ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​

នា​រសៀល ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម លឿង តាម​ខ្វាង រដ្ឋមន្ត្រី​ក្រសួង​សន្ដិសុខ​សាធារណៈ​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ លឿង តាម​ខ្វាង បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា និង​បាន​បង្ហាញ​ដោយ​សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​បវ​រ​ធិបតី និង​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​អង្គ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី កម្ពុជា​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​ចំពោះ​ភាព​រីកចម្រើន​នៃ​ចំណង​មិត្តភាព​, ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​វៀតណាម និង កម្ពុជា​, ជាពិសេស​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​ជា​សសរស្តម្ភ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ក្នុង​ការរួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ដូចជា​ការជួញដូរ​ម​នុស្ស​, បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​គ្រឿងញៀន​ជា​ដើម​។ បន្ថែម​លើ​នេះ​, ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្តថា​៖ ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម នឹង​បន្ត​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​មហាផ្ទៃ​កម្ពុជា ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ដើម្បី​រួមចំណែក​ដល់​ការថែរក្សា​សន្តិសុខ​, ស្ថិរភាព និង ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស ទាំងពីរ​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​ស្វាគមន៍ និង​អរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៨០ ថ្ងៃកំណើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥​។ សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​ត្រូវបាន​ពង្រឹង និង ពង្រីក ជាប់​ជាប្រចាំ ។ សម្ដេច​បវរ​ធិបតី​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម ដែល​បាន​ចូល​រួមចំណែក​ដល់​ការកសាង​ធនធាន​មនុស្ស​កម្ពុជា តាមរយៈ​ការបណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​ដល់​សិក្ខាកាម​កម្ពុជា ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​ក្រសួង​ទាំង​ពីរ​បន្ត​ប្រពៃណី​នៃ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ជាពិសេស កិច្ចសហកា​រលើ​ការងារ​បណ្ដុះបណ្ដាល​, ការថែរក្សា​សន្តិសុខ​, ស្ថិរភាព និង​ការទប់ស្កាត់ ក៏ដូចជា​ការបង្ក្រាប​ប​ទ​ល្មើស​នានា ដើម្បី​រួមចំណែក​លើកកម្ពស់​បន្ថែ​ម​ទៀត ដល់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com