ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ពលរដ្ឋ​៧៥០​គ្រួសារ​ក្នុង​ស្រុក​ស្ទោង​បាន​ទទួល​អំណោយ​ពី​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​

ពលរដ្ឋ​៧៥០​គ្រួសារ​ក្នុង​ស្រុក​ស្ទោង​បាន​ទទួល​អំណោយ​ពី​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​

កំពង់ធំ ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី ២១ ខែវិច្ឆិកា​ឆ្នាំ​២០២០ បាន​អញ្ចើញ​ចុះ​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ន​ចំនួន​៥​ឃុំ​ស្មើរ​នឹង ៧៥០​គ្រួសារ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រតិភូ​ម្ចាស់​អំណោយ លោក​ឧកញ៉ា យុម ស៊ូ​សាង ប្រធាន​សមាគម​ពាណិជ្ជកម្ម​ហុងកុង​ប្រចាំ​កម្ពុជា នឹង​លោកស្រី វ៉ុង ស្វី​វ៉ា អនុប្រធាន​នឹង​ជា​អគ្គលេខាធិការ​នៃ​សមាគម​ពាណិជ្ជកម្ម​ចិន​ហុងកុង​នឹង​ម៉ា​កែវ​ប្រចាំ​កម្ពុជា ព្រមទាំង​លោក លូ ម៉េង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​។​

​ឯកឧត្តម ថោង ខុន រដ្ធមន្ត្រី​ក្រសួង​ទេសចរ​ណ៍​ប្រសាសន៍​ទៅ​កាន់​បង​ប្អូន​ប្រជាពលរដ្ឋ​ថា​សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចេះ​ថែរក្សា​ខ្លួន​នឹង​ពាក់​ម៉ាស់​អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​ការពារ​ជម្ងឺ​ដ៏​កាច​សាហាវ​កូវិត​១៩​ដែល​កំពុង​រា​ត​ល្បាត​នៅលើ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​នេះ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវការពារ​ជានិច្ច​មិន​ត្រូវ​ធ្វេសប្រហែស​នោះទេ​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​នៅក្នុង​ខេត្ត​កំពង់ធំ ដោយឡែក​នៅក្នុង​ស្រុក​ស្ទោង​កន្លងមក​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ច្រើនជាងគេ​ហើយក៏​បាន​ទទួល​អំណោយ​ជា​បន្តបន្ទាប់​មក​ដែរ​ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែននាយករដ្នមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មិន​អោយ​បងប្អូន​ណា​ជួប​និង​ការលំបាក​អត់​អាហា​នោះទេ​។​

​អំណោយ​ដែល​ផ្ដល់ជូន​ប្រជាពលរដ្ឋ​មាន​ចំនួន​៥​ឃុំ ស្មើនឹង​៧៥០​គ្រួសារ​នៅ​ថ្ងៃនេះ​ក្នុង​១​គ្រួសារៗ​ទទួលបាន​អង្ក​២៥​គីឡូក្រាម មី​១​កេស​ទឹក​សុទ្ធ​១​កេស ត្រីខកំប៉ុង​១​យួរ ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ថ្នាំពេទ្យ​TIFFY ៥​បន្ទះ​។​

​ប្រជាពលរដ្ឋ​បាន​ថ្លែង​អំណរ​អរគុណ​ដល់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួង​ទេសចរណ៍ ព្រមទាំង​ប្រតិភូ​អមដំណើរ ដោយ​សំដែង​នូវ​ទឹកចិត្ត​ត្រេកអរ ដែល​រដ្នាភិបាល​បាន​យកចិត្តទុកដាក់​ជួយ​ពលរដ្ន​អោយ​រួចផុត​ពី​គ្រោះធម្មជាតិ ព្រមទាំង​បាន​ផ្ដល់​អំណោយ​ដល់​ពល​រដ្ន​ដែល​កំពុងតែ​ជួបប្រទះ​និង​ជីវភាព​លំបាកលំបិន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com