ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Sinlavong Khoutphaythoune ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ​ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Sinlavong Khoutphaythoune ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ​ចូលជួប​សម្ដែង​ការគួរសម​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ១ រោច ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ស៊ីន ឡៈ​វង់ ឃុន​ផៃ​ធូន (Sinlavong Khoutphaythoune) ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ បាន​សម្តែង​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ដល់​ឯកឧត្តម​ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ និង​សមាជិក​គណប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ទស្សនកិច្ច​នេះ នឹង​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​បក្ស​និង​បក្ស រដ្ឋាភិបាល​ទាំង​ពីរ រវាង​រណសិរ្ស​នៃ​ប្រទេស​ទាំង​ពីរ និង​រវាង​ប្រជាជន និង​ប្រជាជន​។​

​សម្តេច​តេជោ បាន​អបអរសាទរ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ ដែល ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៤ និង​លើក​ទី​៤៥ កាលពី​សប្តាហ៍​កន្លងមក ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។ សម្តេច​តេជោ ក៏​បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​សមិទ្ធផល​ជោគជ័យ​ថ្មី​មួយទៀត​នៃ​ទំនាក់ទំនង​រវាង​រណសិរ្យ​អភិវឌ្ឍន៍​ជា​តិឡាវ និង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ទើបបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ឆ្នាំ​២០២៤-២០២៨​។​

​ឯកឧត្តម Sinlavong Khoutphaythoune បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ និង​អរគុណ​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដល់​ឯកឧត្តម និង​គណៈប្រតិភូ​បាន​ចូលជួប​សម្តែង​ការគួរសម​ក្នុង​ឱកាស​នេះ​។​

​ឯកឧត្តម បាន​បន្តទៀតថា សម្តេច​តេជោ គឺ​ជា​មេដឹកនាំ​ដែល​មានកេរ្ត៍ឈ្មោះ​ល្បីល្បាញ​ទាំង​នៅក្នុង​ប្រទេ​ស​កម្ពុជា ប្រទេស​ឡាវ នៅក្នុង​អាស៊ាន និង​លើ​សកលលោក​។ ឯកឧត្តម ពិតជា​សប្បាយរីករាយ ដែល​ទទួលបាន​ការរៀន​សូត្រ​ពី​សម្ដេច​។​

​ឯកឧត្តម ក៏​បាន​ជម្រាប​សម្តេច ពី​ជំនួប​ជាមួយ​សម្តេច ម៉ែន សំអន ដោយ​បាន​រំលឹក​ពី​វីរភាព និង​បទពិសោធន៍​ដឹកនាំ​រណសិរ្ស និង​ការកសាង​ប្រទេស​កម្ពុជា​ដ៏​អស្ចារ្យ​របស់​សម្តេច ដែល​អាច​បង្រួបបង្រួម​ជាតិ ប្រែក្លាយ​ប្រទេស​ដែល​មាន​ភាគី​ច្រើន មក​ជា​ប្រទេស​ដែល​មាន​រដ្ឋាភិបាល​ដឹកនាំ​តែមួយ កម្លាំង​ប្រដាប់អាវុធ​តែ​មួយ និង​មាន​ឯកភាព​ជាតិ​ទាំងមូល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ក៏​បាន​ពាំនាំ​ការសួរសុខទុក្ខ និង​សេចក្តី​នឹករលឹក​យ៉ាងខ្លាំង​ពី​ឯកឧត្តម ថង​លូន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ និង​ជា​អគ្គលេខាធិការ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ ជូន​សម្តេច​តេជោ​ផងដែរ​។ ឯកឧត្តម​ប្រធាន​រដ្ឋ បាន​ផ្តាំ​គោរព​អរគុណ ដែល​គណៈប្រតិភូ​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​វៀងចន្ទន៍​កន្លង​មក ហើយ​កាលពី​ម្សិលមិញ​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​រដ្ឋសភាធិកា​រ​ធិបតី ប្រធានរដ្ឋសភា បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) នៅ​ទីក្រុង​វៀងចន្ទន៍​ផងដែរ​។ នេះ​គឺជា​ការផ្តល់​កិត្តិយស​ដ៏​ធំធេង ពី​សំណាក់​មិត្ត​កម្ពុជា ដល់​ប្រទេស​ឡាវ​។​

​ឯកឧត្តម​ប្រធាន បាន​ជម្រាប​សម្តេច​តេជោ ពី​សមិទ្ធផល​នៃ​ទំនាក់ទំនង​រវាង​រណ​សិរ្ស​នៃ​ប្រទេស​ទាំង​ពីរ​កន្លងមក ក៏ដូចជា​ភាពជោគជ័យ​នៃ​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ និង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ឆ្នាំ​២០២៤-២០២៨​។ ឯកឧត្តម បាន​បន្ថែមថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​ចំនួន​៨​ប្រការ​សំខាន់ៗ ដោយ​បញ្ជាក់​ពី​ការ​សាមគ្គី​ភាពស្អិតល្មួត និង​ការប្តេជ្ញា​ចិត្ត​ថែរក្សា​ពូន​ជ្រំ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ឡាវ ដែល​បាន​កសាង​តាំងពី​យូរលង់​មកហើយ និង​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​

​ឯកឧត្តម​ប្រធាន បាន​ស្នើសុំ​អនុសាសន៍ ក៏ដូចជា​សូម​ស្តាប់​នូវ​បទពិសោធ​របស់​សម្តេច​តេជោ ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា រហូត​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ដោយ​ឯកឧត្តម​បានចាត់ទុក​សម្តេច​តេជោ និង​ឯកឧត្តម វង្ស វិហា​ន ជា​មេដឹកនាំ​ដែល​មាន​ភាពល្បីល្បាញ​ចំពោះ​ទស្សនៈ​វែងឆ្ងាយ ស៊ីជម្រៅ និង​ការដាក់ចេញ​យុទ្ធសាស្ត្រ និង​យុទ្ធវិធី​ដឹកនាំ​ប្រកបដោយ​ភាពត្រឹមត្រូវ និង​ទទួលបាន​ជោគជ័យ​។ ឯកឧត្តម បាន​បន្តទៀតថា ឯកឧត្តម​នឹង​កត់ចំណាំ​រាល់​អនុសាសន៍​របស់​ស​ម្តេច​តេជោ ដើម្បី​ជា​មគ្គុ​ទេស​បង្ហាញផ្លូវ​ក្នុង​ការដឹកនាំ​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ជាពិសេស ក្នុង​ការរៀបចំ​ផែនការ​ទៅ​ថ្ងៃ​អនាគត ការបណ្តុះបណ្តាល​កម្មាភិបាល​វ័យក្មេង និង​អ្នក​បន្តវេន​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ដែលជា​មិត្តភក្តិ​របស់​សម្តេច​។​

​សម្តេច​តេជោ បាន​សម្ដែង​ការរីករាយ​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​រយៈពេល ៦៨​ឆ្នាំ​មកហើយ និង​ប្ដេជ្ញា​បន្ត​ពូន​ជ្រុំ​បន្ត​ទំនាក់ទំនង​មិត្តភាព​ល្អ រឹងមាំ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំងពីរ​នេះ​។ កម្ពុជា​-​ឡាវ​នឹង​ប្រារព្ធ​ខួប​ទី ៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​នេះ នៅ​២​ឆ្នាំ​ទៀត ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​គ្រប់គ្រង​ជាង​ពាក់កណ្ដាល​នៃ​ទំនាក់ទំនង​នេះ ពោល​គឺ​ចាប់ពី​ឆ្នាំ ១៩៧៩​មក ។ សម្ដេច​តេជោ ក៏​បាន​ជម្រាបជូន​ឯកឧត្តម​ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ពី​ប្រវត្តិ​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែល​បាន​បង្កើតឡើង ក្រោយ​ដែល​សម្ដេច​បាន​បង្កើត​ក​ង​កម្លាំងប្រដាប់អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា នៅ​ឆ្នាំ​១៩៧៨​។ ការបង្កើត​រណសិរ្ស​ក្រោយ​នោះ គឺ​បាន​យកឈ្មោះ​តាម​កម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ជា​បន្តបន្ទាប់​តាម​កាលទេសៈ​រហូតមក​ដល់​សព្វថ្ងៃនេះ ។​

​សម្ដេច​តេជោ បាន​សំដែង​ការរីករាយ​ដែល​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព​កម្ពុជា​-​ឡាវ បាន​ឈាន​រហូត​ដល់​កម្រិត “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​” និង ស្តែង​ឡើង​ច្រើន​រូបភាព​,​ទាំង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​, សភា​និង​សភា​, ប្រជាជន​និង​ប្រជាជន​, បក្ស​និង​បក្ស ព្រមទាំង​រវាង​រណសិរ្ស​និង​រណសិរ្ស ហើយ​និង​បាន​ជំរុញ​ដល់​ការរីកចម្រើន​លើ​វិស័យ​ផ្សេងៗ​ទៀត ទាំង​ការអភិវឌ្ឍ​នៅតាម​បណ្តោយ​ព្រំដែន ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន និង​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​នៅក្នុង​អាស៊ាន​។ សម្តេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​ត្រូវ​ការបន្ត​ទិញ​អគ្គិសនី​ពី​ឡាវ សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស និង​បញ្ជូន​ទៅ​ប្រទេស​សិង្ហ​បុរី ដែល​ជា​គំនិត​ផ្តួចផ្តើម​ថ្មី និង​ជា​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការតភ្ជាប់​ក្នុង​អាស៊ាន​។​

​សម្តេច​តេជោ បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ និង​សេចក្តី​នឹករលឹក តាមរយៈ​ឯកឧត្តម​ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ ជូន​ឯកឧត្តម ថង លូន​ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ ផងដែរ​។​

​ឯកឧត្តម​ប្រធាន​រណសិរ្ស​អភិវឌ្ឍន៍​ជាតិ​ឡាវ បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អនុសាសន៍​ណែនាំ​ដ៏​ស៊ីជម្រៅ​ទាក់ទង​នឹង​សាមគ្គីភាព និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ឯកឧត្តម​សន្យាថា នឹង​បន្ត​ប្រពៃណី​នេះ ទុក​ជា​មរតក​ដ៏​ថ្លៃថ្លា ហើយ​និង​ផ្សព្វផ្សាយ​ប្រពៃណី​នេះ ជូន​ចំពោះ​យុវជន​ជំនាន់​ក្រោយ ឱ្យ​បន្ត​ខិតខំ​រក្សា​ទំនាក់ទំនង​នេះ ដែល​យើង​មាន​ព្រំដែន​ជាប់​គ្នា​មិន​អាច​លើក​ទៅ​ណា​បាន​ទេ​។​

​ឯកឧត្តម​ប្រធាន ក៏​បាន​អបអរសាទរ​ប្រទេស​កម្ពុជា ចំពោះ​ការអភិវឌ្ឍ​យ៉ាង​លឿន​រហ័ស ជាពិសេស ការអភិវឌ្ឍ​ទីក្រុង ដែល​មាន​បែបផែន និង​ការគ្រប់គ្រង​យ៉ាង​ត្រឹមត្រូវ​ទាំង​រាជធានី​ភ្នំពេញ និង​បណ្តា​ក្រុង​ធំៗ​ផ្សេងទៀត ហើយ ឯកឧត្តម និង​គណៈប្រតិភូ នឹង​បន្ត​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ខេត្ត​ព្រះសីហនុ នា​ពេល​បន្ទាប់​ទៀត​។​

​ជា​ចុងក្រោយ សម្តេច​តេជោ បាន​ជូនពរ​ឯកឧត្តម​ប្រធាន និង​គណៈប្រតិភូ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​ខេត្ត​ព្រះសីហនុ និង​សូម​ធ្វើដំណើរ​តាម​ផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា ដែល​នឹង​ប្រើ​រយៈពេល​ខ្លី ងាយស្រួល និង​មាន​សុវត្ថិភាព ព្រមទាំង​ស្នាក់នៅ​កម្ពុជា​ដោយ​ក្តី​រីករាយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com