ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​

​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំដែង​ការគួរសម​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម ក្នុងឱកាស សម្ដេច​តេជោ និង​គណៈប្រតិភូ​ចូលរួម​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ទិវា​រំដោះ​ភាគខាងត្បូង និង​ការបង្រួបបង្រួម​ជាតិ​វៀតណាម នៅ​ទីក្រុង​ហូជីមិញ​។​

​យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​សម្តែង​នូវ​ក្តីរីករាយ និង ការស្វាគមន៍ សម្តេច​តេជោ ហ៊ុន សែន ប្រកប​ដោយ​ភាពកក់ក្តៅ​បំផុត ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​៥០​ឆ្នាំ​នៃ​ការបង្រួបបង្រួម​ប្រទេស​វៀតណាម​។ វត្តមាន​របស់​សម្តេច​តេជោ​គឺជា​សក្ខីភា​ព​នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​ប្រធានរដ្ឋសភា​វៀតណាម បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ជូន​កងទ័ព​ចូលរួម​ក្នុង​ពិធី​ដើរ​ក្បួនព្យុហយាត្រា​នៃ​ការ​ប្រារព្ធ​ពី​ធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការបង្រួបបង្រួម​ជាតិ​វៀតណាម​។ វត្តមាន​នៃ​កងទ័ព​កម្ពុជា​នៅក្នុង​ព្យុហយាត្រា​នៅ​ថ្ងៃ​៣០ ខែ​មេសា ជា​និមិត្តសញ្ញា​នៃ​ការ​ប្រកៀក​ស្មា​គ្នា​ជាប់​ជានិច្ច​រវាង​កងទ័ព​វៀតណាម និង​កម្ពុជា តាំងពី​ដំណាក់កាល​ដណ្តើម​ឯករាជ្យ និង​កសាង​ជាតិ​រហូត​ដល់ពេល​បច្ចុប្បន្ន​។ ក្បួន​ព្យុហយាត្រា នេះ​ក៏​បាន​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​គ្នា​ដ៏​ជិតស្និទ្ធ​រវាង​វៀតណាម និង​កម្ពុជា លើ​គ្រប់​វិស័យ​រួម​ទាំង​វិស័យ​ការពារ​ជាតិ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​សម្តែង​ការ​សាទរ​ចំពោះ​សភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ចំពោះ​ការ​ប្រារព្ធ​ពិធី​សាទរ​ខួប​៥០​ឆ្នាំ​នៃ​ការបង្រួបបង្រួម​ប្រទេស​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ឆ្លៀត​ថ្លែងអំណរគុណ​បក្ស សភា និង​រដ្ឋាភិបាល​វៀតណាម ចំពោះ​ការអញ្ជើញ កិច្ច​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជា និង បាន បានចាត់ទុក​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ​នៃ​ការបង្រួបបង្រួម​ជាតិ​វៀតណាម គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​មាន​មោទនភាព​ណាស់ ដែល​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា​១២០​រូប បាន​ចូលរួម​ដើរ​ក្បួនព្យុហយាត្រា​អបអរសាទរ​ខួប​៥០​នៃ​ការបង្រួបបង្រួម​ប្រទេស​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​ដល់​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២៥ ដែល​ជា​កាលបរិច្ឆេទ​ដ៏​ល្អ​រវាង​កម្ពុជា និង​វៀតណាម នោះ​គឺ ខួប​៥០​ឆ្នាំ​នៃ ការរំដោះ​ភាគខាងត្បូង និង​បង្រួបបង្រួម​ជាតិ ឆ្នាំ​១៩៧៥ – ឆ្នាំ​២០២៥) និង​ជា​ខួប​២៦​ឆ្នាំ នៃ ការចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ នៃ​ប្រទេស​កម្ពុជា ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩​។​

​សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញ​ក្តីរីករាយ​ដែល​បាន​ជួប​ប្រធាន​រដ្ឋសភា​វៀតណាម​ជាថ្មី​។ សម្តេច​តេជោ បាន​ថ្លែងអំណរគុណ​ប្រធានរដ្ឋសភា​វៀតណាម ដែល​បាន​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ចំពោះ​មរណភាព​បងប្រុស​ជា​ទី​ស្រឡាញ់​របស់​សម្តេច​កាលពី​ពេល​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ស្ថាប័ន​នីតិ​បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម​។​

​សម្តេច​តេជោ បាន​គូស​រំលេច​ថា តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ជាន់ខ្ពស់​ទៅវិញទៅមក ជាពិសេស​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម កាលពី​ឆ្នាំ​២០២៣ និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានរដ្ឋសភា​វៀតណាម នៅ​កម្ពុជា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤​។ សម្តេច​តេជោ ហ៊ុន សែន បានស្នើ​ប្រធានរដ្ឋសភា​វៀតណាម គាំទ្រ​លើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម​។ សម្តេច​តេជោ បានបញ្ជាក់​ថា សភា​កម្ពុជា ត្រៀមខ្លួន​ជានិច្ច​ក្នុង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ក្នុងជំនួប​នោះ សម្តេច​តេជោ បាន​សម្តែង​ក្តី​សាទរ​ចំពោះ​ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​អនុវត្តន៍​ឆ្នាំ​២០២៥-២០២៦ រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម​របស់​វៀតណាម កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៥​នៅ​ទីក្រុង​ហាណូយ​។ កិច្ចសម្របសម្រួល​នេះ ភាគី​ទាំងពី​បាន​ព្រមព្រៀង​គ្នា បង្កើត​គណៈកម្មកា​រ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លារ​អាមេរិក និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​នៅតាម​បណ្តោយ​ព្រំដែន​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​ជម្រាប​សម្តេច​តេ​ជោថា នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចុង​ឆ្នាំ​២០២៤ រូបលោក​បាន​ឃើញ​នូវ​ភាព​រីកចម្រើន​របស់​កម្ពុជា គួរឱ្យកត់សម្គាល់​។ ឯកឧត្តម​ប្រធានរដ្ឋសភា បាន​សម្តែង​ការកោតសរសើរ និង​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា ចំពោះ​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។ ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​វៀតណាម​, ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បានស្នើ​កម្ពុជា បន្ត​ពង្រឹង​ទំនាក់ទំនង​ទាំង​ក្រប​ខណ្ឌ​បក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​ឯកឧត្តម​ប្រធានរដ្ឋសភា​វៀតណាម បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម ដើម្បី​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់​២០​ពាន់​លាន​ដុល្លារ​។ ឯកឧត្តម បាន​ស្នើ​ឱ្យ​បង្កើត​សមាគម​មិត្តភាព​រវាង​សភា​វៀតណាម និង​សភា​កម្ពុជា​។ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​គំនិត​របស់​ប្រធានរដ្ឋសភា​វៀតណាម ក្នុង​ការបង្កើត​សមាគម​មិត្ត​រវាង​សភា​វៀតណាម និង​សភា​កម្ពុជា​។​

​ជំនួប​របស់​សម្តេច​តេជោ ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​រីករាយ និង​ស្និត​ស្នាល​បំផុត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com