ទាន់ហេតុការណ៍
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី វិស្សុត សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ប្រវែង​ជាង ២១ គ​.​ម​. ក្នុង​ខេត្ត​កំពង់ធំ ដែល​ជា​អំណោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត - ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេច​តេជោ - កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភា​ទីម័​រឡេ​ស្តេ​ - ​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី - សម្តេច​តេជោ ប្រធានព្រឹទ្ធសភា ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ - ​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato' Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ឯកឧត្តម​បណ្ឌិត មហា​មេ​ដ យូ​សុស​កាឡា ប្រធាន​ប្រតិបត្តិ​អង្គការ អ្នកប្រជាធិបតេយ្យ​និយម​កណ្ដាល​អាស៊ី​-​ប៉ាស៊ីហ្វិក ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន
0

​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato’ Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​

​សម្តេច តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato’ Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម​​

នា​ថ្ងៃ​អង្គារ ១០​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ​បណ្ឌិត Dato’ Sri Tahir សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ស្ថាបនិក​ក្រុមហ៊ុន Mayapada Group ចូលជួប និង​សម្តែង​ការគួរសម នៅ​សណ្ឋាគារ JW Marriot រដ្ឋធា​នីហ្សាការ​តា​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បានបង្ហាញ​ក្តីរីករាយ ដែល​បាន​ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី រួម​ទាំង​ប្រធាន​ក្រុមហ៊ុន​មួយចំនួន ដូចជា លោក រ៉ូ​ណា គូ​ម៉ា​ឡា ពុធ​កា ដែល​ជា​ប្រធាន​ក្រុមហ៊ុន ប៊ី ប៊ី អិ​ច គ្រ​ឌី​ត យូ​នៀន និង​លោក ប៊ី​ឌី​សេ ទី​វ៉ាន់ ដែល​ជា​ប្រធាន​ក្រុមហ៊ុន ភី​ធី សូ​ណា ធូ​ផាស ធូរី​សេ​មិន ដាស​ទ្រី ធីប៊ី​ខេ ។ សម្ដេច​តេជោ បាន​សម្ដែង​ក្តីរីករាយ​លើ​ការចែរំលែក អំពី​ស្ថានភាព នៃ​ការធ្វើ​វិនិយោគ​នៅ​កម្ពុជា ។

​នៅក្នុង​ឱកាស​នោះ លោក​សាស្ត្រាចារ្យ​បណ្ឌិត បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​សម្ដេច​តេជោ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ។ លោក បាន​អរគុណ ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាតឲ្យ​លោក​សាស្ត្រាចារ្យ និង​ប្រធាន​ក្រុមហ៊ុន​នានា បាន​ជួប​សម្ដែង​ការគួរសម នាពេលនេះ ។ លោក​សាស្ត្រាចារ្យ បាន​គោរព​ស្នើសុំ​សម្ដេច​តេជោ បង្ហាញផ្លូវ​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បានបង្ហាញ​ក្តីរីករាយ​ចំពោះ​ចំណាប់អារម្មណ៍ របស់​លោក​សាស្ត្រាចារ្យ ទៅលើ​ការស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្ដេច​តេជោ បានបញ្ជាក់​ថា កម្ពុជា កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការលើកកម្ពស់ ក៏ដូចជា បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ​បរទេស​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម ហើយ​ទន្ទឹម​នេះ កម្ពុជា ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ ក៏ដូចជា ការកាត់បន្ថយ​នៃ​ភាពក្រីក្រ របស់ខ្លួន ដែល​នៅ​មុនកូ​វីដ​១៩ ប្រទេស​កម្ពុជា មាន​អត្រា​ភាពក្រីក្រ​ខ្ទង់ ១០% ប៉ុន្តែ​ដោយសារកូ​វីដ អត្រា​នៃ​ភាពក្រីក្រ​បាន​កើន​ឡើង​វិញ តែ​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​ខិតខំ​ប្រឹងប្រែង ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​នេះ ដូច្នេះ ការទាក់ទាញ​អ្នកវិនិយោគ គឺ​ជា​គោល​ការ​អាទិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ហើយ​សម្ដេច​តេជោ បាន​រំលេច​ថា កម្ពុជា បន្ត​រក្សា និង​ប្រែក្លាយ​សន្តិភាព ទៅ​ជា​ការអភិវឌ្ឍ ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ ។

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ឆ្លើយតប​ទាក់ទង​ទៅនឹង​ការវិនិយោគ ដោយ​បាន​បង្ហាញ​ប្រាប់​ទៅ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ថា សម្រាប់​ក្នុង​បរិ​បត្តិប្រទេស​កម្ពុជា ការវិនិយោគ​ទៅលើ​វិស័យ​កសិកម្ម គឺជា​រឿង​ចាំបាច់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវការ ក្នុងនោះ សម្ដេច បាន​រំលេច​អំពី​ការវិនិយោគ​ទៅលើ​ប្រព័ន្ធ​ស្រោចស្រព ដែល​ជា​គោលនយោបាយ​អាទិភាព និង​រាជរដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ជំរុញ ។ សម្ដេច​តេជោ បន្តថា បញ្ហា​កសិកម្ម នៅក្នុង​នោះ ប្រទេស​កម្ពុជា ក៏​កំពុងតែ​ជំរុញ​ឲ្យមាន​ការវិនិយោ​គ​ទៅលើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម មានន័យ​ថា ការកែច្នៃ​នូវ​ផលិតផល​របស់​កម្ពុជា​។ សម្ដេច​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រទេស​កម្ពុជា មាន​ការផលិត​ស្វាយចន្ទី​ឈរ​លំដាប់​ទី​១ នៅក្នុង​ពិភពលោក នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​ការកែច្នៃ​យកទៅលក់​នៅ​លើ​ទីផ្សារ​បរទេស​មាន​ចំនួន​តិច ។ ក្រៅពីនោះ កម្ពុជា នាំចេញ​ទៅ​លក់​នូវ​ស្វាយចន្ទី ជា​វត្ថុធាតុដើម​ទៅកាន់​ប្រទេស​វៀតណាម ។ ដូច្នេះ​ប្រសិនបើ ក្រុមហ៊ុន​វិនិយោគ​ឥណ្ឌូនេស៊ី ចាប់អារម្មណ៍​ទៅលើ​ការវិនិយោគ​ការកែច្នៃ​ផលិតផល​ស្វាយចន្ទី ឬ​ការបង្កើត​នូវ​រោងចក្រ ក​សិ​-​ឧស្សាហកម្ម ដើម្បី​កែច្នៃ គឺជា​រឿង​ដែល​មាន​សារៈសំខាន់ សម្រាប់​ការចូលរួម​ចំណែក ក្នុង​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម នៅក្នុង​ប្រទេស​កម្ពុជា ។

​នៅក្នុង​ឱកាស​នោះ លោក​សាស្ត្រាចារ្យ​បណ្ឌិត បាន​សម្ដែង​ការពេញចិត្ត ចំពោះ​ការ​បង្ហាញផ្លូវ របស់​សម្ដេច​តេជោ ដែល​លោក​បាន​ចាប់អារម្មណ៍​ទៅលើ​ការបង្កើត​រោងចក្រ​កែច្នៃ​ផលិតផល​កសិកម្ម របស់​កម្ពុជា ហើយ​លោក​ក៏​បាន​ជម្រាប​សម្ដេច​តេ​ជោថា លោក​នឹង​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា ដើម្បី​សិក្សា និង​ស្វែងយល់​អំពី​ឱកាស​វិនិយោគ​បន្ថែមទៀត ។ លោក​បាន​ជម្រាប​សម្ដេច​តេជោ​ទៀតថា សម្រាប់​លោក​ផ្ទាល់ ក៏ដូចជា​អ្នកវិនិយោគ​ឥណ្ឌូនេស៊ី មាន​ការទុកចិត្ត​ទៅ​លើ​ស្ថានភាព ក៏ដូចជា​ការវិវត្ត​នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា ជាពិសេស ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ កាល​ពី​សម្ដេច​នៅ​ជា​អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​ដោយ សម្ដេច​ធិបតី ដោយ​លោក​សាស្ត្រាចារ្យ បាន​តាមដាន​ជា​និច្ច អំពី​ស្ថានការណ៍ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ លោក​សាស្ត្រាចារ្យ​បណ្ឌិត បាន​កោតសរសើរ​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ កាល​ពី​អតីត​ជា​នាយករដ្ឋមន្ត្រី បាន​រក្សា​នូវ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រង្វង់ ៧% ជាង ២​ទសវត្សរ៍ ដែល​ជា​កំណើន​មួយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា និង​គួរ​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នកវិនិយោគ ។ នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ បាន​រំពឹង​ថា លោក​សាស្ត្រាចារ្យ​បណ្ឌិត នឹង​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេលខាងមុខ​ដ៏​ខ្លី ហើយ​និង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ឱកាស វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជា​ការរួមចំណែក​មួយ ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ និង​ការបង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត ។​

​ជា​ចុងក្រោយ​នៃ​ជំនួប លោក​សាស្ត្រាចារ្យ​បណ្ឌិត បាន​ជូនពរ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ប្រកបដោយ​ជោគជ័យ ហើយ​រក​ពឹង​ថា នឹង​បាន​ជួប​សម្ដេច​តេជោ នា​ឱកាស​ក្រោយ​ទៀត ជាពិសេស​នៅក្នុង​ពេល​ដែល​លោក អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com