ទាន់ហេតុការណ៍
កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ
0

កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ជាន់ខ្ពស់​, បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​នគរបាល​, បរិញ្ញាបត្រ​គ្រប់គ្រង​ពន្ធនាគារ និង​វិញ្ញាបនបត្រ​ជូន​ដល់ សិស្ស និង និស្សិត​នគរបាល នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ថា​៖ កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ លើសពីនេះ​, ទោះបីជា​ស្ថិត​នៅក្នុង​ដំណាក់កាល​ដែល​សភាពការណ៍​តាម​ព្រំដែន​មាន​សភាព​ស្ងប់ស្ងាត់ និង​ក្នុង​ដំណាក់កាល​ដែល​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​, កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​បាន​ចូលរួម​គាំទ្រ​យ៉ាង​សកម្ម និង​មាន​កិច្ច​សហការ​បាន​យ៉ាង​ល្អ ជាមួយ​កងយោធពល​ខេមរភូមិន្ទ ដោយ​ហ៊ាន​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស​។​

​ជាមួយគ្នានេះ​, សម្ដេច​បវរ​ធិបតី នាយក​រដ្ឋ​ន្ត្រី ក៏​បាន​កោតសរសើរ និង​ការដឹងគុណ​ជានិច្ច ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កងកម្លាំង​នៅ​គ្រប់​ជំនាន់​ទាំងអស់ ដែល​បាន​តស៊ូ​ពុះពារ​ជម្នះ​រាល់​គ្រប់​ឧបសគ្គ និង​ធ្វើ​ពលិកម្ម​គ្រប់​បែបយ៉ាង ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ក្នុង​ការរក្សា​សន្តិសុខ​, សុវត្ថិភាព​, ភាពសុខសាន្ត និង​សុខុមាលភាព ជូន​សង្គមជាតិ​ទាំងមូល​។ នា​ពេលកន្លងមក​, កងកម្លាំង​នគរបាល​ជាតិ​របស់​យើង បានសម្រេច​ស្នាដៃ​ជាច្រើន ក្នុង​ការរក្សា​សន្តិសុខ ផ្ទៃក្នុង​, ការបង្ការ​, ការទប់ស្កាត់​, ការបញ្ចៀស​ឱ្យបាន​នូវ​អំពើ​ភេរវកម្ម និង​ការបង្ក្រាប​ប​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ​, សកម្មភាព​វិច្ឆេទកម្ម​, វិទ្ធង្សនា​, ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams), បទល្មើស​គ្រឿងញៀន​, ការជួញដូរ​មនុស្ស​គ្រប់​ទម្រង់​, ល្បែងស៊ីសង​ខុសច្បាប់​, សកម្មភាព​ក្មេង​ទំនើ​ង​, ការដាក់ ចេញ​វិធានការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន សុវត្ថិភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​កត់សម្គាល់​ថា បណ្ឌិត្យសភា​នគរបាល​កម្ពុជា កំពុងតែ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ និង​កំពុងស្ថិត​នៅ​លើរ​បត់​នៃ​ការកែទម្រង់​ដ៏​ត្រឹមត្រូវ ប្រកប ដោយ​ការប្តេជ្ញាចិត្ត និង​ការទទួលខុសត្រូវ​ខ្ពស់ ដែល​គួរឱ្យ​កោតសរសើរ និង​លើកទឹកចិត្ត​។ ជាមួយគ្នានេះដែរ​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​ទីនេះ ក៏​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា គួរ​ជាទី​មោទនៈ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ស្របតាម​តម្រូវការ​របស់​អង្គភាព​ប្រើប្រាស់​កងកម្លាំង​, ទោះបីជា​មាន​ការលំបាក និង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ក៏ដោយ​។ ចំពោះ​ការលំបាក និង បញ្ហា​ប្រឈម​ទាំងនេះ​, យើង​នឹង​បន្ត​រួម​គ្នា​ដោះស្រាយ​ជា​បន្តបន្ទាប់ តាម​ដំណាក់កាល​, តាម​លំដាប់​នៃ​អាទិភាព និង​តាម​លទ្ធភាព​ជាក់ស្ដែង​។ នេះ​ជា​សក្ខីភាព​ដែល​បង្ហាញឱ្យឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត អំពី​តួនាទី​ដ៏​សំខាន់​របស់​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​ជា​អង្គភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ត​វេន តាមរយៈ​ការអប់រំ​បណ្ដុះបណ្ដាល​ប្រកបដោយ​គុណភាព​, សមត្ថភាព និង​ង​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​តម្រូវការ​របស់​សង្គម​ជាតិ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com