ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ទីបំផុត​ចៅអធិការ​ស្តីទី​ដែល​វាយ​លោក​នេន​បណ្ដាលឱ្យ​របួស​ធ្ងន់​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​និង​ទទួលទោស​តាម​ច្បាប់​

ទីបំផុត​ចៅអធិការ​ស្តីទី​ដែល​វាយ​លោក​នេន​បណ្ដាលឱ្យ​របួស​ធ្ងន់​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​និង​ទទួលទោស​តាម​ច្បាប់​

ខេត្ត​កំពង់ធំ​៖ ទីបំផុត​លោក​សង្ឃ ហ៊ុម ហឿន​ជា​ចៅអធិការ​ស្តីទី​យល់ព្រម​ទទួល​សារភាព​នូវ​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​ព្រះពុទ្ធសាសនា​និង​សរសេរ​លិខិត​ស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​ខ្លួនឯង នៅ​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ម្សិលមិញ​ដោយ​គ្មាន​អ្នកណា​បង្ខិតបង្ខំ​នោះទេ​។
​ការស្ម័គ្រចិត្ត​លាចាក​សិក្ខាបទ​នេះ បន្ទាប់ពី​បាន​បង្ក​អំពើហិង្សា​វាយតប់​ទៅលើ​នេន​ឈ្មោះ វិចិត្រ អាយុ ១៥ ឆ្នាំ​បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងររ ហូត​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។​

​សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី ២ វិច្ឆិកា ឆ្នាំ​២០២០​ស្ថិតនៅ​ក្នុង​ព្រះវិហារ​មួយ​ក្នុង​វត្ត​ពណ្ណរាយ ឃុំ​ចើងដើង ស្រុក បារាយណ៍ ខេត្តកំពង់ធំ​ចៅអធិការ​ស្តីទី​ឈ្មោះ ហ៊ុម ហឿ ន ខឹង​ជាមួយ កូន នេន ឈ្មោះ វិចិត្រ អាយុ ១៥​ឆ្នាំ ខន​ខាន​ចូល​ព្រះវិហារ​សូត្រធម៌​និង ថ្វាយបង្គំ​ព្រះ​មួយ​ល្ងាច​ក៏​ហៅ​មក​ហើយ​ប្រើ​ហិង្សា​ដាល់ វាយដំ​ទាត់​ធាក់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ​ពេញ​រាងកាយ​។

​កូន​នេន​ជា​ជនរងគ្រោះ ឈ្មោះ វិចិត្រ អាយុ​១៥​ឆ្នាំ​បាន​រៀបរាប់​ប្រាប់​ថា​៖ មុនដំបូង​ចៅអធិការ​វត្ត​ស្តីទី​បាន​ហៅ លោក នេន ទៅ​សួរនាំ​រឿង​ខន​ខានមិនបាន​ចូល​ព្រះវិហារ​សូត្រធម៌​ពេល លោក នេន ទៅដល់​ហើយ​អង្គុយ​លុតជង្គង់​នៅ​ពីមុខ​គ្រូ​ចៅអធិការ​ស្ដីទី​នោះ​ហើយ​លោក​ក៏​សួរ​ពីរ បី​ម៉ាត់ បន្ទាប់មក​ក៏​វាយ​លោក​នេន ដោយ​ប្រើ​កណ្ដាប់ដៃ​ដាល់​លើ​ផ្ទៃមុខ បណ្តាល​ឲ្យ​កូន​នេន ដួល ទៅ​លើ​ផ្ទៃ​ឥដ្ឋការ៉ូ​ព្រះវិហារ យក​ជើង​ធាក់​កន្ត្រុំ ក្បាល លោក​នេន តូច​ហើយក៏​យកដៃ​ចាប់​បោក​ក្បាល លោក នេន​ទៅ លើ​ផ្ទៃ​ឥដ្ឋ​ការ៉ូ និង​ចាប់ជើង​លោក នេន ព្យាយាម​លើក​បោក​លោក​នេន​ទៅនឹង​សសរ​ព្រះវិហារ​ប៉ុន្តែ​លើក​មិន​រួច​ពេលនោះ​លោក នេន ក៏​រើបំរះ រួច​រត់​ចេញ​ពី​ព្រះវិហារ​។ ចំណែក លោក នេន ផ្សេងៗ​ទៀត ឃើញ​ដូច្នោះ​ក៏​នាំគ្នា​រត់​ចែក​ជើង​ពេញ​ព្រះវិហារ​ផងដែរ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ព្រះ​តេជ​គុណ គ្រឹស្ត​ប៊ុនធឿន​ព្រះមេគុណ​ស្រុក​បារាយណ៍​មានស​ង្ស​ដិ​កាថា រឿង​រាវ​នេះ​មាន​ការពាក់ព័ន្ធ​ច្រើន ណាស់ កន្លងមក​នៅក្នុង​វត្ត​ពណ្ណ​រាយ មិនទាន់​មាន​គ្រូ​ចៅអធិការ​ត្រឹមត្រូវ​នោះ​ទេ ហើយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​មួយចំនួន​ក៏​នាំគ្នា​ស្នើសុំ​ឲ្យ លោក​ចៅអធិការ​ស្តីទី​ព្រះនាម ហ៊ុម​ហឿ ន ព្រះជន្ម​ជាង​៣០​ឆ្នាំ ខាងលើ មើល​ការខុសត្រូវ​ក្នុង​វត្ត​មួយរយៈ​សិន​។​

​ចំណែក នេន រងគ្រោះ​ដែល​ត្រូវ​លោក​វាយ​នោះ​ក៏​មាន​អ្នកគាំទ្រ​ឲ្យ លោក​ឡើង​ធ្វើ​ជា​ចៅអធិការ​វត្ត​ទាំង​វ័យក្មេង​ដែរ​ដែល​ជាហេតុ​នាំឲ្យ​មាន​ការកាច់​កុងគ្នា​ដោយសារតែ​ខ្វះ​ធម៌​ខន្តី​មិន​បាន​នោះ លោក​ក៏​ទៅ បញ្ចេញ​កំហឹង​ដាក់​នេន​ខាងលើ​ដើម្បី ព្រមាន​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​នេន​នោះ​។ ហើយ​ខាង​ព្រះអង្គ​ជា​មេគុណ ស្រុក​និង​អាជ្ញាធរ​ក៏​ធ្វើ​ការដោះស្រាយ ដោយ​សន្តិវិធី​រួចរាល់​អស់​ដោយ ភាគី​ខាង​នេន រងគ្រោះ​និង​ក្រុមគ្រួសារ​សុខចិត្ត​ទទួលយក​សំណង​ជម្ងឺ​ចិត្ត​និង​ការព្យាបាល​! ចំណែក​ផ្លូវ​ច្បាប់​យ៉ាងណា​ទៀត​នោះ​ស្រេច​តែ​លើ​ច្បាប់​ចុះ​។​

​លោក ម៉ែន លី ស្នងការ​នគ​បាល​ខេត្ត​កំពង់ធំ បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា ចំពោះ​ផ្លូវច្បាប់​គឺ​ត្រូវ​អនុវត្តន​ទាំង​២​ជំ​ហ៊ាន ជំ​ហ៊ាន​ទី​១ ខាង​សាសនា​ត្រូវ​តែ​ចាប់​ផ្សឹក ជំ​ហ៊ាន​ទី​២ ត្រូវ​អនុវត្តន៍​តាម​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com