ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ជែម កា​ម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម ជែម កា​ម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូលជួប​សម្តែង​ការគួរសម​

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែ​មករា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ជែម កា​ម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប៉ា​គី​ស្ថាន ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​កិច្ចប្រជុំ​លើក​ទី​១​នៃ​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ​កម្ពុជា​-​ប៉ា​គី​ស្ថាន​នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​លើកឡើង​នូវ​ក្តី​រំពឹងថា ទស្សនកិច្ច​ការងារ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​១​នេះ នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​ប៉ា​គី​ស្ថាន​បន្ថែមទៀត​។ ជាមួយគ្នានេះ សម្តេច បាន​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ការ​កំណត់​យក​ការទូត​សភា ជា​អាទិភាព​ការងារ​មួយ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​កិច្ចខិតខំ​ពង្រឹង​ការងារ​ការទូត នៅក្នុង​បរិបទ​ពិភពលោក​លោក​បច្ចុប្បន្ន ដែល មាន​ការវិវត្ត​ប្រែប្រួល​ឆាប់រហ័ស ស្មុគស្មាញ មិន​ប្រាកដប្រជា និង​វិលវល់​ចុះឡើង​។

​នៅក្នុង​ឱកាស​ជំនួប​នេះ ឯកឧត្តម Jam Kamal Khan បាន​សម្តែង​នូវ ក្តី​សោមនស្ស​រីករាយ កិត្តិយស​ក្រៃលែង និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​តេជោ ដែល​បាន​ផ្តល់​កិត្តិយស​អនុញ្ញាតឱ្យ​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម​។ ឯកឧត្តម បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​សម្តេច​តេជោ ដែល​បាន​ជួយ​រួមចំណែក ដល់​ការ​ពង្រីង​និង​ពង្រីក​ទំនាក់ទំនង​ដ៏​យូរអង្វែង​នៃ ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ភាព​រីកចម្រើន​អស្ចារ្យ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​។ ឆ្លៀត​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប សម្តេច​តេជោ ថា​ប៉ា​គី​ស្ថាន​នឹង​ខិតខំ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​តំបន់ រួម​ទាំង​កម្ពុជា ដោយ​សង្កេត​ឃើញ​អំពី​កាលានុវត្តភាព​ជាច្រើនរ​វាង​ប្រទេស​ទាំង​ពីរ និង​ផល​បច្ច័យ​សេដ្ឋកិច្ច​របស់​តំបន់ ដែល​កើតចេញ​ពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​មហាអំណាច​។ នៅក្នុង​ន័យ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​បន្ថែមថា ប៉ា​គី​ស្ថាន​នឹង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​វិនិយោគ​ជាមួយ​កម្ពុជា តាមរយៈ​ការជំរុញ​ធុរជន​ប៉ា​គី​ស្ថាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ក៏ដូចជា​ការផ្លាស់ប្តូរ​ធុរជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ឱ្យ​ក្លាយជា​មូលដ្ឋាន​នៃ​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។ ដោយ​កម្ពុជា និង​ប៉ា​គី​ស្ថាន ទទួល​បាន​របប​អនុគ្រោះ​ពន្ធ (GSP) នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​បន្ថែមថា កម្ពុជា និង​ប៉ា​គី​ស្ថាន គួរ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវរ​ប​ប​អនុគ្រោះ​ពន្ធ​នេះ​។​
​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ភាពស្រដៀងគ្នា​នៃ​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន និង​កម្ពុជា ដូចជា​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម វាយនភ័ណ្ឌ និង​កាត់ដេរ​ស្បែកជើង​ជាដើម​។ នៅក្នុង​បរ​បិទ​ដូចគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើង​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប៉ាគី​ស្ថាននៅក្នុង​ការលើ​ក​កម្ពស់​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស និង​តំបន់​នានា​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះ​ការលើកឡើង​អំពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​យើង​ទាំង​ពីរ ជាពិសេស ការវាយតម្លៃ​ខ្ពស់​លើ​តួនាទី​សំខាន់​របស់ សម្តេច ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្តេច​បាន​ផ្តល់​អនុសា​សន៍​ថា កម្ពុជា​-​ប៉ា​គី​ស្ថាន​គួរតែ​ចាប់​យក​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជា​កំណល់​លើកកម្ពស់​ទំនាក់ទំនង​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែមទៀត​។ នៅក្នុង​បរិ​ប​ទេ​នេះ សម្តេច បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ចម្រុះ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​គ្នា​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​យក​វិស័យ​ណា​ដែល​ប្រទេស​ទាំង​ពីរ​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​បាន ដើម្បី​ឱ្យ​ស័ក្តិសម​ទៅ​នឹង​សក្តានុពល​ដែល​ប្រទេស​ទាំង​ពីរ​មាន​។ សម្តេច បាន​បន្ថែមថា នៅពេល​ខាងមុខ គណៈកម្មាធិការ​ចម្រុះ គួរ​ធ្វើ​ការពិនិត្យ​លើ កិច្ចព្រមព្រៀង​ស្តីពី​ការ​គាំពារ​អ្នកវិនិយោគ និង​ការមិន​យកពន្ធ​ត្រួតស៊ីគ្នា​ជាដើម​…​ដើម្បី​ជំរុញ​ការវិនិយោគ​ទ្វេភាគី និង​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ទៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក បន្ថែមទៀត​។​

​ទន្ទឹមគ្នានេះ សម្តេច​តេជោ ក៏បាន​លើកឡើង​ដើម្បី​ជាការ​គិតគូរ​ពិចារណា​ផងដែរ​អំពី​ភាព​ប្រហាក់ប្រហែលគ្នា ឬ​លក្ខណៈ​ស្រដៀង​គ្នា​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​-​ប៉ា​គី​ស្ថាន ដែល​ភាគី​ទាំង​ពីរ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​-​ប៉ា​គី​ស្ថាន មាន​លក្ខណៈ​បំពេញបន្ថែម​ឱ្យ​គ្នា ជាជាង​ការប្រកួតប្រជែង​គ្នា ដើម្បី​ចៀសវាង​នូវ​ការប៉ះពាល់​ទៅលើ​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឆ្លៀត​ឱកាស​នោះ​ដែរ សម្តេច​តេជោ ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី អំពី​ការវិវឌ្ឍ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​កម្ពុជា ដែល​មាន​ការរីកចម្រើន​ជា​លំដាប់​ក្នុង​រយៈពេល​កន្លងមក​។ ជាមួយគ្នានេះ សម្តេច​តេជោ បាន​គូសបញ្ជាក់​អំពី​ការខិតខំ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា តប​ទៅ​នឹង​របត់​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ធំៗ និង​ស្ថានភាព​នៃ​របប​អនុគ្រោះ​ពន្ធ​ផងដែរ​។ សម្តេច​តេជោ ក៏​បាន​ជម្រាបជូន​អំពី​ប្រវត្តិសាស្ត្រ និង​ការកសាង និង​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​កម្ពុជា​រយៈពេល​វែង និង​មូលដ្ឋាន​នៃ​ការផ្ទេរ​អំណាច​របស់​ស​ម្តេច ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ជំនាន់​ថ្មី​។ សម្តេច ក៏​បាន​សម្តែង​នូវ​ភាព​ជឿជាក់​ចំពោះ​សមត្ថភាព​របស់​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​ទាំងនោះ ក្នុង​កិច្ច​ខិតខំ​លើកកម្ពស់​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​។ សម្តេច​តេជោ បាន​លើកឡើង​ផង​ដែរ​អំពី​ស្ថានភាព​គោលនយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ​នានា ដូចជា​គោលនយោបាយ​របស់​សហ​រដ្ឋ​អាមេរិក តាមរយៈ​ការ​ឡើងកាន់តំណែង​សា​ជា​ថ្មី​របស់ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ការវិវត្ត​របស់​ក្រុម​ប្រទេស BRICS​ជាដើម​។​

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ជូនពរ ឯកឧត្តម Jam Kamal Khan និង​គណៈប្រតិភូ ទទួលបាន​ជោគជ័យ ក្នុង​ដំណើរ​ទស្សនកិច្ច និង ភាព​រីករាយ​ក្នុងការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com