(កំពង់ធំ) ៖ ថ្ងៃសៅរ៏ ១៤រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិការ ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ១៥នាទី មានករណីអគ្គិភ័យឆេះផ្ទះ ០១ ករណី ចំនួន ៣ ខ្នង ស្មើនឹង ៣ គ្រួសារ ស្ថិតនៅភូមិបុស្សធំ ឃុំក្រយា ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
លំនៅដ្ឋានទី១ – ម្ចាស់ឈ្មោះ យាន រ៉ុម ភេទ ស្រី អាយុ៥២ឆ្នាំ
– ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx១២ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា ដោយរងការខូចខាតដូចជា ៖ ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx១២ម
-ប្រាក់បាតចំនួន១០០០បាត -ខ្សែកមាសចំនួន០២ខ្សែស្មើ១ដំឡឹង២ជី -ខ្សែកផ្លាកទីនចំនួន០១ខ្សែស្មើ១ដំឡឹង -ក្រវិលមាសចំនួន០២គូស្មើ០១ជី -ចិញ្ជៀនផ្លាកទីន ០១ជី -អង្ករចំនួន០១បេ -ស្រូវចំនួន៧៥០គីឡូ -ធុងទឹកកកធំចំនួន០២ -សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ អត្តសញ្ញាណបណ្ណ័២សន្លឹក – និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
លំនៅដ្ឋានទី២ – ឈ្មោះ ឈន មករា ភេទ ប្រុស អាយុ ៣០ឆ្នាំ ដោយរងការខូចខាតដូចជា – ប្រភេទសំណងផ្ទះឈើលើថ្មក្រោម – ទំហំ ៧ម x ១២ម ប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា សំភារះក្នុងផ្ទះឆេះទាំងស្រុង។
លំនៅដ្ឋានទី៣ ៖ ឈ្មោះ ដក ឌួង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ប្រភេទសំណង់ផ្ទះឈើលើសរសរថ្ម ដោយរងការខូចខាតដូចជា – ទំហំ ០៧ x ១២ម ដំបូលប្រក់ក្បឿង ជញ្ញាំងក្តា រនាបក្តា – ក្រវិលមាស១គូ ១ជី – ខ្សែរកផ្លាកទីន ១ ជី – លុយបាត១ ម៉ឺន – លុយរៀល ២០ម៉ឺន – សំភារ: ក្នុងផ្ទះខូចខាតទាំងស្រុង ។
តាមការសន្និដ្ឋានជំហ៊ានដំបូង មូលហេតុដែលបណ្តាលអោយកើតមានអគ្គិភ័យនេះ គឺមកពីផ្ទុះសេខ្សែភ្លើង ខណៈពេលម្ចាស់ផ្ទះមិននៅទៅច្រូតស្រូវទាំង ៣ ផ្ទះ។
រថយន្តអគ្គិភ័យរបស់អធិការនគរបាលស្រុកប្រាសាទបល្ល័ង្គបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត ៕