ថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ2025
ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ក្នុង​ព្រះរាជ​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មហា​កុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និង​ដំណើរការ​ឡើងវិញ​នូ​វទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ក្នុង​ព្រះរាជ​ពិធី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មហា​កុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និង​ដំណើរការ​ឡើងវិញ​នូ​វទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​រោច ខែ​មាឃ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដង្ហែ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​ក្នុង​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​មហា​កុដិ សម្តេចព្រះសង្ឃរាជ ជួន ណាត និង​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នូវ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស​សាស្ត្រា​ស្លឹករឹត​ខ្មែរ និង​ស្ថិត​នៅក្នុង​បរិវេណ វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

​ព្រះរាជ​វត្តមាន​របស់​ព្រះករុណា ព្រះមហាក្សត្រ​នៅក្នុង​ព្រះរាជ​ពិធី​នេះ បង្ហាញ​ពី​ព្រះរាជ​ហ​ឬ​ទ័យ​យកចិត្តទុកដាក់​បំផុត​របស់​ព្រះអង្គ​ចំពោះ​កិច្ចការ​អភិរក្ស ការការពារ និង​ការសិក្សា​ស្រាវជ្រាវ​សម្បត្តិ​បេតិកភណ្ឌ​ខ្មែរ និង​ជា​ការប្រទាន​តម្លៃ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដល់​បេសកកម្ម​របស់​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ផងដែរ​។ វត្ត​ឧណ្ណាលោម ស្ថិតនៅ​ក្នុង​ចំណោម​វត្ត​ទាំង​៦ ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​សាងសង់​ឡើង​ក្នុង​រជ្ជកាល ព្រះ​ចៅ​ពញាយ៉ាត នៅក្នុង​ឆ្នាំ​១៤៣៧ ហើយ​អ្វី​ដែល​ជា កត្តា​ប្រវត្តិសាស្ត្រ​នោះ​គឺ មាន​តែ​វត្ត​ឧណ្ណាលោម​តែមួយគត់ ដែលមាន​ប្រាសាទ​សម័យអង្គរ ដោយយោង​តាម​ការសិក្សា​បង្ហាញថា ប្រាសាទ​នេះ​សាងសង់ឡើង ក្នុង​ចន្លោះ​សតវត្សរ៍​ទី​១១ និង​ទី​១២ ដោយ​មាន​រចនាបថ​កោះ​កេរ​។ ប្រាសាទ​នេះ ធ្វើ​ពី​ថ្ម​ភក់ បែរមុខ​ទៅ​ទិសខាងកើត ។ ប្រាសាទ​នេះ​បាន​ប្រែក្លាយ​ជា​ចេតិយ​នៅ​សម័យ​ក្រោយ​អង្គរ សម្រាប់​ការគោរព​បូជា​ក្នុង​ព្រះពុទ្ធសាសនា ដែល​មានឈ្មោះ​ថា ប្រាសាទ​ពោធិ​លោម ដែល​គេ​ជឿថា ចេតិយ​នេះ​ជាទី​បញ្ចុះ​នូវ ឧណ្ណា​លោម (​គឺ​រោមចិញ្ចើម​) របស់​ព្រះអរហន្ត ព្រះនាម​អស្សជិ​ត្ថេ​រ ទើប​គេ​ហៅ​ចេតិយ​នេះ​ថា ឧណ្ណា​លោម ហើយ​ក៏​ក្លាយជា​ឈ្មោះ​វត្ត​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​វត្ត​នេះ មាន​មហា​កុដិ​មួយ​ដែល​បាន​ផ្តើម​ស្ថាបនា​ឡើង នៅក្នុង​ឆ្នាំ​១៩៤៩ ក្រោម ព្រះ​រាជូបត្ថម្ភ របស់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី និង រួម​មួយអន្លើ​ដោយ​សទ្ធា​ជ្រះថ្លា រួបរួមគ្នា ពី​សំណាក់​ពុទ្ធបរិស័ទ ក្នុង​ក្រុង​ភ្នំពេញ និង​ខេត្ត​ផ្សេងទៀត ដរាប​ដល់​រួចរាល់​ជា​ស្ថាពរ ហើយ​បាន​សម្ពោធ​ឆ្លង ចាប់ពី ថ្ងៃទី​១០-១៣ ខែ​មករា ឆ្នាំ​១៩៥២​។ មហា​កុដិ​នេះ​ទៀតសោត បាន​ក្លាយជា​ព្រះរាជដំណាក់ នៃ​សម្ដេចព្រះសង្ឃរាជ​រហូត​ដល់​ទៅ ៣​ព្រះអង្គ​គឺ​៖
-​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៦៩ ជាទី​គង់ប្រថាប់​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត​
-​ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ ១៩៧៥ ជាទី​គង់ប្រថាប់​របស់ សម្តេចព្រះសង្ឃរាជ ហួត តាត
-​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០២៤ ជាទី​គង់ប្រថាប់​របស់ សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស ។​

​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​៥០ ដល់ ទី​៦០ មហា​កុដិ នេះ ជាន់​ខាងលើ ជា​កន្លែង ដែល​សម្តេច​ព្រះសង្ឃរាជ ជួន ណាត តាក់តែង និង រចនា​នូវ​វចនានុក្រម​ខ្មែរ​ដ៏​ល្បីល្បាញ ហើយ​បាន​បន្សល់​ទុក​សម្រាប់​ឧត្តមប្រយោជន៍ ផ្នែក​អក្សរ​សាស្ត ជាតិ​រហូត​មក​ដល់​បច្ចុប្បន្ននេះ​។ ចំណែកឯ​ជាន់​ខាងក្រោម​នៃ​មហា​កុដិ​វិញ ត្រូវបាន​ប្រើប្រាស់ ជា​ក្រសួង​សម្ដេចព្រះសង្ឃរាជ​នា​សម័យ​នោះ​។ អាស្រ័យ​ដោយ​អាយុកាល​នៃ​សំណង់ អស់​រយៈកាល​ជាច្រើន​ឆ្នាំ​មកហើយ ។ ដោយ​ឃើញ​សភាព​បែប​នេះ ឯ​.​ឧ​.​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង លោក ជំទាវ ទេព បុប្ផា​ប្រសិទ្ធ ព្រមជាមួយ ឯ​.​ឧ​. ជា ចាន់តូ និង លោក ជំទាវ ខៀវ ស៊ីណា និង លោកជំទាវ បណ្ឌិត ជា សិរី និង ពុទ្ធបរិស័ទ​ជា​ច្រើន​ទៀត មាន​សទ្ធា​ជ្រះថ្លា បាន​ជួសជុល​កែលម្អ​ឲ្យមាន​សភាព​ដូចដើម​ឡើងវិញ ជា​ដំណាក់កាល​គិត​ពី​ឆ្នាំ ១៩៩០ ដល់​មហា​កុដិ​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​២០២៥ ដោយ​ចំណា​ថវិកា​សរុប​អស់ ១ ០៣៦ ៩៤៧.៨០(​មួយ​លាន បី​ម៉ឺន ប្រាំបួន​ពាន់ សែសិប​ប្រាំពីរ ដុល្លារ​) ដើម្បី​តម្កល់​ទុក​ជា​សម្បត្តិ​ព្រះពុទ្ធសាសនា​។​

​ក្រៅពី​មហា​កុដិ​នេះ វត្ត​ឧណ្ហា​លោម មាន​អគារ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិរក្ស សាស្ត្រា​ស្លឹករឹត​ខ្មែរ កំពស់​២​ជាន់ កសាងឡើង នៅ​អំឡុង​ឆ្នាំ​១៩២០ ដែល​កាលណោះ ជា កុដិ​សម្រាប់​ព្រះសង្ឃ​គង់នៅ​។ អគារ​ស្លូត​រឹត​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ដំណាក់កាលៗ គឺ​៖
-​ចាប់ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៨ ប្រើប្រាស់​ជា​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​
-​ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​បច្ចុប្បន្ន ជា​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិក្ស​សាស្ត្រាស្លឹករឹត​ខ្មែរ ដែល​បាន​បង្កើតឡើង​ដោយ​លោក Olivier de Bernon ដែល​បាន​ដាក់​ឱ្យ​ដំណើរការ ចាប់តាំងពី ឆ្នាំ​១៩៩០ ក្នុង​គោលបំណង ដើម្បី​អភិរក្ស​និង​ប្រមូល​សាស្ត្រា​ស្លឹករឹត​ខ្មែរ​នៅ​ទូទាំង​ប្រទេស ដែល​នៅ​សេសសល់​ក្រោយពី សម័យ​សង្គ្រាម​។ ចាប់ពី​ឆ្នាំ​១៩៩១ ដល់ ១៩៩៨ វិទ្យាស្ថាន មាន​ទីស្នាក់ការ​នៅក្នុង​ព្រះបរមរាជវាំង ដោយ ទទួលបាន​ព្រះ​រាជូបត្ថម្ភ​ផ្ទាល់ ពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្ដម សីហនុ ព្រះ​បរមរ​ត​ន​កោដ្ឋិ រហូតដល់​ឆ្នាំ ១៩៩៨ ទើប​វិទ្យាស្ថាន បាន​ផ្លាស់ប្តូរ​ទី​ស្នាក់​របស់ខ្លួន​មក កាន់​វត្ត​ឧណ្ណាលោម ក្រោម​ព្រះ​រាជូបត្ថម្ភ​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ មហា​រាជនៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ក្រៅ​ពី​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​របស់​លោក Olivier de Bernon
​វិទ្យាស្ថាន​ក៏​បាន​ទទួល​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ក្នុង​១​ឆ្នាំ ចំនួន​១០​ម៉ឺន​ដុល្លារ (​រយៈពេល ២២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១២)​។
​នា​ពេល​ថ្មីៗ​នេះ មូលនិធី​ពុទ្ធសាសនា​ខ្មែរ របស់លោក Chris Larsen និង លោកស្រី Lyna Lam បាន​ចំណាយ​ថវិកា ១ ០០០ ០០០ ដុល្លារ ដើម្បី​ថត​សាស្ត្រ​ទាំងអស់​ទុកជា​ឯកសារ​ឌីជីថល​។​
​នៅក្នុង​រយៈពេល​៣៤​ឆ្នាំ​កន្លងមកនេះ វិទ្យាស្ថាន​បាន​ប្រមូល សាស្ត្រា​ស្លឹករឹត សរុប​ទាំងអស់​ចំនួន ២៤០១៩​ខ្សែ ដោយមាន សាស្ត្រា​ជា​ភាសា​ខ្មែរ​ចំនួន
១៥ ៦៦២​ខ្សែ និង​សាស្ត្រា ជា​ភាសាបាលី​ចំនួន ៨៣៥៧​ខ្សែ​។​

​នៅក្នុង​ឆ្នាំ​២០២៤ ដោយ​អគារ​ស្លឹករឹត​ដ៏​មាន​ប្រយោជន៍​នេះ មាន​សភាព​ពុកផុយ និង លិច​ស្ទើរ​គ្រប់​កន្លែង​ទាំងអស់ ដែល​មិន​អាច​ប្រើប្រាស់​បន្តទៅ​ទៀត​បាន ទើប ឯ​.​ឧ​. ជា ចាន់តូ កាល​លោក​នៅ​មាន​ជន្មាយុ​នៅឡើយ និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំង​លោក​ជំទាវ បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជួសជុល​អគារ​នេះ ឲ្យមាន​ស​ភាពល្អ ឡើងវិញ ដោយ​ចំណា​ថវិកា​អស់​ចំនួន ៩៨០០០ ដុល្លា​។ ក្រៅពី ពី​ការជួសជុល​មហា​កុដិ​សម្តេចព្រះសង្ឃរាជ ជួន ណាត និង អគារ​ស្លឹ​តរឹតនេះ ក្រុមគ្រួសារ​របស់ ឯ​.​ឧ​.​ជា ចាន់ តូ និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំង​ពុទ្ធបរិស័ទ បាន​
​ជួសជុល​កុដិ​ព្រះ​តេជគុណ គឹម តូ កុដិ​លេខ​៣៩ កុដិ​បណ្ណាល័យ ដំបូល​ព្រះវិហារ សាងសង់ ខឿន​ជុំវិញ​វត្ត​ទាំងមូល និង​ជាវ​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នៅក្នុង​វត្ត ដោយ​ចំណាយ​វថិ​ការអស់ ១០៧៧៥៥ ដុល្លារ​។​

​ចំពោះ​កិច្ចការ​ជួសជុល និង សាងសង់​នានា​នៅក្នុង​វត្ត​ឧណ្ណា​លោម ក្រុមគ្រួសារ ឯ​.​ឧ​. កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ និង លោកជំទាវ បាន​បរិច្ចាគ​ថវិកា​ចំនួន ៥១១៦៩២.០៨ ដោយ ឡែក​ក្រុមគ្រួសារ ឯ​.​ឧ​. បណ្ឌិត ជា ចាន់តូ និង លោកជំទាវ ខៀវ ស៊ីណា បាន​បរិច្ចាគ​ថវិកា​ចំនួន ៥២៥២៥៥ ដុល្លា​។ ថវិកា​សរុប ដែល​បាន​ចំណាយ​សម្រាប់​ជួលជុល​សំណង់​នានា និង ដំណើរការ វិទ្យាស្ថាន​ស្លឹករឹត អស់​ថវិកា ៤ ២៣៦ ៩៤៧.៨ ដុល្លា​។ វត្ត​ឧណ្ណាលោម​មិន​ត្រឹមតែ​ជា​អារាម​ព្រះពុទ្ធ សាសនា ជា​មជ្ឈមណ្ឌល​ថែរក្សា​អក្សរសាស្ត្រ វប្បធម៌ និង ប្រពៃណី​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វត្ត​នេះ គឺ​ពោរពេញ​ទៅ​ដោយ​ប្រវត្តិសាស្ត្រ​ដ៏​គួរឲ្យ​សង្វេគ និង សោមនស្ស​រីករាយ​សម្រាប់​ពុទ្ធសាសនិក​ខ្មែរ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នា​ពេល​ថ្មីៗ​នេះ​ផង​ដែរ​។ ឧណ្ណា​លោម គឺជា​វត្ត ដែល​សម្តេច ព្រះសង្ឃរាជ ហូត តាត ត្រូវបាន​ពួក​ខ្មែរក្រហម នាំ​ព្រះកាយ​យក​ទៅ​ធ្វើ​គត់ ដើម្បី​បញ្ជប់​វត្តមាន ព្រះពុទ្ធសាសនា​នៅ​លើ​ដែនដី​កម្ពុជា ក្រោយ​ព្រះ​សាសនា​បាន​ប្រតិ​ស្ថាន អស់​រយៈពេល​ជា ច្រើន​សតវត្ស​នៅ​កម្ពុជា ហើយក៏​ជា​វត្ត ដែល​អតីត​សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស និង សម្តេចព្រះ​មហាសង្ឃរាជ ន​ន្ទ ង៉ែត និង​ព្រះ​ថេរៈ​ចំនួន​៥​ព្រះ​អង្គ​ទៀត បានចាប់ផ្តើម​ស្តារ​ព្រះ ពុទ្ធសាសនា​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៧៩
​ក្រោម​ការជួយ​ជ្រោមជ្រែង​របស់​សម្តេច​ធម្ម​ពោធិ សាល ជា ស៊ីម សម្តេច​ពញា​ចក្រី ហេង សំរិន និង សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​ធ្វើឲ្យ​ព្រះពុទ្ធសាសនា និង​សង្គមជាតិ​ទាំងមូល ទទួលបាន​នូវ​សុខសន្តិភាព និង​ការរីកចម្រើន រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​តាម​មាគ៌ា​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្ដេច​តេជោ​សែន ក្រោម​ម្លប់​បារមី​ដ៏​ត្រជាក់ត្រជុំ​នៃ​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com