ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

អភិបាល​ស្រុក​តាំងគោក​ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​វត្ត​គុក​ហ​នគរ​ចុះ​ចែក​អំណោយ​សប្បុរសធម៌​ដល់​បងប្អូន​ទីទ័លក្រ​ចំនួន ៣០​គ្រួសារ​

អភិបាល​ស្រុក​តាំងគោក​ព្រមទាំង​ព្រះគ្រូ​ចៅអធិការ​វត្ត​គុក​ហ​នគរ​ចុះ​ចែក​អំណោយ​សប្បុរសធម៌​ដល់​បងប្អូន​ទីទ័លក្រ​ចំនួន ៣០​គ្រួសារ​

(​កំពង់ធំ​)៖ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំង និង​ព្រះគ្រូ​សីល​មុនី​វង្ស តុ​ន ពិសី ព្រះគ្រូ​ចៅអធិការ​វត្ត​គុហ​នគរ បាន​បាន​ចុះសួរសុខទុក្ខ​ចែក​អំណោយ​សប្បុរសធម៌​ដល់​លោកយាយ លោកតា ទីទ័លក្រ​ចំនួន ៣០​គ្រួសារ មាន​ទីតាំង​ផ្សេងគ្នា ទាំង​៧​ភូមិ នៃ​ឃុំ​ពង្រ ស្រុក​តាំងគោក​ថ្ងៃអាទិត្យ ៩​កើត ខែ​កត្តិក ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ។​

​នៅក្នុង​ឱកាស​នោះ​ផង​ដែល​ព្រះគ្រូ​សីល​មុនី​វង្ស តុ​ន ពិសី ព្រះគ្រូ​ចៅអធិការ​វត្ត​គុហ​នគរ​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ដែល​ឃើញ​ថ្នាក់ដឹកនាំ​ស្រុក​យកចឹត្តទុក្ខដាក់​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​ក្នុង​ស្រុកតាំ​ង​គោក ទោះ​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​លោក​តែង​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច ។​

​លោក ហាក់ ម៉ុង​ហួត បាន​លើ​កោ​ឡើង​តាម​ការ​ចង្អុញ​របស់​លោក​បណ្ឌិត ងួន ញ៉ិល លោក​បណ្ឌិត ថោង ខុន និង​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​ដែល​លោក​តែងតែ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ចេះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ​ដើម្បី​ដឹង​ពី​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ស្របពេល​ដែល​ពិភពលោក​និង​កម្ពុជា​យើង​ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវី​ដ​១៩​ហើយ​ពេលនេះ​ក៏​កំពុង​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ទៀត​។​

​ជាមួយគ្នានេះ លោក ហាក់ ម៉ុង​ហួត បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សួរសុខទុក្ខ​និង​ការយកចិត្តទុកដាក់​ពី​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​និច្ចកាល​លោក​តែងតែ​គិតគូរ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​ន​ណា​ម្នាក់​អត់​ស្បៀង​ស្លាប់​នោះ​ទេ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ជួយ​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា ជន​ពិការភាព ដែល​មាន​ទុក្ខ​លំបាក​ជ​ន​ងាយ​រងគ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ក្នុងនោះដែរ លោក​ក៏​បាន​លើកឡើង​ថា​អំណោយ​ទាំងនេះ​គឺ​បានមកពី​សេចក្តី​អាណិត​ស្រឡាញ់​របស់ ព្រះគ្រូ​ចៅអធិការ​វត្ត​គុហ​នគរ​ដែល​ព្រ​អង្គ​គិតគូរ​ពី​ទុក​លំបាក់​របស់​លោកយាយ លោកតា​ទីទ័លក្រ​នៅ​ឃុំ​ពង្រ ស្របពេល​ដែល​កម្ពុជា​យើង​ទទួលរង​នូវ​ជំងឺ កូវី​ដ​១៩ ដែល​ធ្វើឲ្យ​ប៉ះពាល់​នូវ​សេដ្ឋកិច្ច ។​

​លោក​បន្ត​ទៀត​ថា សព្វថ្ងៃនេះ​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​ជីវភាព​របស់​បងប្អូន​ពិសេស​ជន​ក្រីក្រ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​រាជរដ្ឋាភិបាល​និង​ផ្ដល់​ជា​កញ្ចប់​ថវិកា​ដើម្បី​ផ្គត់ផ្គង់​ទៅលើ​ជន​ក្រីក្រ​ជា​ប្រចាំ​ខែ​។​

​ជា​ចុងក្រោយ លោក ហាក់ ម៉ុង​ហួត បាន​បន្ត​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់​រូប​អោយ​យក​ទុក​ដាក់ចិត្ត​ចំពោះ​ជំងឺ​កូវិត​-១៩ ទោះបីជា​នៅក្នុង​សហគមន៍​យើង​មិន​មាន​អ្នក​ឆ្លង​យ៉ាងណាក៏ដោយ ក៏​ពុក​ម៉ែ​បងប្អូន​មិន​ត្រូវថ្វេ​ស​ប្រហែស​ឡើយ ត្រូវតែ​ធ្វើ​អនាម័យ​អោយបាន​ជា​ប្រចាំ ដូចជា​ត្រូវ​លាងដៃ​ជាមួយនឹង​សាប៊ូ ទឹក​អាកុល ជេ​ល​អោយបាន​ញឹកញាប់ នៅពេលដែល​យើង​ប៉ះ ឬ​កាន់​នៅ​របស់​អ្វីមួយ​ជាមុនសិន ព្រម​ទាំង​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​នៅពេល​ធ្វើដំណើរ​ទៅ​ទីសាធារណៈ ឬ​ទៅ​ផ្សារ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​គោរព​តាម​ការណែនាំ​របស់​ក្រសួង​សុខភិបាល​អោយបាន​ជា​ប្រចាំ ។ ត្រូវ​គោរព​ច្បាប់​ចរាច​រណ៌ ដោយ​ធ្វើដំណើរ​ពាក់មួក​សុវត្ថិភាព​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​ចែក​ជូន​រួមមាន​អង្ករ ២០kg មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ​និង​ថវិការ​២០.០០០​រៀល ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com