ទាន់ហេតុការណ៍
កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ - កម្ពុជា​-​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - អបអរសាទរ ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) - តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP)៖ គ្មាន​ការអភិវឌ្ឍ​ណា​អាច​ប្រព្រឹត្តទៅបាន ដោយ​គ្មាន​សន្តិភាព​នោះទេ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​» - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​
0

អបអរសាទរ ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )

អបអរសាទរ ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ )

នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរ ខួបលើកទី៧៤ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) ។

​សម្តេចបានបញ្ជាក់អោយដឹងថា ៖ ចាប់តាំងពី​កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ កម្ពុជា​បាន​ចុះបញ្ជី​នូវ​ស​ម្ប​តិ្ត​បេតិកភណ្ឌ​រូបី ចំនួន ៤, ស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី ចំនួន ៧ និង​បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក ចំនួន ៣ ដើម្បី​ថែរក្សា​នូវ​ទម្រង់​ដើម​នៃ​វប្បធម៌ ក៏ដូចជា​មរតក​ឥត​កាត់ថ្លៃ​ដែល​បាន​បន្សល់​ទុក​ដោយ​ដូនតា​ខ្មែរ ព្រមទាំង​ជា​ការចងចាំ​នូវ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដោយ​ក្នុង​នោះ​រួមមាន​៖

១. បេតិកភណ្ឌ​រូបី​នៃ​មនុស្សជាតិ​៖
– តំបន់​រមណីយដ្ឋាន​អង្គរ ចុះបញ្ជី​នា​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទីក្រុង​សាន់​តា​ហ្វេ សហរដ្ឋអាមេរិក​
– ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​នា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេបិក ប្រទេស​កាណាដា​
– តំបន់​ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​នា​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ក្រា​កូវ ប្រទេស​ប៉ូឡូញ​
– រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ចុះបញ្ជី​នា​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត ។​

២. បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​៖
– របាំ​ព្រះ​រាជទ្រព្យ ចុះបញ្ជី​នា​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣ នៅ​ទីក្រុង​អ៊ី​ស្ដន់​ប៊ូ​ល ប្រទេស​តួ​ក​គី​
– ល្ខោន​ស្រមោល​ស្បែក​ធំ ចុះបញ្ជី​នា​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​
– ល្បែង​ទាញព្រ័ត្រ ចុះបញ្ជី​នា​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វិន​ឌុក ប្រទេស​ណា​មី​ប៊ី​
– ចាប៉ីដងវែង ចុះបញ្ជី​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ទីក្រុង​អេត​ឌី​ស​អាបាបា ប្រទេស​អេត្យូ​ពី​
– ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចុះបញ្ជី​នា​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព័​រល្វី នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស​
– គុន​ល្បុក្កតោ ចុះបញ្ជី​នា​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីក្រុង​រ៉ា​បាត ព្រះរាជាណាចក្រ​ម៉ារ៉ុក
– ក្រមា​ខ្មែរ ចុះបញ្ជី​នា​ថ្ងៃទី​៤ ខែ​ឆ្នូ ឆ្នាំ​២០២៤ នៅ​ទីក្រុង អា​សង់​ស្យុង សាធារណរដ្ឋ​ប៉ា​រ៉ា​ហ្គាយ ។​

៣. បញ្ជី​ស្មារតី​ចងចាំ​នៃ​ពិភពលោក​៖
– ប​ណ្ណា​សារ​ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍​ទួលស្លែង ចុះបញ្ជី​នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០០៩ នៅ​ទីក្រុង​ប្រ៊ី​ដ​ថោ​ន ប្រទេស​បា​បា​ដូស​
– ឯកសារ​សំឡេង​និទានរឿង​រាមកេរ្ដិ៍ ដោយ​តា​គ្រុឌ ចុះបញ្ជី​នា​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូ​វ ប្រទេស​ចិន​
– រឿង​អ៊ី​ណាវ បុស្សិ​បា ចុះបញ្ជី​នា​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ៕

“​កិច្ចការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​”

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com