ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ នៃ​ការិយាល័យ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​កោតសរសើរ​ការអភិវឌ្ឍ និង​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​

ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ នៃ​ការិយាល័យ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​កោតសរសើរ​ការអភិវឌ្ឍ និង​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Kim Han-Gil ប្រធាន​គណៈកម្មាធិការ​រួបរួម​ជាតិ នៃ​ការិយាល័យ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប លោក Kim Han-Gil បាន​សម្ដែង​ការកោតសរសើរ​ការអភិវឌ្ឍ​ដ៏​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​បវ​រ​ធិបតី កម្ពុជា​នឹង​កាន់តែ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត​។ ជាមួយគ្នា​នោះ​លោក Kim Han-Gil បាន​សម្ដែង​នូវ​ការរីករាយ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​ព​លករ​កម្ពុជា​នៅ​កូរ៉េ ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ព្រមទាំង​បាន​លើកឡើង​ថា រដ្ឋាភិបាល​កូរ៉េ​ចាត់ទុក​ថា​ពលក​របរ​ទេស រួម​ទាំង​ពលករ​កម្ពុជា​នៅ​កូរ៉េ គឺជា​ដៃគូ​សំខាន់​ក្នុង​ការជំរុញ​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េ​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ដែល​បាន​ដំឡើង​កម្រិត​ទំនាក់ទំនង​ដល់ “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” កាលពី​ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​ការណ៍​នេះ​កាន់តែ​ជំរុញ​កិច្ចសហប្រតិបត្តិកា​រ​កម្ពុជា​-​កូរ៉េ​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។ សម្ដេច​បវរ​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ​ដែល​តែងតែ​បាន​ជួយ​ដល់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា តាមរយ​:​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម​។ សម្ដេច​បវរ​ធិបតី​វាយតម្លៃ​ខ្ពស់ ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ផ្តល់​ការ​គាំពារ​ដល់​ពលករ​កម្ពុ​ជា ដែល​កំពុងធ្វេីការ​នៅ​ប្រទេស​កូរ៉េ​។

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី ក៏​បាន​លើកទឹកចិត្ត​ឱ្យ​លោក Kim Han-Gil បន្ត​កិច្ចសហការ​ដ៏​ល្អ និង​សកម្ម ជាមួយ​ក្រសួង​-​ស្ថាប័ន​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ជា​ប្រយោជន៍ ដល់​ប្រទេស​ទាំង​ពីរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com