ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

រដ្ឋបាល​ស្រុក​តាំងគោក បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩

រដ្ឋបាល​ស្រុក​តាំងគោក បន្ត​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ​ជំងឺ​កូវី​ដ​១៩

​តាំងគោក​៖ ដោយ​សង្កេតឃើញ​ថា ករណី​រីក​រាលដាល​នៃ​ជំងឺ​covid-19 នៅលើ​សកលលោក និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​រីក​រាលដាល​ឥតឈប់ឈ​រ ក៏ដូចជា​ការអនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម សុខ លូ អភិបាល នៃ​គណ​អភិបាល​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការប្រយុទ្ធប្រឆាំង នៃ​ការរីក​រាលដាល​របស់​មេរោគ​covid-19 ។​

​កាលពី​យប់​ថ្ងៃ​អាទិត្យ ៦​រោច​កើត ខែ​មិគសិរ ឆ្នាំជូត​ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ស្រុក​តាំងគោក ក្រោម​ការបញ្ជា​ផ្ទាល់​ពី​អភិបាល​ស្រុក​តាំងគោក បាន​បែងចែក​ជា​ពីរ​ក្រុម​ដើម្បី​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​និង ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន កន្លែង​កំសាន្ត ហាង​ផឹកស៊ី​នានា អំពី​វិធានការ​នៃ​ការការពារ​ជំងឺ​កូវី​ដ​១៩ របស់​ក្រសួង​សុខាភិបាល នៅតាម​គោ​កដៅ​សំខាន់ៗ​ក្នុង​ស្រុក​តាំងគោក ។​

​លុះដល់​ព្រឹក​ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ហាក់ ម៉ុង​ហួត អភិបាល​នៃ​គណៈ​អភិបាលស្រុក​តាំងគោក​និង​សហការី បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​អាជីវករ​នៅ​ផ្សារ​តាំងគោក​ពី​វិធានការ​នៃ​ការការពារ និង​ការធ្វើ​អនាម័យ​ខ្លួនប្រាណ ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ឆ្លងកូវី​ដ​១៩ ព្រមទាំង​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​១៩ ទៅលើ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​អាជីវករ​ប្រសិនបើ​ធ្វើ​ប្រទេស​កើត​មាន​អ្នក​ឆ្លង​នៅ​សហគមន៍​យើង ដូចជា​ការបិទ​ផ្សារ បង្ករ​អោយ​បងប្អូន​មិន​បាន​រកស៊ី បាត់បង់​សេដ្ឋកិច្ច​ប្រចាំ​ថ្ងៃ​ជាដើម ។​បន្ទាប់​ពី​ការផ្សព្វផ្សាយ​រួចមក​លោក​ក៏​បែងចែក ជា​ពីរ​ក្រុម​សម្រាប់​ចុះ​ផ្ទាល់​ទៅ​ដល់​អាជីវករ​នៅ​ផ្សារ​តាំងគោគ នឹង​ផ្សារ​ទ្រៀល​ព្រមទាំង​ចុះ​ទៅ​ដល់​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​សំខាន់ៗ​ក្នុង​ស្រុក​តាំងគោក ដើម្បី​ឲ្យ​ពួកគេយ​ល់​ដឹង​ពី​ការធ្វើ​អនាម័យ និង​វិធានការ​នៃ​ការការពារ​ខ្លួន​ពី​ជំងឺ​កូវី​ដ​១៩​។​ណែនាំ​អោយ​ម្ចាស់​ភោជនី​ដ្ឋា​ន ម្ចាស់​អាជីវករ​ពួកគាត់​ត្រូវតែ​មាន​សម្ភារ និង​បរិក្ខា​អនាម័យ​ផ្សេង​ដូចជា ម៉ាស់ ចេល អាល់​កុល កន្លែង​លាងដៃ ធុងសម្រាម ប៉ុស្ទ័រ​អប់រំ​ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹ​ង​ការឆ្លង​រីក​រាលដាល​របស់​មេរោគ​covid-19 សម្រាប់​ភ្ញៀវ ឬ​អតិថិជន បាន​ប្រើប្រាស លាង​សម្អាត​ក៏​ដូចជា​បាន​យល់ដឹង​ពី​មេរោគ​covid-19 គ្រប់គ្នា និង​បាន​ណែនាំ​ព្រមទាំង​នាំយក អាល់​កុល ទៅ​បាញ់ លាង​អម្អា​តដៃ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ផ្សារ​តាំងគោក និង​ផ្សារ​ទ្រៀល និង ចាក់​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល​ជា​សំលេង​តាម​មេក្រូ តាម​មូលដ្ឋាន​គ្រប់​ភូមិ ឃុំ​ទាំងអស់​ក្នុង​ស្រុក​តាំងគោក​ផងដែរ​។​

​លើសពីនេះ​ទៀត លោក​ក៏​ណែនាំ​អោយ​អាជីវករ និង​ម្ចាស់ ភោជណី​ដ្ឋា​ន ផ្ទះសំណាក់ និង​បងប្អូន​ប្រជា​ពលរដ្ឋ​គ្រប់រូប​ត្រូវ​អនុវត្ត​បទបញ្ជា​និង​សេចក្តីណែនាំ​នេះ​អោយបាន​ម៉ឺងម៉ាត់ ទទួលខុសត្រូវ និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រុមគ្រួសារ​និង​សហគមន៍​យើង គ្មាន covid-19 ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com