ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

​ក្រុមហ៊ុន​ប្រមាណ​ជាង ៥០ ដែល​ជា​សមាជិក​វេទិកា​សម្ព័ន្ធ​ឧស្សា​កម្ម​កូរ៉េ (KIAF) បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ប្រមាណ​ជាង ៥០ ដែល​ជា​សមាជិក​វេទិកា​សម្ព័ន្ធ​ឧស្សា​កម្ម​កូរ៉េ (KIAF) បង្ហាញ​បំណង​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នៅ​កម្ពុជា​

​នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Marn-Ki Jeong ប្រធាន​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម​នៃ​ប្រទេស​កូរ៉េ (KIAF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាល​សន្និបាត​ភី​អេច​ហ្គ្រេ​នហល (​បឹង​ស្នោ​)​។​

​លោក​ប្រធាន​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្ដេច​បវរ​ធិបតី​សា​ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ជំនួប​លើកដំបូង​នៅ​សាធារណរដ្ឋ​កូរ៉េ កាលពី​ប្រមាណ ៧ ខែ​មុន និង​បាន​គោរព​ជម្រាបជូន​សម្តេច​បវរ​ធិបតី​ថា លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​កូរ៉េ​មក​ពី​បណ្ដា​ក្រុមហ៊ុន​ចំនួន ៥០ មក​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​ពី​កាលានុភាព​វិនិយោគ​នៅ​កម្ពុជា តាម​ការសន្យា​នៅពេលដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​បវរ​ធិបតី​លេីក​ដំបូង​។ លោក​ប្រធាន​បាន​បន្ថែម​ទៀត​ថា​បណ្ដា​ក្រុមហ៊ុន​ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា នាពេលនេះ បាន​បង្ហាញ​បំណង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​រួមមាន​៖ វិស្វកម្ម​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការអភិវឌ្ឍ​ធនធាន​មនុស្សលេី​ជំនាញ​យានយន្ត បច្ចេកទេស បច្ចេកវិទ្យា​, សេវា​ថែទាំ​សុខភាព​និង​កែ​សម្ផស្ស​, ការវិនិយោគ​លើ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ទូទៅ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាដើម​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការរីករាយ និង​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​របស់​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម​កូរ៉េ នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​ពី​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ដោត​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​មាន​ការសាងសង់​អាកាស​យានដ្ឋាន​ខ្នាត​អន្តរជាតិ​, ផ្លូវ​ល្បឿន​លឿន​, ការកែលម្អ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវ​រថភ្លើង និង​កំពង់ផែ​ទឹក​ជ្រៅ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន​ទៀត​។ ជាមួយគ្នា​នោះ​, សម្ដេច​បវរ​ធិបតី​បាន​គូសបញ្ជាក់ថា ការកសាង​មូលធន​មនុស្ស​ក៏​ជា​អាទិភាព​របស់​រាជរដ្ឋាភិបាល ដែល​បាន និង​កំពុង​យកចិត្តទុកដាក់​លើ​ជំនាញ​យានយន្ត និង​បច្ចេកវិទ្យា ដើម្បី​បម្រើ​ដល់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស​។ សម្ដេច​បវរ​ធិបតី​បាន​បង្ហាញ​ពី​គោលនយោបាយ និង​យន្តការ​លើកទឹកចិត្ត​នានា​របស់​រាជរដ្ឋាភិបាល​ក​ម្ពជា ដែល​ធានា​ដល់​បរិយាកាស​វិនិយោគ​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ដោយ​ក្នុង​នោះ​សម្ដេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់​លើ​ការតភ្ជាប់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​តំបន់ និង​សកលលោក តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទាំង​ទ្វេភាគី និង​ពហុភាគី​។ សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ដល់​គណៈប្រតិភូ​វេទិកា​សម្ព័ន្ធ​ឧស្សាហកម្ម បន្ត​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា បន្ថែមទៀត ដើម្បី​ចាប់​យក​នូវ​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com