ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

ចូរ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​អសិរ​ពិស​ក្នុងពេល​មាន​ទឹក​ជំ​នន់​

ចូរ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​អសិរ​ពិស​ក្នុងពេល​មាន​ទឹក​ជំ​នន់​

ខេត្តសៀមរាប​៖ ពលរដ្ឋ​ខេត្ត​សៀមរាប​ម្នាក់ ត្រូវបាន​«​សត្វ​ពស់​ខាំ​» ពេល ដែល​ជនរងគ្រោះ​កំពុង​ចុះ​មើល​សន្ទូច​!​ ខ​ណៈពេលនេះ​កំពុង​ជួយ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក លឹម​សម្បត្តិ​អធិការនគរបាល​ស្រុក​សា​គង​បាន​បញ្ជាក់ថា មុន​នេះ​បន្តិច​នា​វេលា​ម៉ោង ១៩​និង​៤៥​នាទី​យប់​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ខាងជើង​ភូមិ​ល​លៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង មាន​ករណី​សត្វ​ពស់​ខាំ​ជនរងគ្រោះ​ម្នាក់ ឈ្មោះ​ឡង់ រ៉ា​ភី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ខណៈ​ដែល​ជនរងគ្រោះ​កំពុង​ចុះ​មើល​សន្ទូច​ដាក់​ត្រី បណ្តាល​អោយ​សន្លប់​ពេល​មកដល់​ផ្ទះ ត្រូវបាន​ក្រុមគ្រួសារ និង​មន្ត្រីនគរបាល​មូលដ្ឋាន សហកា​រណ៍ ជាមួយ​មន្ត្រី​សុខាភិបាល ជួយ​បញ្ជូន​តាម​រថយន្ត​មក​មណ្ឌល​សុខភាព​បាគង និង​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​ជាមួយគ្នានេះ លោក​សូម​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ តាម​តំបន់​ដែល​មាន​ទឹក​ជន់​ឡើង សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ សត្វ​អាសិរពិស​គ្រប់​ប្រភេទ​បង្ការ​កុំអោយ​មាន​គ្រោះថ្នាក់​ជាយ​ថ​ហេតុ​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com