ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បេ្ត​ជ្ញា​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​បេ្ត​ជ្ញា​ជំរុញ​ទំនាក់ទំនង​កម្ពុជា​-​កូរ៉េ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី ១៣ សីហា ឆ្នាំ ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ផាក ជុង​វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប ឯកឧត្តម ផាក ជុង​វុក (Park Jung-Wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទស្សនកិច្ច​ផ្លូវការ របស់​សម្ដេច​ធិបតី​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ជា​មូលដ្ឋាន​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ជំរុញ​ទំនាក់ទំនង​សាធារណរដ្ឋ​កូរ៉េ​-​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត តាមរយៈ​កិច្ចសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង​-​សា្ថប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង និង​គំនិត​ផ្ដួចផ្ដើម​នានា ដែល​បាន​សម្រេច​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ខាងលើ​។

​សម្ដេច​ធិបតី​បាន​កោត​ស​សើរ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​។ សម្តេច​ធិបតី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ភាព​រីកចម្រើន​ជា​លំដាប់ និង​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​តម្លើង​កម្រិត​ដល់ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” នៅក្នុង​ឆ្នាំ​២០២៤​នេះ​។ សម្ដេច​ធិបតី បាន​អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ចូលរួម​គាំទ្រ និង​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​មួយចំនួន រួមមាន​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, វិស័យ​ការពារ​ជាតិ​និង​សន្តិសុខ​, វិស័យ​ទេសចរណ៍​, ការផ្លាស់ប្ដូរ​ប្រជាជន​និង​ប្រជាជន ព្រមទាំង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​កោ​ត​សរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ធិបតី ក្នុងការ​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បរិយាកាស​អំណោយផល​ដល់​ការវិនិយោគ​នៅ​កម្ពុជា តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត និង​យន្តការ​សម្របសម្រួល​ជាច្រើន សំដៅ​បង្កើន​ទំនុកចិត្ត​និង​ជោគជ័យ​របស់​វិនិយោគិន​កូរ៉េ​ដែល​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​គូសបញ្ជាក់ថា វិនិយោគិន​កូរ៉េ​មាន​ការចាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ធិបតី​, សិក្ខាសាលា និង​វេទិកា​ធុរកិច្ច​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com