កំពង់ធំ ៖ លោក ជូ កុល្លា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយ លោក ណែត សារីអភិបាលស្រុកស្ទោង ចុះរំដោះទឹកក្នុងឃុំបន្ទាយស្ទោង ដែលកំពុងជន់លិច ផ្ទះសម្បែង ផលដំណាំ និងផ្លូវក្នុងខេត្តលេខ 264d ដោយយកអេស្កាវ៉ាវ៉ាទ័រកាយជីកកន្លែងលូដែលកកស្ទះនៅរសៀលថ្ងៃទី ១៦ ខែតុលាឆ្នាំ២០២០។
លោក ជូ កុល្លាបានមានប្រសាសន៍ថា សុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាក់ដី ខ្ពស់ជាងថ្នល់ និង ចាក់លប់ ប្រពន្ធលូដែលជាផ្លូវបង្ហូរទឹកដ៏សំខាន់ជាហេតុធ្វើអោយកកស្ទះ និងបង្កជាទឹកជន់លិចថ្នល់ជាតិ និងភូមិឋានព្រមទាំងផលដំណាំរបស់បងប្អូន ៕