ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ក្រុមហ៊ុន គ្រួសារ​សុខ​សាន បានប្រគល់ ស្បៀងអាហារ ជូន​អភិបាលខេត្ត​កំពង់ធំ ដើម្បី​ជួយ​ក្នុង​ការងារ​មនុស្សធម៌ ដល់​ពលរដ្ឋ​កំពុងតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

ក្រុមហ៊ុន គ្រួសារ​សុខ​សាន បានប្រគល់ ស្បៀងអាហារ ជូន​អភិបាលខេត្ត​កំពង់ធំ ដើម្បី​ជួយ​ក្នុង​ការងារ​មនុស្សធម៌ ដល់​ពលរដ្ឋ​កំពុងតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ទទួល​អំណោយ​ស្បៀងអាហារ ពី​ក្រុមហ៊ុន គ្រួសារ​សុខ​សាន ដើម្បី​ជួយ​ក្នុង​កម្មវិធី​មនុស្សធម៌ បងប្អូន​ប្រជាព​រដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ ដោយសារ​ទឹក​ជំនាន់ នៅក្នុង​ខេត្ត​កំពង់ធំ កាលពី​រសៀល​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២០ នៅ​សាលា​ខេត្តកំពង់ធំ នៅ​សាលា​ខេត្តកំពង់ធំ​. ។​

​លោក ឆុង គឹម​ហេង ប្រធាន​ក្រុមហ៊ុន​ គ្រួសារ​សុខ​សាន​និង​លោក​ឃុន​ពុទ្ធីរួម​ទាំង​សហ​ការី​បាន​នាំយក​ស្បៀងអាហារ​ដូចជា​អង្ករ​៥០​បេ​ទឹកបរិសុទ្ធ​៥០​កេស​មី​៥០​កេស​ទឹក​ស៊ី​អ៉ីវ​ទឹកត្រី​៥០​យួរ​ដែលជា​ទឹកចិត្ត​សប្បុរសជន​បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រង​ការខ្វះខាត​ដោយ​សារ​ទឹកជំនន់​និង​ចូលរួម​ចំណែក​ជួយ​ដោះស្រាយ​បន្ទុក​របស់​សាលា​ខេត្តកំពង់ធំ​។​

​លោក ឆុង គឹម​ហេង ប្រធាន​ក្រុមហ៊ុន​គ្រួសារ សុខ សាន បាន​មានប្រសាសន៍ថា លោក​និង​ក្រុម​គ្រសារ​រួមទាំង​សហការី​មួយចំនួន​សុទ្ធសឹងតែ​ជា​អ្នក​ខេត្តកំពង់ធំ​ក្នុងនោះដែរ​ក៏​បាន​សង្កេតឃើញថា​ខេត្ត​កំពង់ធំ​បាន​ប្រែ​មុខមាត់​ថ្មី​និង​មាន​សន្ទុះ​ក្នុង​រីកចម្រើន​យ៉ាង​ខ្លាំង​ដែល​ពីមុន​មិន​ធ្លាប់​មាន​ហើយ​ក៏​សូម​គោរព​កោតសរសើរ​ចេញ​ចិត្ត​ពិតៗ​នូវ​ការខិតខំ​ប្រឹងប្រែង​លះបង់​អស់​កម្លាំងចិត្ត​កម្លាំងកាយ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​រួម​ទាំង​មន្ទីរ​ជុំវិញ​ខេត្ត​បាន​ធ្វើឲ្យ​មនុស្ស​នៅលើ​ពិភពលោក​នេះ​ស្គាល់​ខេត្តកំពង់ធំ​កាន់តែច្បាស់​ថែម​ទៀត​ក្រោម​ម្លប់​តេជោ​សន្តិភាព​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បាន​កោតសរសើរ​ចំពោះ​លោក ឆុង គឹម​ហេង ប្រធាន​ក្រុមហ៊ុន​ដែល​មាន​ចិត្ត​មេត្តាធម៌​ស័ក្ក​សមជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដ៏​ល្អ​ដែល​ជម្រុញ​ឲ្យ​សហការី​ចេះ​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ស្របពេល​ដែល​ពួកគាត់​កំពុងតែជួបប្រទះ​នូវ​ជីវភាព​ខ្វះខាត​ក្នុងស្ថានភាព​ទឹកជំនន់​នេះ​និង​សូម​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ដែល​ទុកចិត្ត​លើ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​បាន​បោះទុន​វិនិយោគ​ដាំ​ដូងក្រអូប​និង​ដំណាំ​ល្មើ​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក៏​ដូចជា​បង្កើន​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបាន​ការងារ​ធ្វើ​ផង​ដែរ​សូម​ឲ្យ​ក្រុមហ៊ុនសម្រេច​បាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com