ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

សមាជិក​ព្រឹទ្ធសភា​ចុះ​ពិនិត្យ​ការសាងសង់​ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹង​សែន​នៅ​ឃុំ​កំពង់ស្វាយ​

សមាជិក​ព្រឹទ្ធសភា​ចុះ​ពិនិត្យ​ការសាងសង់​ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹង​សែន​នៅ​ឃុំ​កំពង់ស្វាយ​

(​កំពង់ធំ​) ៖​ ក្រោម​ផ្ទៃមេឃ​ខ្មៅ​មី​អួរ​អាប់​រង​នៃ​ដំណក់ទឹកភ្លៀង​ស្រិចៗ​ជំទាវ ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា ​ព្រះសង្ឃ​គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ​វត្ត​កំពង់ស្វាយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការសាងសង់​ស្ពាន​បេតុង​ឆ្លងកាត់​ស្ទឹងសែន ស្ថិតនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ថ្ងៃទី​១៥ ខែ តុលា ឆ្នាំ​២០២០ ។

​ជាមួយគ្នានេះ​លោក​ជំទាវ ឃួន ឃុន​ឌី ក៏​បាន​ថ្លែងអំណរគុណ លោក​ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង មន្ទីរ​អង្គភាព​គ្រប់​ស្ថាប័ន និង​លោកយាយ លោកតា និង​ពុទ្ធបរិស័ទ ដែល​អញ្ជើញ​មក​ពី​បណ្តា​ខេត្ត​ក្រុង​ទាំងអស់ ដើម្បី​នាំយក​បច្ច័យ​មក​កសាង​នូវ​សមិទ្ធផល​នានា​នេះ​ពិសេស​បាន​ជួយ​សាងសង់​ស្ពានថ្ម​ឆ្លងកាត់​ស្ទឹងសែន​។​

​លោកជំទាវ​បាន​បន្តថា «​យើង​បាន​សុខ​មកដល់​ថ្ងៃនេះ ក៏​ដោយសារ​តែ​កត្តា​សុខសន្តិភាព ដូច្នេះ​បងប្អូន​ទាំងអស់​ត្រូវ​នាំ​គ្នា​រក្សា​សន្តិភាព ឱ្យបាន​យូរអង្វែង ជាមួយ​នឹង​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឱ្យ​ប្រទេស​របស់​យើង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​»​។​

​ក្នុង​ការចុះពិនិត្យ​លោកជំទាវ ឃួន ឃុន​ឌី បាន​មានប្រសាសន៍​លើកឡើង​ថា​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព សេដ្ឋកិច្ចជាតិ​មាន​ការរីកចម្រើន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​បាន​ធ្វើ​បុណ្យទាន កើតចេញ​ពី​ទឹកចិត្ត​ជ្រះថ្លា​របស់​បងប្អូន ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ កងកម្លាំង និង​បងប្អូន​តាម​បណ្តា​ខេត្ត​មួយចំនួន​ដើម្បី​យក​មក​កសាង​។ ហើយ​នេះ គឺជា​ការរួមចំណែក​មួ​យ​ដើម្បី​លើកស្ទួយ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ក៏​ជា​ការបង្ហាញ​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ មើលឃើញ​នូវ​ការ​ប្រារព្ធ​ពិធី​ពុទ្ធសាសនា ដែល​ជា​ទំនៀម​ទំលាប់​ព្រៃណីដ៏​ល្អ​របស់​ខ្មែរ​យើង និង​ជា​ចូលរួម​កសាង​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល ឱ្យមាន​ការអភិវឌ្ឍន៍ និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​បង​ប្អូន​។​

ប្រជាពលរដ្ឋ​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ដោយ​ទទួលបាន​នូវ​សមិទ្ធផល​ថ្មី​ដែល​កាលពីមុន​ពួកគាត់​ធ្លាប់​តែ​លំបាក​ក្នុងការ​ធ្វើ​ដំណើរ​រហូត​ដល់​ពេល​ខ្លះ​មាន​ការលិចលង់​ស្លាប់​កូន​ស្លាប់​ចៅ​ក៏មាន ហើយ​ការសាងសង់​ស្ពាន​នេះ​ឡើង គឺ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស​បាន​ទៅ​សិក្សា​រៀនសូត្រ និង​ប្រជាពលរដ្ឋ​បាន​ដឹក​កសិផល​ពី​ត្រើយម្ខាង ទៅ​ត្រើយម្ខាង ឬ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​ផង​ដែរ​។ ចុងក្រោយ​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​សប្បុរជន​សូមមេត្តា​ចូលរួម​ចាប់មគ្គផល​តាម​សទ្ធា ដើម្បី​កសាង​ស្ពាន​នេះ​ឱ្យ​បាន​រួចរាល់​ជា​ស្ថាពរ ។​

​គួរបញ្ជាក់​ថា​ការសាងសង់​ស្ពានថ្ម​ឆ្លង​ស្ទឹង​សែន​មាន​ប្រវែង​១៥១,២ ម៉ែត្រ ទទឹង ៤,៥០ ម៉ែត្រ និង​កម្ពស់​៨​ម៉ែត្រ ដោយ​គម្រោង​ចំណាយ​ថវិកា​អស់​ជាង​៥០​ម៉ឺន​ដុល្លារ​កសាង​តាំងពី​ឆ្នាំ​២០១៧ មាន​ការផ្តួចផ្តើម​ពី​លោកស្រី ឃួន ឃុន​ឌី ​ព្រះសង្ឃ​គណៈកម្មការ អាចារ្យវត្ត ពុទ្ធបរិស័ទ​វត្ត​កំពង់ស្វាយ អាជ្ញាធរ​ដែនដី ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com