ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរាជទូត​ថៃ ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកអគ្គរាជទូត​ថៃ ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​កិច្ចសហប្រតិបត្តិកា​រវិស័យ​សន្តិសុខ​!

ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​។ នេះ​បើ​តាម​ជំនួប​រវាង​ភាគី​ទាំងពីរ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ ទី​២១ ខែ​មករា ឆ្នាំ​២០២៥​។

​ក្នុងជំនួប​នោះ ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត​ថៃ បាន​ថ្លែងអំណរគុណ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ពិសេស​កិច្ចសហប្រតិបត្តិការ​ជាប់​ព្រំដែន​។ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ជាមួយ​ភាគី​ថៃ ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ការផ្លាស់ប្ដូរ និង​ចែករំលែក​ព័ត៌មាន កិច្ចសហការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក ក្នុង​ការដោះស្រាយ​បាតុភាព​អសកម្ម​ផ្សេងៗ ដែល​កើតមានឡើង​នៅតាម​តំបន់​ព្រំដែន​។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត និង​ឯកឧត្តម​ឯកអគ្គរាជទូត សង្ឃឹម​ថា​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នឹង​បន្ត​រីកចម្រើន​ខ្លាំងក្លា​ថែម​ទៀត ជាពិសេស​ការពង្រឹង​ការអនុវត្ត​ច្បាប់ ផ្លាស់ប្ដូរ​ការងារ​ពិភាក្សា ដើម្បី​បុព្វហេតុ នៃ​សន្តិសុខ​ព្រំដែន និង​ការអភិវឌ្ឍ​រីក​ចម្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ។

​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​យក​ឱកាស​នោះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ឯកឧត្ដម​ឯក​អគ្គ​រាជទូត សម្រាប់​ការយកចិត្ដទុកដាក់​ជំរុញ​កិច្ចសហការដ៏​ល្អ និង​ដើរ​តួនាទី​យ៉ាងសកម្ម រួមចំណែក​ពង្រឹង​ទំនាក់ទំនង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ពិសេស​លើ​ការបង្ការ​ឧក្រិដ្ឋកម្ម​តាម​ព្រំដែន ក៏ដូចជា​វិស័យ​សំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និង​សន្តិសុខ​៕

​\

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com