ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អបអរសាទរ ខេត្ត​កំពង់ចាម ទទួល​ជ័យលាភី ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

អបអរសាទរ ខេត្ត​កំពង់ចាម ទទួល​ជ័យលាភី ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥ រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុន ចាន​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ភាព ក្នុង​ពិធី​ប្រកាស​ជ័យលាភី ខេត្ត​កំពង់ចាម ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) ក្រោម​អធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ។ ពិធី​ដ៏​មហោឡារិក​នេះ ប្រព្រឹត្តទៅ​នៅ​លើ​សួន​ស្មៅ ខាងមុខ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ទាំង​បី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន និង​បងប្អូន​ប្រជាពលរដ្ឋ ដោយ​បាន​ចូលរួម​អរ​ដង្ហែរ​ក្បួន​ជំវិញ​ក្រុង​កំពង់ចាម ប្រមាណ​ជាង​២.០០០ នាក់ ។​

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ខេត្ត​កំពង់ចាម មាន​ការកើនឡើង​ជា​លំដាប់ អាស្រ័យ​ដោយ​ជីវភាព របស់​ប្រជាពលរដ្ឋ មាន​ការរីកចំរើន​ទៅ​មុខ ។ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០២៤ បណ្ដាញ​ប្រព័ន្ធ​ទុយោ​មាន​ចំនួន ៦១​កន្លែង សរុប​មាន​អ្នក​ប្រើ​ប្រើប្រាស់​ទឹកស្អាត ៩៥,២៥% ។ ចំពោះ ស្ថានភាព​អនាម័យ​វិញ នៅក្នុង​ខេត្ត​កំពង់ចាម មាន​ខ្នង​ផ្ទះ​ប្រើប្រាស់​បង្គន់​អនាម័យ ១០០% ក្នុងនោះ ខ្នង​ផ្ទះ​មាន​បង្គន់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ចំនួន ៩២,៦១% និង​ប្រើប្រាស់​រួម ៧,៣៩% ។ រីឯ​ស្ថានភាព​ក្រុង ស្រុក ឃុំ សង្កាត់ និង​ភូមិ ដែល​សម្រេច​បាន​ការ​បន្ទោបង់​ពាសវាល​ពាសកាល សរុប ១០០% ។​

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ស្ថានភាព​នៃ​ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF) ខេត្ត​កំពង់ចាម គឺជា​មោទនភាព ធំធេង​ណាស់ សម្រាប់​រដ្ឋបាល​ខេត្ត​កំពង់ចាម ក៏​ដូច​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ចាម​ទាំងមូល​។ ការសម្រេច​បាន​សមិទ្ធ​ផល​នេះ គឺ​ពិតជា កើតឡើង​ដោយសារ​ការ​តាំងចិត្ត ការប្តេជ្ញាចិត្ត រួម​ចិត្ត រួមគំនិត​គ្នា​ថា (​ខេត្ត​កំពង់ចាម​ធ្វើបាន​) ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​ខិតខំ​ប្រឹងប្រែង ជំរុញ​ឱ្យបាន ODF នៅ​ត្រឹម​ឆ្នាំ​២០២៤ ស្រប​តាម​គោលដៅ​ដែល​ក្រសួង​អភិវឌ្ឍន៍ជនបទ បានកំណត់ តាម​ផែនការ​ដាក់ចេញ​ដោយ​ជោគជ័យ ។​

​ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ​ជនបទ បាន​ថ្លែងថា គិត​ត្រឹម​ថ្ងៃនេះ មាន​ខេត្ត​ចំនួន ៨ ដែល​សម្រេចបាន ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល DOF រួមមាន ខេត្ត​ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ និង​ខេត្ត​កំពង់ចាម ។ ផ្អែក​តាម​ផែនការ​ឆ្នាំ​២០២៤​នេះ នឹង​មាន​ខេត្ត​ចំនួន ៥​ថ្មី បន្ថែមទៀត ទទួលពាន ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល ដោយ​ជោគជ័យ ដែល​ធ្វើ ឱ្យ​ចំនួន​ខេត្ត DOF កើន​សរុប ១៣​ខេត្ត លើ ២៥​រាជធានី ខេត្ត នៅ​ទូទាំង​ប្រទេស ។ ថ្លែង​បែប​នេះ ក្នុង ពិធី ប្រកាស អបអរសាទរ​ខេត្ត កំពង់ចាម ទទួលបាន​ជ័យលាភី​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) នា​ព្រឹក​ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ​២០២៤ ក្រោម​វត្តមាន ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គការ​ដៃគូ អភិវឌ្ឍន៍ និង​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ ២០០០​នាក់ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានបញ្ជាក់​ថា ជាមួយនឹង​សមិទ្ធផល រីកចំរើន​លើ​គ្រប់​វិស័យ របស់​ខេត្ត​កំពង់ចាម កម្រិតជីវភាព របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង ជាពិសេស ការកែលម្អ​ល័ក្ខខ័ណ្ឌ នៃ​ការរស់នៅ តាមរយៈ ការលើកកម្ពស់ ការផ្គត់ផ្គង់​សេវា​ទឹកស្អាត និង​អនាម័យ ដែល​បាន​ផ្លាស់ប្ដូរ​ឥរិយាបទ​ប្រជាពលរដ្ឋ ឱ្យ​ប្ដូរ​ទម្លាប់​ពី​ការ​ផឹកទឹក​គ្មាន​សុវត្ថិភាព មក​ផឹក​ទឹកស្អាត ជួយ​ទ្រទ្រង់​សុខភាព ការ​បន្ទោបង់​ពាសវាល​ពាសកាល មកប្រើប្រាស់​បង្គន់​អនាម័យ និង​រស់នៅ បែប​ស៊ីវិល័យ ។

​ឯកឧត្តម រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន ក្រសួង​អភិវឌ្ឍ កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​ផ្គង់​ត​ផ្គង់​ទឹកស្អាត ការសម្អាត និង​អនាម័យ​ជនបទ ដែល​មក​ដល់ពេលនេះ អត្រា​គ្របដណ្ដប់ ទឹកស្អាត និង​អនាម័យ​ជនបទ ទូទាំង​ប្រទេស សម្រេច​បាន​ប្រមាណ​ជា ៨១% និង​ឆ្នាំ​២០៣០ ត្រូវ​សម្រេច ឱ្យបាន​នូវ​អត្រា​គ្រប់​ដណ្ដប់ ១០០​ភាគរយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com