ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការអនុវត្ត​សារាចរ​បញ្ឈប់​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​កិច្ចប្រជុំ​ពង្រឹង​ការអនុវត្ត​សារាចរ​បញ្ឈប់​ការផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់​!

​នា​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​តម្រង់​ទិស​ការងារ ដើម្បី​ធានា​ភាព​គ្រុប​ជ្រុងជ្រោយ​នៃ​ការអនុវត្ត​សារាចរ​ណែនាំ​ដ៏​មាន​សារៈសំខាន់​នេះ ទាំង​កម្រិត​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ភ្លាមៗ មួយ​ថ្ងៃ​ក្រោយ​ចុះ​ហត្ថលេខា​លើ​សារាចរ​ណែនាំ​ស្ដីពី​ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ ។​

​កិច្ចប្រជុំ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយក ប្រធាន​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​មហាផ្ទៃ ព្រមទាំង​មាន​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូ​ម ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី ខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ទូទាំង​ប្រទេស​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដើម្បី​ធានា​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​សារាចរ​ណែនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដោយ​មាន​អង្គភាព​ចំណុះ​ជា​សេនាធិការ រួមទាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​តាមដាន ស្រាវជ្រាវ ទាំង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​គ្រប់​ប្រភព រួម​ទាំង​ការផ្សព្វផ្សាយ​ចល័ត និង​អចល័ត​គ្រប់​ទីកន្លែង ដើម្បី​ឈាន​ទៅ​បង្ក្រាប​ឱ្យបាន​ម៉ឺងម៉ាត់​ក្នុង​ករណី​នៅតែ​បន្ត​ផ្សព្វផ្សាយ​បំពាន​ក្រោយ​ផុត​ឱសានវាទ​។​

​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ​កម្ពុជា ក្រសួង​សម្រេច​ទុកពេល​ឱ្យ​អ្នកពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ល្បែង​ខុស​ច្បាប់​ទាំងអស់ បញ្ឈប់​សកម្មភាព​យូរ​បំផុត​ត្រឹម​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៤ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ តទៅ មន្ត្រី​មាន​សមត្ថកិច្ច​គ្រប់​ថ្នាក់​គ្រប់​ជំនាញ ទាំង​ជំនាញ​ស្រាវជ្រាវ​តាម​ទីតាំង តាម​បណ្ដាញ​អុីន​ធើ​ណេត និង​ជំនាញ​បង្ក្រាប នឹង​សហការ​គ្នា​អនុវត្ត​សារាចរ​ណែនាំ​យ៉ាង​តឹងរឹង​បំផុត តាម​ទស្សនៈ ល្មើស​មួយ បង្ក្រាប​មួយ ល្មើស​ពីរ បង្ក្រាប​ពីរ​។

​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្ស៊ូ​ម ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ណែនាំ​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត និង​លោក​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចាត់វិធានការ​រុះរើ និង​ហាម​ដាក់​ផ្ទាំង​បដា​ផ្សព្វផ្សាយ​ល្បែង​តាម​ដងផ្លូវ ទីសាធារណៈ លើកលែង​បដា​តាម​កាស៊ីណូ​ស្របច្បាប់ និង​ស្រាវជ្រាវ​បង្ក្រាប​ទីតាំង​ផ្ទះ​បង្កលក្ខណៈ​ឱ្យ​មាន​ការ​លេងល្បែង​តាម​អន​ឡាញ ដោយ​ធ្វើ​របាយការណ៍​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​រាយការណ៍​បន្ត​មក​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​។​

​ពន្លាត​ចេញពី​ករណី​ល្បែង​អន​ឡាញ​នេះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ទាំងអស់ ពិនិត្យ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការ​កម្ចី​តាម​អន​ឡាញ​ខុសច្បាប់ និង​សហការ​ជាមួយ​ស្ថាប័ន​ធនាគារ ដើម្បី​ស្រាវជ្រាវ​ឱ្យឃើញ​ពី​ប្រភព​នៃ​ការបញ្ជូន​ប្រាក់​ទៅ​មក​រវាង​ក្រុម​អ្នក​ល្បែង និង​មេ​ល្បែង ពិសេស​ក្រុម​ឈ្មួញ​កណ្ដាល ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យបាន​គ្រប់​ច្រក និង​គ្រប់​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ ការបើក​ឬ​ភ្ជាប់​បណ្ដាញ និង​ការ​លេងល្បែង​ខុសច្បាប់​។

​សូម​បញ្ចាក់​ថា ក្នុង​សារាចរ​ណែនាំ ចេញ​កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​វិធានការ ៥​ចំណុច ដូចខាងក្រោម​៖

១. ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផលិត​រូបភាព វីដេអូ និង​មាតិកា ដែលមាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទោះ​ល្បែងស៊ីសង​លេង​ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី​។

២. ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការបង្កើត​គេហទំព័រ គណនី ឬ​ទំព័រ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​មាន​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទោះ​ល្បែងស៊ីសង​លេង ដោយ​ផ្ទាល់​ក្តី ឬ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្តី​។

៣. ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការផ្សព្វផ្សាយ និង​/​ឬ​ចែករំលែក​បន្ត​អំពី​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

៤. គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ចាត់វិធានការ​តឹងរ៉ឹង​តាម​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការតាមដាន និង​ហាមឃាត់​ការផ្សព្វផ្សាយ និង​ការចែករំលែក​បន្ត​នូវ​រូបភាព និង​ខ្លឹមសារ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​។

៥. រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​យល់ដឹង​អំពី​ផលប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ចូលរួម​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង ខុសច្បាប់​ដែល​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​” របស់ រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com