ទាន់ហេតុការណ៍
កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ
0

​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​

​សម្ដេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម José Ramos-Horta ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ១២ កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ José Ramos-Horta ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ នៅ​វិមាន​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ ទីក្រុង​ឌី​លី​។​

​ឯកឧត្តម​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​សម្ដេច​តេជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​មួយ​នេះ​។ ឯកឧត្តម​បាន​រំលេច​ថា កម្ពុជា​គឺជា​មិត្ត​ដ៏​ល្អ ជា​មិត្ត​ដ៏​អស្ចារ្យ​របស់​ទីម័​រឡេ​ស្តេ ហើយ​ឯកឧត្តម​ក៏​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជ្រោមជ្រែង​ទីម័​រឡេ​ស្តេ និង​បាន​ចូលរួម​ចំណែក​ឱ្យ​ទីម័​រឡេ​ស្តេ អាច​ក្លាយទៅជា​សមាជិក​សង្កេត​ការណ៍​របស់​អាស៊ាន កាលពី​ឆ្នាំ ២០២២ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន និង​ការ​ជ្រោមជ្រែង​របស់​សម្ដេច​តេជោ ក្នុង​ការជួយ​ទីម័​រឡេ​ស្តេ ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​នៅពេល​ខាងមុខ​។​

​សម្ដេច​តេជោ បាន​រំលេច​ថា​កាលពី​ឆ្នាំ​២០១៦ សម្ដេច​តេជោ​ធ្លាប់ បាន​មក​ដល់​ទីម័​រឡេ​ស្តេ ម្ដង​ហើយ ហើយ​ឆ្នាំ​២០២៥ នេះ គឺ​បាន​អញ្ជើញ​មក​ជា​ថ្មី​ម្ដងទៀត ដោយ​សម្ដេច​បាន​កត់សម្គាល់​ពី​ភាព​រីកចម្រើន​របស់​ទីម័​រឡេ​ស្តេ ផងដែរ​។ នៅក្នុង​ឱកាស​នៅក្នុង​ឱកាស​នោះ​សម្ដេច​តេជោ ហ៊ុន សែន ក៏​ឆ្លៀត​នាំយក​នូវ​ព្រះរាជ​បណ្ដាំ​សួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ​។ ក្នុងជំនួប​នោះ​សម្ដេច​តេជោ​ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី រំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ ពី​សំណាក់ ភាគី​ទីម័​រឡេ​ស្តេ នៅក្នុង​ឱកាស​សម្ដេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទីម័​រឡេ​ស្តេ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា​ការ​ទទួល​គណៈប្រតិភូ​ក្នុង​ទម្រង់​បែបនេះ​មិន​អាច​ធ្វើ​ទៅ​បាន​ឡើយ​ប្រសិនបើ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​មិន​រឹងមាំ​ហ្នឹង​មិន​ល្អ​ប្រសើរ​ទីនោះ​។ សម្តេច​តេជោ ក៏​បាន​រំលេច​បន្ថែម​អំពី​ការពង្រឹង​ចំណងមិត្តភាព រវាង​កម្ពុជា​និង​ទីម័​រឡេ​ស្តេប​ន្ត​ទៀត ខណៈ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយគ្នា អស់​រយៈពេល​ជាង ២៣​ឆ្នាំ​មកហើយ ពោល​គឺ​ចាប់តាំងពី​ឆ្នាំ​២០០២ កន្លងមក​។ សម្ដេច​តេជោ​សង្ឃឹម​ថា​ភាគី​ទាំងពីរ និង​រួម​គ្នា​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។​
​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម​ប្រធានាធិបតី​ទីម័​រឡេ​ស្តេក៏​បាន​ឆ្លើយតប​សម្ដេច​តេ​ជោថា ប្រជាជន រដ្ឋាភិបាល​ទីម័​រឡេ​ស្តេ ក៏ដូចជា​ឯកឧត្តម​ផ្ទាល់ គឺ​មាន​កិត្តិយស​ឧត្តុង្គឧត្តម និង​មាន​មោទនភាព ដែល​បាន​ទទួល​នូវ​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​គណៈប្រតិភូ​អញ្ជើញ​មក​កាន់​ទីម័​រឡេ​ស្តេ នៅក្នុង​ឱកាស​នេះ​។ នៅក្នុង​ឯកឧត្តម​បានបញ្ជាក់​ថា ទីម័​រឡេ​ស្តេ គឺជា​មិត្ត​ដ៏​ល្អ ជា​មិត្ត​ដ៏​អស្ចារ្យ​របស់​កម្ពុជា​។ ទន្ទឹម​ទាំងនេះ​ឯកឧត្តម​កោតសរសើរ​ពី​ឥស្សរភាព របស់​សម្ដេច​តេជោ ដែល​ឯកឧត្តម​ចាត់ទុក​សម្ដេច​តេជោ គឺ​ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មិនតែប៉ុណ្ណោះ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​រំលេច​អំពី​ការ​ពលី​កម្ម​របស់​សម្ដេច​តេជោ ក្នុង​បុព្វហេតុ​ដើម្បី​កម្ពុជា​។ ឯកឧត្តម​បាន​ហៅ​សម្ដេច​តេជោថាគឺ​ជា​អ្នក​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍ និង​ជា​ស្ថាបនិក​កម្ពុជា​នៅក្នុង​សម័យ​ទំនើប​។ ហើយ​ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​រំលេច​នូវ​ការដឹងគុណ​ជាថ្មី​ម្ដង​ទៀត​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​ជួយ​ជ្រោមជ្រែង​ទីម័​រឡេ​ស្តេ ហើយ​សង្ឃឹម​ថា​ទីម័​រឡេ​ស្តេ​នឹង​អាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​នៅក្នុង​ពេល​ខាងមុខ​ដ៏​ឆាប់​។​

​នៅក្នុង​កាលនោះ សម្ដេច​តេ​ជោក៏​បង្ហាញ​នូវ​ក្តីសង្ឃឹម​ផង​ដែរ​ថា ទីម័​រឡេ​ស្តេ​នឹង​អាច​ចូល​ជា​សមាជិក អាស៊ាន​ពេញសិទ្ធិ នៅពេល​ខាងមុខ​។ សម្ដេច​បាន​រំលេច​អំពី​ការខិតខំ​ប្រឹងប្រែង ជាពិសេស​គឺ​ជំហរ​របស់​កម្ពុជា ក្នុង​ការគាំទ្រ​ទីម័​រឡេ​ស្តេ ដើម្បី​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​។ សម្ដេច​ក៏​រំលេច​ការប្រៀបធៀប​ពី​ទីម័​រឡេ​ស្តេ​ក្នុងពេល​បច្ចុប្បន្ន និង​ស្ថានភាព​កម្ពុជា កាលពី​មុន​ចូល​អាស៊ាន ១៩៩៩​នោះ គឺ GDP របស់​កម្ពុជា​មាន​ត្រឹមតែ​២៨១​ដុល្លារ​ទេ ប៉ុន្តែ​ស្ថានភាព​GDP របស់​ទី​ម័រ​នៅពេលនេះ មាន​រហូត​ដល់​១៤៥៣​ដុល្លារ ដែល​បើ​ប្រៀបធៀប​ស្ថានភាព​កម្ពុជា និង​ទីម័​រគឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ដែល​នេះ​វា​សាកស​មណាស់​នៅក្នុង​ស្ថានភាព​ដែល​ទីម័​រឡេ​ស្តេ​អាច​ចូល​ជា​សមាជិកពេ​ញ​សិទ្ធិ​អាស៊ាន​បាន​។ នៅ​ចុង​ក្រោយ​នៃ​ជំនួប​ភាគី​ទាំងពីរ បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ពី​បញ្ហា​តំបន់​និង​ពិភពលោក​ដែល​កំពុង​កើតមាន​ផងដែរ​។ សម្ដេច​តេជោក៏បាន​នាំយក​នូវ​ការអញ្ជើញ​របស់​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​លោក​ប្រធានាធិបតី​ទីម័​រឡេ​ស្តេ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា​នៅពេល​សមស្រប​ណាមួយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com