបរទេស បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​លោក​ជំទាវ និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី​អំពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ជប៉ុន​-​កម្ពុជា ដែល​ប្រកបដោយ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ចាប់តាំងពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ការចូលរួមចំណែក​អភិវឌ្ឍ​កម្ពុជា​រហូតដល់​ពេល​បច្ចុប្បន្ន​។ សម្រាប់​អនាគតកាល រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​លោកជំទាវ KAMIKAWA Yoko និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​ដែល​តែងតែបាន​ចូលរួម​គាំទ្រ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។ ទន្ទឹម​នោះ សម្តេច​ធិបតី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា​-​ជប៉ុន ដែល​ជា​ទំនាក់ទំនង​ស្ថិតក្នុង​កម្រិត​ល្អ​ប្រសើរ​បំផុត​ក្នុង​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ការដំឡើង​កម្រិត​ទំនាក់ទំនង​ទៅ​ជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​” ក្នុង​ឆ្នាំ ២០២៣ ព្រមទាំង​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី តាម​អភិក្រម​ថ្មី លើ​វិស័យ​ជាច្រើន រួមមាន​៖ (១) ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទឹកស្អាត និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​, ការជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​ឌីជីថល និង​សន្តិសុខ​សាយ​ប៊័រ (២) កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​លំហ​សមុទ្រ​  តាមរយៈ​ការចូលរួម​រៀបចំ និង​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ សំដៅ​ប្រែក្លាយ​ជា​មជ្ឈមណ្ឌល​ឡូ​ជី​ស្ទីក​តំបន់ ព្រមទាំង​កិច្ចសហប្រតិបត្តិការ លើ​សន្តិសុខ​លំហ​សមុទ្រ តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូចជា​នគរបាល​ជើង​ទឹក​កម្ពុជា និង​ឆ្មាំ​សមុទ្រ​ជប៉ុន លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ការហ្វឹកហ្វឺន​រួមគ្នា និង (៣) ការបន្ត​ជំរុញ​នូវ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បោសសម្អាត​មីន ដោយ​លោក​ជំទាវ​រដ្ឋមន្ត្រី បាន​បង្ហាញ​ការគាំទ្រ​កម្ពុជា​ក្នុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ នៃ​អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។ សម្ដេច​ធិបតី ក៏​បាន​គូសបញ្ជាក់ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការរៀបចំ​កិច្ចប្រជុំ នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ជប៉ុន ដែល​បាន​ចូលរួមចំណែក និង​គាំទ្រ​ដល់​កិច្ចដំណើរការ​នៃ​ការរៀបចំ​។​

​បន្ថែម​លើ​នេះ សម្តេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ស្វាគមន៍ និង​អបអរសាទរ​ចំពោះ​ការដំឡើង​កម្រិត នៃ​កិច្ចសន្ទនា​រវាង​វិស័យ​ការពារ​ជាតិ និង​វិស័យ​ការបរទេស និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដល់​កម្រិត​នៃ​ថ្នាក់​អនុរដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ព្រម​ជាមួយគ្នានេះ សម្ដេច​ធិបតី និង​លោកជំទាវ​រដ្ឋមន្ត្រី ក៏​បាន​ពិភាក្សា​គ្នា​អំពី​ការ​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ដើម្បី​សន្ដិភាព ស្ថិរភាព សាមគ្គីភាព និង​វិបុលភាព​ក្នុង​តំបន់ និង​អន្តរជាតិ​សំដៅ​ផ្ដល់​នូវ​អត្ថប្រយោជន៍​ទៅវិញ​ដល់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។​

​ជាទី​បញ្ចប់ សម្ដេច​ធិបតី បាន​ជូនពរ​លោក​ជំទាវ​រដ្ឋ​មន្ត្រី និង​គណៈប្រតិភូ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុខ​សុវត្ថិភាព​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com