ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​

នា​រសៀល ថ្ងៃ​សុក្រ ទី​៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ ឯកឧត្ដម មែ ស៊ីថន បាន​នាំយក​ម៉ូតូ Honda Wave ចំនួន ២២​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រគល់ជូន​ក្រុមគ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ចំនួន ០៩​នាក់​, លោកគ្រូ​អ្នកគ្រូ​នៃ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ប៊ុន រ៉ានី សែន​ជ័យ​ដំណាក់​ទ្រយឹង ចំនួន ១០​នាក់ និង​ក្រុមប្រឹក្សា​ភូមិ ចំនួន ០៣​នាក់ នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។​

​ក្នុងជំនួប​សំណេះសំណាល​ផ្ទាល់​នាឱកាស​នោះ លោក មែ ស៊ីថន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​សាកសួរ​សុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ផ្ញើ​ជូន​ក្រុមគ្រូពេទ្យ លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​ភូមិ ដោយ​បាន​រំលេច​អំពី​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ចំពោះ​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ដែល​ជ​អតីតយុទ្ធជន​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ​។​

​លោក គង់ កន្នារិទ្ធ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​ជំនួស​មុខ​ជូន​អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រូពេទ្យ និង​លោកគ្រូ​អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់ រស់នៅ​ក្នុង​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង សូម​គោរព​ថ្លែងអំណរគុណ សម្តេច​តេជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បន្ត​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​យ៉ាង​ហ្មត់ចត់ ជាពិសេស​ការ​ចងចាំ​ជានិច្ច​ចំពោះ​គ្រួសារ​អតីតយុទ្ធជន ដែលជា​អ្នក​ធ្លាប់បាន​ចូលរួម​តស៊ូ​រំដោះជាតិ​មាតុភូមិ​ពី​របប​ប្រល័យ ពូជសាសន៍​ប៉ុលពត​ដ៏​ខ្មៅ​ងងឹត​នៃ​អតីតកាល​។

​គួរ​រំលឹក​ផងដែរ​ថា ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ស្ថិតក្នុង​ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ គឺ​ជា​ភូមិ​ថ្មី​មួយ ដែល​ទើប​ត្រូវបាន​បង្កើតឡើង មាន​ចម្ងាយ​ប្រមាណ ៨០ គីឡូម៉ែត្រ ពី​ទី​រួម​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​នេះ​មាន​ចំនួន ៦២៨ គ្រួសារ​សុទ្ធតែជា​គ្រួសារ​អតីត​យុទ្ធជន ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ទទួលបាន​ផ្ទះ និង​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល ដោយ​ជាក់ស្តែង គ្រួសារ​អតីតយុទ្ធជន​នីមួយៗ ទទួល​បាន​ផ្ទះ ១​ខ្នង និង​ដី​ធ្វើ​កសិកម្ម​ទំហំ​ទទឹង ៧០​ម៉ែត្រ និង​បណ្តោយ ១៥០​ម៉ែត្រ​។ បងប្អូន​ប្រជាពលរដ្ឋ​ជា​អតីត​យុទ្ធជន និង​មន្ត្រីរាជការ​ទាំងអស់ ដែល​រស់នៅ​ក្នុងភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង សូម​ប្តេជ្ញា​គាំទ្រ​ដើរ​តាម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​សូម​ប្តេជ្ញា​បោះឆ្នោត​គាំទ្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ជា​នាយករដ្ឋមន្ត្រី​គ្រប់ៗ​អាណត្តិ​។​

​ផ្តើមចេញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កំពូល​នៃ​យើង ភូមិ​បង្កើត​ថ្មី​នេះ ត្រូវ​បាន​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ជា​ទី​មោទនៈ និង​ជា​កិត្តិយស​បំផុត​សម្រាប់​គ្រួសារ​អតីតយុទ្ធជន ដោយ​ទទួលបាន​ការអភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ជា​តម្រូវការ​ចាំបាច់ សាលារៀន មន្ទីរពេទ្យ វត្ត​អា​រ៉ា​ម អណ្តូងទឹក ការ​ត​បណ្តាញ​អគ្គិសនី ការដាក់​អំពូល​ភ្លើង​សូ​ឡា សំណង់​ទំនប់​ស្ទាក់​ទឹក អណ្តូងទឹក ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង ការបណ្តុះបណ្តាល​បច្ចេក​ទេស​កសិកម្ម​ទំនើប និង​ការផ្តល់​អំណោយ​ជា​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ថ្នាំពេទ្យ ព្រមទាំង​សម្ភារ​បរិក្ខា​ផ្សេងៗ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com