ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន ៖ ខ្ញុំ​សូម​ពន្យល់​និង​ដើម្បី​ជួយ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ ពុំមែន​ពឹងផ្អែក​លើ​លុយ​ចិន​ទាំងស្រុង​ឡើយ !

សម្តេច​តេជោ ហ៊ុន សែន ៖ ខ្ញុំ​សូម​ពន្យល់​និង​ដើម្បី​ជួយ​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ ពុំមែន​ពឹងផ្អែក​លើ​លុយ​ចិន​ទាំងស្រុង​ឡើយ !

កម្ពុជា ពុំ​បាន​បោះបង់​មិត្ត​ណាមួយ​ចោល​ឡើយ ! ការទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត គឺ​សម្បូរ​បែប ដូចជា​ផ្កា​ចម្រុះ​ពណ៌​។ យើង​រកស៊ី​ជាមួយ​ប្រទេស​ជាច្រើន​លើ​សកលលោក ហើយក៏​មាន​ប្រទេស​ជាច្រើន បាន​ជួយ​ដល់​កម្ពុជា តែ​មិត្ត​ចិន បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការបំពេញ​បន្ថែម​នូវ​អ្វី​ដែល​កម្ពុជា​ត្រូវការ ដែល​ពុំ​មាន​អ្នកណា​មក​ជួយ​។​

​ការលើកឡើង​ថា ព្រែកជីក​នេះ បាន​បម្រើ​អោយ​នាវា​យោធា​របស់​ចិន វា​គ្រាន់តែ​ជាក្តី​ស្រមៃ​របស់​អ្នក​ដែល​ច្រណែន​នឹង​កម្ពុជា​តែ​ប៉ុណ្ណោះ ។​
​កុំ​បារម្ភ​នឹង​កម្ពុជា ! កម្ពុជា ចេះ​គិត​ហើយ ! កម្ពុជា​ពេល​នេះ ត្រូវ​កំណត់​ជោគវាសនា​ដោយ​ខ្លួនឯង !

-​ការ​ឡើងកាន់តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត គឺជា​ការ​ឡើង​កាន់​អំណាច​ដោយ​ការបោះឆ្នោត តាម​បែប​ប្រជាធិបតេយ្យ ដូច អាមេរិក ដែល George W. Bush កូន​របស់​លោក George Bush ដែរ !

-​ប្រទេស​កម្ពុជា ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម ! របប​ប៉ុលពត ១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បានសម្លាប់​ប្រជាជន​ជិត​៣​លាន​នាក់ ក្នុងនោះ​មាន​បញ្ញាជន​ជាច្រើន ហេដ្ឋារចនាសម្ព័ន្ធ​ប្រទេស​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់ និង​មាន​ប្រទេស​ប៊ុលហ្គារី​ជា​សាក្សី​ស្រាប់ ដែល​បាន​មក​ឃើញ និង​ជួយ​កម្ពុជា នា​ឆ្នាំ​១៩៧៩ នា ទ​.​វ ៨០ និង ៩០​។​

-​រីឯ​បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេស រួម​ទាំង​ប្រទេស​ចិន គឺជា​កម្ចី​សម្រាប់​យក​មក​កសាង​ប្រទេស ដូចជា ផ្លូវ ស្ពាន ជាច្រើន និយាយ​រួម គឺ​ចំណាយ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រឹង ពុំមែន​យក​មក​សម្រាប់​ចំណាយ​ចរន្ត​ឡើយ​។​

​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​
PAS និង PPAP កាន់កាប់​ភាគហ៊ុន ៥១% និង OCIC ៤៩% នៅ​ក្នុង​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ !

​ការវិនិយោគ​របស់​កំពង់ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ ២១Km ហើយ​វា​ជា​លើកដំបូង​នៃ​ការសាងសង់ និង​មាន​គោលដៅ​សម្រាប់​ប្រតិបត្តិការ​ផ្លូវទឹក ស្របពេល​ដែល ៤៩%​ទៀត នឹង​គ្រប់គ្រង​ដោយ OCIC ។

​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) ដែល​បាន​ចុះបញ្ជី​ជា​សាធារណៈ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) នឹង​រួមគ្នា​កាន់កាប់​ភាគហ៊ុន ចំនួន ៥១% នៅក្នុង Funan Techo Inland Waterways and Logistics Co.Ltd មាន​ភារកិច្ច​អភិវឌ្ឍន៍​ព្រែកជីក​ហ្វូណន​តេជោ ដែល​មាន​តម្លៃ ១,៧​ពាន់​លាន​$ ។ ព្រែកជីក​នេះ​មាន​ប្រវែង ១៨០Km ចាប់​ពី​ខេត្ត​កណ្តាល ដល់​ខេត្ត​កែប ។​

​យោងតាម​ឯកសារ​របស់​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅថ្ងៃនេះ ការវិនិយោគ​របស់​កំពង់ផែ​ទាំងពីរ នឹង​គ្របដណ្តប់​លើ​ព្រែកជីក​ក្នុង​ប្រវែង ២១Km​ដំបូង ។ ពួកគេ​ក៏​នឹង​រួមគ្នា​ធ្វើការ​តាម​ផ្លូវទឹក​ផងដែរ ។​

PAS ដែល​នឹង​កាន់កាប់ ២៦% នៅ​ក្នុង​ប្រតិបត្តិការ​នេះ​បាន​និយាយថា ប្រតិបត្តិការ​នៃ​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ នឹង​ជួយ​ពង្រីក​សមត្ថភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹករ​បស់​ប្រទេស​កម្ពុជា​ទៅកាន់​ដែនសមុទ្រ ។​

​ដូចគ្នានេះដែរ PPAP ដែល​មាន​ភាគហ៊ុន ២៥% បាន​និយាយថា​ប្រតិបត្តិការ​របស់​ពួកគេ នឹង​ពង្រីក​ផ្លូវ​ដឹកជញ្ជូន​ពី​ទីតាំង​របស់​ខ្លួន​ទៅ « កំពង់ផែ​សមុទ្រ​ក្នុង​ស្រុក និង​គោលដៅ​អន្តរជាតិ » ។​

​ការរួម​ភាគហ៊ុន​នេះ គឺ​ធ្វើឡើង​តាម​អនុសាសន៍​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដល់​ពួកគេ​ក្នុង​ការវិនិយោគ​លើ​គម្រោង​ព្រែកជីក​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​ទី​៥​សីហា​២០២៤ ។​

« PAS មាន​សេចក្តីសោមនស្ស​រីករាយ និង​មាន​កិត្តិយស​ជាខ្លាំង ដែល​លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជឿជាក់​លើ​ពួក​យើង ហើយ​ពួក​យើង ពិតជា​មាន​មោទនភាព​ចំពោះ​ឱកាស​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ ក្នុង​វឌ្ឍនភាព​របស់​កម្ពុជា » នេះ​ជា​ការលើកឡើង​របស់ PAS ។​

​ទន្ទឹមនេះ ភាគហ៊ុន​ដែល​នៅសល់​ស្មើនឹង ៤៩% នឹង​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន Overseas Cambodia Investment Corp (OCIC) របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ​។

​ដំបូង​ឡើយ កម្ពុជា​រំពឹងថា ការវិនិយោគ​របស់​ចិន​នឹង​ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​គម្រោង​ព្រែកជីក​នេះ ដោយ​ផ្អែក​លើ​គម្រូ​សាងសង់​-​ប្រតិបត្តិការ​-​ផ្ទេរ ។​

​យ៉ាងណាមិញ អវត្តមាន​នៃ​ការវិនិយោគ​ពី​បរទេស​មាន​ន័យ​ថា ការបណ្តាក់ទុន​ពី​ក្នុងស្រុក​នឹង​កើតមាន​ឡើង​តាមរយៈ​ភាព​ជា​ដៃគូ​ទាំង​សាធារណៈ និង​ឯកជន ។

​ការកាន់កាប់​ភាគហ៊ុន​ដោយ​កំពង់ផែ​កម្ពុជា និង​ក្រុមហ៊ុន OCIC នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ តំណាង​ឱ្យ​ការអភិវឌ្ឍន៍​ពេញលេញ​របស់​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com