ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា

* ប្រទេស​មួយ​ខ្លាំង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង​, ប្រទេស​មួយ​មាន​អារ្យធម៌​រុងរឿង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំងពូកែ​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) កម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​វិទ្យាស្ថាន​វ៉ាន់ដា ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា​៖ ប្រទេស​មួយ​ខ្លាំង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង​, ប្រទេស​មួយ​មាន​អារ្យធម៌​រុងរឿង​បាន លុះត្រាតែ​មាន​មូលធន​មនុស្ស​ពូកែ​។ ការកសាង​សង្គម​ជាតិ​មួយ​ឱ្យ​រុងរឿង ទាមទារ​ឱ្យមាន​ស្ថិរភាព​, សង្គតិភាព និង​ការ​ពូន​ជ្រំ​សមិទ្ធផល​, រក្សា​សមិទ្ធផល​ចាស់ បង្កើន​សមិទ្ធផល​ថ្មី​, ប្រមូលផ្តុំ​កម្លាំង និង​ចំណេះដឹង ចំណេះធ្វើ ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់ ។ ប្រសិនបើ​សង្គម​មួយ​ដែល​រវល់​តែ​ឈ្លោះ​គ្នា​, បែកបាក់​គ្នា​, មាន​សង្គ្រាម​រ៉ាំរ៉ៃ​, មាន​ការផ្លាស់ប្តូរ​រប​ប​គ្រប់គ្រង​ឥត​ឈប់​, និង​មាន​

​ភាព​រកាំរកូស​ជាមួយ​ប្រទេសជិតខាង​, សង្គម​នោះ ពិតជា​គ្មាន​ពេលវេលា ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​, កសាង​ស្ថាប័ន និង កសាង​សមត្ថភាព​នៃ​មូលធន​មនុស្ស​របស់​ខ្លួន​បាន​ឡើយ​។ សង្គម​បែប​នោះ ប្រឈម​នឹង​ការខាតបង់​នូវ​ធនធាន​ជាច្រើន ដើម្បី​គាំទ្រ​ដល់​ការប្រយុទ្ធ​តតាំង​គ្នា ជាជាង​ការកសាង​ជាតិ ។ បើ​សង្គម​មួយ​មាន​សន្តិភាព និង​ស្ថិរភាព​, ប៉ុន្តែ សង្គម​ទាំងមូល​មិន​បាន​ផ្តល់​តម្លៃ​លើ​ការសិក្សាអប់រំ ហើយ​ពលរដ្ឋ​មិន​ខិតខំ​កសាង​សមត្ថភាព​របស់​ខ្លួន​, សង្គម​នោះ​នឹងមាន​ធនធានមនុស្ស​ទន់ខ្សោយ​, ខ្វះ​ឯករាជ្យ​ម្ចាស់ការ​, មិន​មាន​ភាព​ប្រកួតប្រជែង​, និង​ក៏​មិន​អាច​រីកចម្រើន​ជឿនលឿន បានដែរ ។​

​បន្ថែម​លើ​នេះ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ការពង្រឹង​ធនធានមនុស្ស គឺ​ដើម្បី​បង្កើន​ផលិតភាព បង្កើន​ចំណូល និង​ផលប្រយោជន៍ សំដៅ​ធានា​ដល់​ការប្រកួតប្រជែង និង លើកកម្ពស់​កម្លាំង​ធ្វើ​ការបំពេញ​ទីផ្សារការងា​រ ស្រប​តាម​បរិការណ៍​នៃ​ការអភិវឌ្ឍ​ប្រទេស និង​ជីវភាព​របស់​ប្រជាជន​។ ការពង្រឹង​ធនធានមនុស្ស គឺ​ត្រូវ​ពង្រឹង​ទាំង​បរិមាណ និង​គុណភាព ដែល​៖ ១/ បរិមាណ គឺ​សំដៅ​ការបើកឱកាស​ឱ្យ​បាន​ច្រើន​ដល់​ប្រជាពលរដ្ឋ និង ២/ គុណភាព គឺ​សំដៅ​ការពង្រឹង​គុណភាព​សិក្សា គុណភាព និង​គុណវុឌ្ឍិ​គ្រូ ព្រមទាំង​ភាព​ច្នៃប្រឌិត​។ ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា យើង​អាច​ធានា​បរិមាណ​គ្រូបង្រៀន តាមរយៈ​ការផ្តល់​ឱកាស​ដល់​លោកគ្រូ អ្នកគ្រូ​ដែល​ចូលនិវត្តន៍ តែ​នៅ​មាន​ឆន្ទៈ​, មាន​សុខភាព​ល្អ​, ជាមួយនឹង​បទពិសោធន៍ និង​

​គុណវុឌ្ឍិ​ខ្ពស់​, ប៉ុន្តែ​សម្រាប់​បំពេញ​តែ​កន្លែង​ណា​ដែល​ខ្វះ​ប៉ុណ្ណោះ​។ ចំពោះ​លក្ខខណ្ឌ​ក្នុង​ការជ្រើសរើស​លោកគ្រូ អ្នកគ្រូ​ចូលនិវត្តន៍​នេះ ត្រូវ​ឈរ​លើ​គោលការណ៍​៖ ទី​១/ បំពេញ​តែ​កន្លែង​ដែល​ខ្វះខាត និង​ខ្វះ​ជំនាញ​ពិតប្រាកដ ស្រប​តាម​តម្រូវការ ហើយ​ជ្រើសរើស​កំណត់​តាម​និយាម និង​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ច្បាស់លាស់​, និង ទី​២/ កិច្ចការ​នេះ គឺជា​ការបំពេញ​ត្រឹម​រយៈពេល​ខ្លី រហូត​ទទួលបាន​គ្រូ​ថ្មី​មក​ជំនួស​។​

​មុន​នឹង​បញ្ចប់ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី លើកទឹកចិត្ត​ដល់​ការអាន​សៀវភៅ ដោយ​ជំរុញ​ឱ្យ​ឪពុកម្តាយ អាណាព្យាបាល ខិតខំ​បង្កលក្ខណៈ​ដល់​កូនៗ​របស់​ខ្លួន​ក្នុង​ការអាន​សៀវភៅ ហើយ​សូម​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ខិតខំ​ជំរុញ​កម្មវិធី​ពាក់ព័ន្ធ​នឹង​ការអាន​ឱ្យបាន​ច្រើន​បន្ថែមទៀត​។ ជាមួយគ្នានេះ សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ដល់​យុវជន​ដែល​បាន​រៀបចំ​បណ្ណាល័យ​ចល័ត លើកកម្ពស់​ការអាន​ទៅ​ដល់​មូលដ្ឋាន និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត បន្ត​រៀបចំ​សកម្មភាព​សិក្សា និង​ការអាន​សៀវភៅ ឱ្យ​កាន់តែ​ច្រើន​បន្ថែមទៀត​។

​ជាទី​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក៏​បាន​គូស​រំលេច​បន្ថែមថា ការ​រៀន​នៅ​សាលា​គឺ​ទទួលបាន​សញ្ញាបត្រ តែ​ការចេញ​ទៅ​ធ្វើការ​គឺ​ទទួលបាន​សញ្ញា​ឃើញ​។ ដូច្នេះ​, យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ថែម និង​ត្រូវ​រៀន​ពេញ​មួយជីវិត​។ សញ្ញាបត្រ​ជួយ​បើកទ្វារ​ឱ្យ​យើង​ចូល​ទៅ​កន្លែងធ្វើការ តែ​សញ្ញា​ឃើញ​គឺ​ជួយ​ឱ្យ​យើង​ឡើងជណ្តើរ​ម្តង​មួយ​កាំៗ និង​រីកចម្រើន​ទៅមុខទៀត តាមរយៈ​ការរៀន​មិន​ឈប់ឈរ និង​ការរៀន​ពី​គ្រប់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​យើង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com