ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​

សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​

សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ស៊ី ជីន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២៥ ក្នុងឱកាស​ឯកឧត្តម​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ​។​

​យោង​តាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​កិច្ចពិភាក្សា​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ក្នុងនាម​សម្ដេច​ផ្ទាល់ និង​ប្រជាជន​កម្ពុជា សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ចិន ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លើក​ទី​២ ដែល​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦​។ សម្ដេច​តេជោ​បានចាត់ទុ​ក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ ២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ទស្សនកិច្ច​របស់​ឯកឧត្តម ស៊ី ជីន​ពីង នៅពេលនេះ ពិតជា​មាន​អត្ថន័យ​ដ៏​ធំធេង​ណាស់ ជាពិសេស​នៅពេល​ដែល​ពិភពលោក​កំពុង​ស្ថិតក្នុង​ស្ថានភាព​មួយ​ដែល​កំពុង​ឈានទៅរក​សង្គ្រាម​ពាណិជ្ជកម្ម​បណ្ដើរៗ ហើយ​សម្ដេច​បាន​មានប្រសាសន៍​ទៀតថា វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធានាធិបតី​នាពេលនេះ បាន​បង្ហាញ​ពី​ចំណង​មិត្តភាព​ជា​ប្រពៃណី ដ៏​រឹងមាំ ពង្រឹង​មិត្តភាព​ដែក​ថែប លើកកម្ពស់​ទំនាក់ទំនង​រវាង​ស្ថាប័នរដ្ឋ និង​រដ្ឋ រវាង​បក្ស និង​បក្ស ឲ្យ​កាន់តែ​ជិតស្និទ្ធ​មួយកម្រិត​ថែម​ទៀត​។​

​ជាងនេះទៅទៀត​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ឆ្នាំ​២០២៥ នេះ​គឺជា​ខួប​ទី​១៥​ឆ្នាំ នៃ​ការបង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយរ​វា​ង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បាន​ចាត់ទុក​ឯ​ក​ឧត្តម ស៊ី ជីន​ពីង ថា​ជា​មិត្ត​ចាស់ មិត្ត​ធំ​បំផុត ជាទី​ទុកចិត្ត​បំផុត​របស់​កម្ពុជា និង​ជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​កម្ពុជា និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​៤៦​ឆ្នាំ​កន្លងមកនេះ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ស៊ី ជីន​ពីង បាន​បង្ហាញ​នូវ​ក្តីរីករាយ​នៅពេល​ដែល​ឯកឧត្តម​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ម្ដងទៀត ដែល​ជា​មិត្ត​ចាស់​របស់​ឯកឧត្តម ជាពិសេស​ឯកឧត្តម​បានចាត់ទុក​សម្ដេច​តេជោជា​មិត្ត​ចាស់ បន្ទាប់​ពី​ឯកឧត្តម​បាន​ជួប​សម្ដេច​តេជោ​កាលពី​៤​ខែ​មុន នៅ​ប្រទេស​ចិន តែ​ពេល​នេះ ឯកឧត្តម​បាន​មកជួប សម្ដេច​តេជោ​ផ្ទាល់​នៅ​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម​បាន​សម្ដែង​នៅ​ក្តីរីករាយ ជាពិសេស​រំភើប​ចំពោះ​ការ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ចំពោះ​ឯកឧត្តម ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ចំពោះ​វត្តមាន​ឯកឧត្តម​នៅ​កម្ពុជា​នៅពេលនេះ​។ ឯកឧត្តម​បាន​បញ្ជាក់ទៀតថា នៅពេល​ដែល​ឯកឧត្តម​ធ្វើដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅតាម​ផ្លូវ​ឯកឧត្តម​បាន​ឃើញ​នូវ​ការស្វាគមន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ឯកឧត្តម​បាន​សម្លឹង​ពី​រថយន្ត​របស់​ឯកឧត្តម មើល​ទៅលើ​ទឹក​មុខ​របស់​ប្រជាជន​ដែល​ពោរពេញ​ទៅដោយ​ស្នាមញញឹម ភាព​រីករាយ​ស្វាគមន៍​ឯកឧត្តម ដោយ​ចេញ​ពី​បេះដូង ឯកឧត្តម​ពិត​ជា​រំភើប ហើយ​ការស្វាគមន៍​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​នៅពេលនេះ បង្ហាញ​អំពី​មិត្តភាព​ដ៏​រឹងមាំ មិត្តភាព​ដែកថែប រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ធ្វើឱ្យ​មិត្តភាព​នេះ​កាន់តែ​រីកចម្រើន​ល្អប្រសើរ​បន្ថែមទៀត​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​អំពី​តួនាទី​របស់​ចិន ដែល​សម្ដេច​បាន​កោតសរសើ​រ​ចំពោះមុខ​ឯកឧត្តម​ប្រធានាធិបតី​ចិន ថា តួនាទី​របស់​ចិន គឺ​តួនាទី​ស្ថាបនា និង​សកម្ម​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ជា​សកល ហើយ​កម្ពុជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នានា​របស់​មិត្ត​ចិន ដូចជា​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ គំនិត​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​សកល គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​សាកល និង​គំនិត​ផ្ដួចផ្ដើម​អរិយធម៌​សាកល ហើយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្ដួចផ្ដើម​ទាំងនេះ នឹង​រួមចំណែក​ក្នុង​ការថែរក្សា​ផលប្រយោជន៍​សាកល អភិវឌ្ឍន៍​សកល និង​ពង្រឹង​គោលដៅ​ប្រកបដោយ​ចីរភាព ក្នុង​ឆ្នាំ​២០៣០ របស់​អង្គការ សហប្រជាជាតិ ដើម្បី​ថែរក្សា​សន្តិភាព សន្តិសុខ និង​ភាព​សុខ​ដុម​។​

​សម្ដេច​តេជោបា​នវាយត​ម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​ជាពិសេស​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ញឹកញាប់​គ្រប់​កម្រិត និង​គ្រប់​វិស័យ ដែល​បង្ហាញ​អំពី​សាមគ្គីភាព​ជា​ប្រពៃណី និង​បង្កើន​ការកសាង​ទំនុកចិត្ត នយោបាយ​កម្រិត​ខ្ពស់​បំផុត​ដោយ​ឈរ​លើ​គោលការណ៍​ស្មើភាព​គ្នា គោរព​ផលប្រយោជន៍​ស្នូល​ទៅវិញទៅមក និង​ប្រឆាំង​រាល់​ការជ្រៀតជ្រែក​ពី​ខាងក្រៅ លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ទាំង​ពីរ ។​

​សម្ដេច​តេជោក៏បាន​រំលេ​ច បន្ថែម​ដោយ​លើកឡើង​ស្នើ​ឲ្យ​ភាគី​ចិន​បន្ត​គាំទ្រ​នូវ​ការអភិវឌ្ឍ​ក្នុងប្រទេស​កម្ពុជា ក៏​ដូចជា​ការជួយ​ជ្រោមជ្រែង​បន្ថែមទៀត​ដល់​កម្ពុជា​ក្នុង​គោលដៅ​បម្រើ​ដល់​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស ដោយ​សម្ដេច​បាន​មានប្រសាសន៍​លើក​ឡើង​ឱ្យ​ភាគី​ទាំងពីរ​ធ្វើ​យ៉ាងណា​ពង្រឹង​នូវ​មិត្តភាព បន្ថែមទៀត ទាំង​នៅក្នុង​ក្របខ័ណ្ឌ​បក្ស និង​ក្របខណ្ឌ​រដ្ឋាភិបាល និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជា​ផលប្រយោជន៍​ប្រទេស​ទាំង​សងខាង​។​

​សម្ដេច​តេជោក៏បាន​ស្នើឲ្យ​ភាគី​ចិន​បន្តគាំ​ទ្ររាល់គំនិត​ផ្ដួចផ្ដើម​នានា​ក្នុង​ការអភិវឌ្ឍ​របស់​កម្ពុជា​។ ជា​ការឆ្លើយតប នឹង​ការលើកឡើង​របស់​សម្ដេច​តេជោ ឯកឧត្តម ស៊ី ជីន​ពីង បាន​មានប្រសាសន៍​បន្ថែម​ថា ភាគី​ចិន​គឺ​គាំទ្រ ជាពិសេស​គាំទ្រ​ចំពោះ​ព្រែកជីក​ហ្វូណន​តេជោ ដែល​កម្ពុជា​កំពុងតែ​ដំណើរការ​សាងសង់ ហើយ​ភាគី​ចិន​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ក្នុង​ការសាងសង់​ព្រែកជីក​នេះ​។​

​ឯកឧត្តម​បន្តទៀតថា ភាគី​ចិន និង​ភាគី​កម្ពុជា នឹង​ពង្រឹង​ទំនាក់ទំនង​បន្ថែមទៀត​ទាំង​ក្របខ័ណ្ឌ​គណបក្ស និង​ក្របខណ្ឌ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​ចិន នឹង​ជួយ​បណ្ដុះបណ្ដាល​នូវ​ធនធានមនុស្ស ទាំង​ធនធាន​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​ធនធាន​ក្នុង​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​យ៉ាងណា ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​ការឆ្លើយតប ទាក់ទង​ទៅនឹង​ការឆ្លើយតប​របស់​ឯកឧត្តម ស៊ី ជីន​ពីង ចំពោះ​ការគាំទ្រ​ព្រែកជីក​ហ្វូណន​តេជោ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​លើកឡើង​ដោយ​សម្តែង​នូវ​ការ​ត្រេកអរ​យ៉ាងខ្លាំង​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី ដែល​បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ការកសាង​ព្រែកជីក​ហ្វូណន​តេជោ ហើយ​សម្ដេច​បាន​បញ្ជាក់​អំពី​សារៈសំខាន់ នៃ​ព្រែកជីក​នេះ ដែល​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវទឹករ​បស់​កម្ពុជា ហើយ​ជា​ផលចំណេញ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​ជា​ចុងក្រោយ ភាគី​ទាំងពីរ​បាន​សំដែង​នូវ​ការ​អរគុណ​គ្នា​ទៅវិញទៅមក ជាពិសេស​សម្ដេច​តេជោក៏បាន​ជូន​ពរ​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ របស់​ឯកឧត្តម ស៊ី ជីន​ពីង នៅ​កម្ពុជា ឲ្យទទួល​បាន​នូវ​ភាពជោគជ័យ​៕​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com